Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ផ្ទុះ​ការតវ៉ា​ដ៏​កម្រ​នៅ​មណ្ឌល​បច្ចេកវិជ្ជា​ចិន​ជុំវិញ​ការបិទ​ខ្ទប់​ដើម្បី​ទប់ស្កាត់​កូវី​ដ​១៩

Views: 4

ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ រូបភាព​តាម​បណ្តាញ​សង្គម​បានបង្ហាញ មនុស្ស​រាប់​សិប​នាក់​ចូលរួម​ក្នុង​ការតវ៉ា​ដ៏​កម្រ​មួយ​នៅក្នុង​មជ្ឈមណ្ឌល​បច្ចេកវិជ្ជា​ចិន​ភាគខាងត្បូង​គឺ​ទីក្រុង​សិន​ចិន បន្ទាប់ពី​ក្រុម​មន្ត្រី​បាន​ប្រកាស​ពី​ការបិទ​ខ្ទប់​ភ្លាមៗ ជុំវិញ​ករណី​កូវី​ដ​១៩​តែ​មួយ​ចំនួន​តូច​សោះ​។​

​ទីក្រុង​ធំ​ដែល​មាន​មនុស្ស​ជាង ១៨ លាន​នាក់​នេះ​បាន​រាយការណ៍​ករណី​កូវី​ដ​ចំនួន​១០​ប៉ុណ្ណោះ​កាលពី​ថ្ងៃ​អង្គារ​ទី​២៧​កញ្ញា ប៉ុន្តែ​ក្រុម​មន្ត្រី​នៅ​តែ​បញ្ជា​ឱ្យ​អ្នកស្រុក​នៅ​ក្នុង​ខ័ណ្ឌ​ចំនួន​បី​ស្នាក់​នៅ​ក្នុងផ្ទះ​ខណៈ​​ចិន​ប្រកាន់ខ្ជាប់​នូវ​គោលនយោបាយ​កូវី​ដ​សូន្យ​ដ៏​តឹងរ៉ឹង​របស់​ខ្លួន​។​

​ក្រុម​មន្ត្រី​ក៏​ស្ថិតនៅ​ក្រោម​សម្ពាធ​ផងដែរ​ដើម្បី​លុបបំបាត់​ការផ្ទុះកូ​វីដ​ឱ្យ​បាន​ឆាប់រហ័ស​បំផុត នៅ​មុន​ពេល​កិច្ចប្រជុំ​នយោបាយ​ដ៏​សំខាន់​នៅ​ទីក្រុង​ប៉េកាំង​នៅ​ខែ​ក្រោយ​។​

​វីដេអូ ដែល​ផ្សព្វផ្សាយ​នៅ​លើ​វេទិកា​ស្រដៀង Twitter និង Instagram របស់​ចិន គឺ Weibo ចាប់តាំងពី​ថ្ងៃ​ចន្ទ ដែល​ផ្ទៀងផ្ទាត់​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន AFP​បាន​បង្ហាញ​ពី​ការស្រែក​​ច្រៀង​ពាក្យស្លោក​ពី​មនុស្ស​រាប់​សិប​នាក់​អំពី “​ការដកចេញ​ការបិទ​ខ្ទប់​ទប់ស្កាត់​កូវី​ដ​” ខណៈ​ប៉ូលិស​តម្រង់​ជា​ជួរៗ​នៅក្នុង​ឈុត​វេជ្ជសាស្ត្រ​នាំគ្នា​ឈរ​មើល​។​

​ក្នុង​ឃ្លីប​មួយ ស្ត្រី​ម្នាក់​បាន​ស្រែកថា “​ប៉ូលិស​កំពុង​វាយ​ប្រជាជន​”​។​

AFP បានបញ្ជាក់​ថា ការតវ៉ា​បាន​កើតឡើង​នៅ​សង្កាត់​សា​វៃ (Shawei) នៅក្នុង​ខ័ណ្ឌ​ហ្វ៊ុយ​ធៀន (Futian) កន្លែង​ដែល​មូលដ្ឋាន​រដ្ឋបាល​ក្រុង​មាន​ទីតាំង​ស្ថិតនៅ​។​

​ប្រតិបត្តិ​ករ​រថភ្លើង​ក្រោម​ដី​របស់​ក្រុង​នៅ​សង្កាត់​សា​វៃ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ស្ថានីយ​រថភ្លើង​ក្រោម​ដី​របស់​សង្កាត់​សា​វៃ​ត្រូវបាន​បិទ​ចាប់ពី​ម៉ោង ១០​យប់​កាលពី​ថ្ងៃ​ចន្ទ​រហូតដល់​​មាន​ការជូន​ដំណឹង​បន្ថែម “​ដើម្បី​ជា​ផ្នែក​មួយ​នៃ​ការការពារ និង​ការគ្រប់គ្រង​ជំងឺ​រាតត្បាត​”៕

​ការតវ៉ា​បាន​កើតឡើង​នៅ​សង្កាត់​សា​វៃ​នៅក្នុង​ខ័ណ្ឌ​ហ្វ៊ុយ​ធៀន ក្រុង​សិន​ចិន​កាលពី​យប់​ថ្ងៃ​ចន្ទ​

Post navigation