Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ផ្ទុះ​ការតវ៉ា​ប្រឆាំង​វិធានការ​កូវី​ដ​១៩​នៅ​ចិន នៅពេល​ចំនួន​ឆ្លើង​កើន​ជិត​៤០.០០០​នាក់​(វីដេអូ)

Views: 2

​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ហ្វូង​មនុស្ស​ពោរពេញ​ដោយ​កំហឹង​បាននាំគ្នា​ចេញ​មក​តាម​ដង​វិថី​ក្នុង​ទីក្រុង​សៀង​ហៃ​កាលពីដើម​ថ្ងៃអាទិត្យ និង​វីដេអូ​ក្នុង​បណ្តាញ​សង្គម​បាន​បង្ហាញ​ការតវ៉ា​ប្រឆាំង​​នៅក្នុង​ទីក្រុង​ជាច្រើន​នៅ​ទូទាំង​ប្រទេស​ចិន នៅពេល​សាធារណជន​កាន់តែមិនសប្បាយចិត្តនឹង​គោលនយោបាយ​សូន្យ​កូវី​ដ​ដ៏​តឹងតែង​របស់​រដ្ឋាភិបាល​។​

​អគ្គិភ័យ​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នៅក្នុង​ទីក្រុង​អ៊ុយ​រូ​ម​គីនៃ​តំបន់​ស៊ីន​ជាំ​ង​របស់​ចិន​បាន​សម្លាប់​មនុស្ស​ដប់​នាក់។វាបង្ក​អោយ​មាន​កំហឹង​នៅ​ពេល​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​បន្ទោសលើ​ការបិទ​ខ្ទប់​ប្រឆាំង​​កូវី​ដ​១៩​​ ថាបានរារាំង​ការងារ​ជួយ​សង្គ្រោះ​។​

​ចិន​ជា​ប្រទេស​មហាអំណាច​ចុងក្រោយ​គេ​ដែល​នៅ​អនុវត្ត​យុទ្ធសាស្ត្រ​សូន្យ​កូវី​ដ ដោយ​អាជ្ញាធរ​ត្រូវ​ធ្វើ​ការបិទ​ខ្ទប់​ភ្លាមៗ ធ្វើ​ចត្តា​ឡីស័​ក​រយៈពេល​យូរ​និង​ធ្វើតេស្តិ៍​ទ្រង់ទ្រាយ​ធំៗ​ដើម្បី​លុបបំបាត់​ការផ្ទុះ​ជំងឺ​​ឆ្លងនេះ​ភ្លាមៗ​។​ទោះជា​អនុវត្ត​វិធានការ​តឹងតែង​ជាងគេ តែ​ចំនួន​ឆ្លង​នៅ​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​បាន​ហក់​ឡើង​ខ្ពស់​បំផុត​ដែល​ប្រទេស​នេះ​មិន​ដែល​ធ្លាប់​ជួប​គិត​ចាប់តាំងពី​ផ្ទុះ​កូវី​ដ​១៩​លើក​ដំ​​បូ​ង​កាលពី​ជិត​បី​ឆ្នាំ​មុន​។​

​ហ្វូង​មនុស្ស​ខឹងក្រេវក្រោធ​បាននាំគ្នា​ចេញ​មក​តាម​ដង​វិថី​នៃ​ក្រុង​សៀង​ហៃ​ដើម្បី​ប្រឆាំង​នឹង​ការអនុវត្ត​វិធា​ការប្រឆាំង​កូវី​ដ​១៩​ដ៏​តឹងរ៉ឹង​

​សាក្សី​បាន​និយាយថា​មាន​ការប៉ះទង្គិច​បន្តិច​បន្តួច​ជាមួយ​ប៉ូលីស​និង​អ្នក​តវ៉ា​ប្រឆាំង​ខ្លះ​ត្រូវ​ប៉ូលីស​ឃាត់ខ្លួន​នៅ​ជិត​ភ្លឺ​ថ្ងៃ​អាទិត្យ​តែ​ពេល​ថ្ងៃ​ទីក្រុងសៀងហៃ​មាន​សភាព​ស្ងាត់​ធម្មតា​ជាមួយនឹង​វត្ត​មាន​សន្តិសុខ​​ក្រាស់ក្រែល​។​

​សកម្មភាព​តវ៉ា​ប្រឆាំង​នឹង​វិធានការ​ទប់ស្កាត់​កូវី​ដ​នេះ​ក៏​ត្រូវបាន​រាយការណ៍​នៅ​ក្រុង​ប៉េកាំង ក្រុង​ណាន់​ជី​ញ​(Nanjing)​អ៊ុយ​រូ​ម​គី​(Urumqi)​ក្វាង​ចូ​វ និង​អ៊ូ​ហាន​។​

​ចិន​នៅ​ថ្ងៃអាទិត្យ​នេះ​បាន​រាយការណ៍​ចំនួន​ឆ្លងកូវី​ដ​ថ្មី​កើនឡើង​ដល់​កំរិត​ឯតទគ្គ​កម្ម​ជាថ្មី គឺ​៣៩.៥០៦​នាក់​សំរាប់​ថ្ងៃ​សៅរ៍ ដោយ​នៅពី​ក្រោយ​តែ​អាម៉េរិក​ប៉ុណ្ណោះ​(៤២.០០០​នាក់​)៕

​រូប​យកចេញ​ពី​វីដេអូ​បង្ហាញ​ការប្រឆាំង​តវ៉ា​នៅ​ក្រុង​ប៉េកាំង​និង​អ៊ុយ​រូ​ម​គី

Post navigation