Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ផ្ទុះអាវុធ ១២គ្រាប់កណ្តាលក្រុងបណ្តាលឱ្យមនុស្សម្នាក់ស្លាប់

Views: 4

ដោយ:ភ្នំខៀវ/បាត់ដំបង៖មានការផ្ទុះអាវុធចំនួន ១២គ្រាប់ក្បែរវេទិការអុំទូក ក្រុងបាត់ដំបងបណ្តាលឱ្យមនុស្សម្នាក់ របួសធ្ងន់និងបានស្លាប់នៅពេលបន្ទាប់។ជនរងគ្រោះពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។

សន្តិសុខការពារក្រុមហ៊ុនឯកជននៅក្បែរទីតាំងកើតហេតុបានបញ្ជាក់ថាករណីផ្ទុះអាវុធនេះបានកើតឡើងនៅអំឡុងវេលាម៉ោង ៤ទៀបភ្លឺថ្ងៃទី៨ ខែវិច្ឆិកាត្រង់ចំណុចសួនច្បារមាត់ស្ទឹងសង្កែ ក្បែរវេទិកាអុំទូក ក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។

ប្រភពដដែលបន្តថា មុនពេលកើតហេតុមានក្រុមយុវជនចំនួនពីរក្រុមបានបើករថយន្តមកឈប់ជិតក្រុមយុវជនមួយក្រុម ទៀតរួចបានបើកចុចបើកកញ្ចក់បង្អួចហើយជជែកគ្នាបានបន្តិចស្រាប់តែបានទាញកាំភ្លើងខ្លីបាញ់តម្រង់ទៅលើភាគីម្ខាងទៀតបណ្តាលឱ្យមានមនុស្សម្នាក់របួសស្នាមហូរឈាមដាបលើថ្នល់។ករណីនេះក្រៅពីរងរបួសដល់មនុស្សគេឃើញមានគ្រាប់កាំភ្លើងបានទៅត្រូវដើមឈើចំនួនពីរគ្រាប់និងបង់អង្គុយចំនួនពីរគ្រាប់ផងដែរ។ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានទៅពិនិត្យនៅលើទីតាំងជាក់ស្តែងប្រមូលបានសម្បកគ្រាប់ចំនួន ១២គ្រាប់នៅលើដី។សមត្ថកិច្ចកំពុងបើកការស្រាវជ្រាវលើករណីនេះហើយ៕សរន

Post navigation