Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ផ្លូវជាង២០គីឡូម៉ែត្រក្នុងស្រុកពីរកំពុងកសាងក្រោមឥណទានពីធនាគារអភិវឌ្ឍន៍អាស៊ីនិងមូលនិធិអាកាសធាតុបៃតង

Views: 3

ដោយៈ បូកគោ/កំពត: ក្រោមកិច្ចគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី ព្រមទាំងឥណទានមូលនិធិអាកាសធាតុបៃតង តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ រដ្ឋបាលខេត្តកំពតបានចាប់ផ្តើមស្ថាបនាផ្លូវក្រាលកៅស៊ូ២ជាន់ចំនួន២ខ្សែក្នុងស្រុកជុំគិរី និងស្រុកឈូក។
រដ្ឋបាលខេត្តកំពតបានធ្វើពិធីបើកការដ្ឋានស្ថាបនាផ្លូវខាងលើកាលពីថ្ងៃទី៧ ខែកុម្ភ: ឆ្នាំ២០២៣ នៅភូមិកំណប់ ឃុំស្រែចែង ស្រុកជុំគិរី។
លោក ហ៊ សុរិន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពតបានរាយការណ៍ថា ដោយមានការគាំទ្រពីរាជរដ្ឋភិបាលកម្ពុជា ធានាគារអភិវឌ្ឍន៍អាស៊ី និងឥណទានមូលនិធិអាកាសធាតុបៃតង ក្រសួងអភិវឌ្ឍន៍ជនបទបានបញ្ចេញថវិកា១៤១,០៤លានដុល្លារដើម្បីស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនៅខេត្តចំនួន៤។ ក្នុងនោះ ខេត្តកំពតទទួលបានផ្លូវក្រាលកៅស៊ូពីរជាន់ចំនួនពីរខ្សែប្រវែងជាង២០គីឡូម៉ែត្រសម្រាប់ស្រុកជុំគិរី និងស្រុកឈូក។ ផ្លូវទីមួយប្រវែង៨.១០៤ម៉ែត្រស្ថិតក្នុងស្រុកជុំគិរី និងខ្សែទី២មានប្រវែង១១.៩៤៩ម៉ែត្រ ឆ្លងកាត់ឃុំចំនួនបីនៃស្រុកជុំគិរី និងស្រុកឈូក។
ថ្លែងក្នុងពិធីខាងលើ លោក ម៉ៅ ធនិន អភិបាលខេត្តកំពតបានមានប្រសាសន៍ថា នេះជាសមិទ្ធផលថ្មីបន្ថែមទៀតសម្រាប់ប្រជាពលរដ្ឋខេត្តកំពតដែលកើតចេញពីការយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា។
ពិតណាស់ ការកើតមាននូវផ្លូវ ស្ពាន មន្ទីពេទ្យ សាលារៀន ក៏ដូចជាសមិទ្ធផលនានាគឺផ្តើមឡើងដោយកត្តាសុខសន្តិភាព ម្ល៉ោះហើយ បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវគោរពដឹងគុណចំពោះស្ថាបនិកសន្តិភាពដែលសម្តេចបានបូជាកម្លាំងកាយចិត្តដើម្បីប្រទេសជាតិរហូតដល់សព្វថ្ងៃ៕/PC

Post navigation