Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ផ្លូវ​ក្រាល​ក្រួស​ក្រហម​ចំនួន​ពីរ​ខ្សែ​នៅ​ក្រុង​ស្ទឹង ត្រូវបាន​ជួសជុល​ឡើងវិញ

Views: 8

ដោយ​: ភ្នំ​សន្ទុក​/ កំពង់ធំ​: ដើម្បី​សម្រួល​ដល់​ដល់​ការធ្វើដំណើរ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ នៅក្នុង​ភូមិ​កំពង់​សំរោង សង្កាត់​ស្រ​យ៉ូ​វ ក្រុង​ស្ទឹងសែន នៅ​ថ្ងៃទី ៦ ខែសីហា ឆ្នាំ​២០២២ លោក ងួន រតនៈ អភិបាលខេត្ត​កំពង់ធំ​អមដំណើរ​ដោយ​លោក ម៉ាក់ ប៊ុន​ហុង អភិបាលក្រុង​ស្ទឹងសែន ក្រុមការងារ​បាន​អញ្ជើញ​ចុះ​ពិនិត្យ​ទីតាំង​ជាក់ស្ដែង ផ្លូវ​ក្រាល​ក្រួស​ក្រហម ចំនួន​ពីរ​ខ្សែ មាន​ប្រវែង ជាង​៨០០​ម៉ែត្រ ដែល​រង​ការខូចខាត​នៅក្នុង​រដូវវស្សា​នេះ​។​

​លោក​អភិបាល​ខេត្តកំពង់ធំ​បាន​ឪ្យ​ដឹងថា រដ្ឋបាលខេត្ត​កំពង់ធំ នឹង​លើក​គម្រោង​ជួសជុល​ផ្លូវ​ក្រាល​ក្រួស​ក្រហម​នេះ​ឡើងវិញ ឲ្យ​ក្លាយទៅជា​ផ្លូវ​ល្អ ផ្លូវ​មានគុណ​ភាព ដើម្បី​បង្ក​ភាពងាយស្រួល​សម្រាប់​បង​ប្អូន​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ប្រចាំថ្ងៃ និង​ធ្វើដំណើរ​ប្រកបដោយ​សុវត្ថិភាព​។​

​លោក ម៉ាក់ ប៊ុន​ហុង អភិបាលក្រុង​ស្ទឹងសែន​បានឱ្យដឹងថា ផ្លូវ​ខាងលើនេះ​រដ្ឋបាល​ខេត្តកំពង់ធំ រដ្ឋបាល​ក្រុង​ស្ទឹងសែន មាន​គម្រោង​ចាក់​កៅស៊ូ ជូន​នាពេលខាងមុខ​នេះហើយ​៕ សរន​

Post navigation