Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ផ្លូវក្រាលកៅស៊ូប្រវែងជាងបួនគីឡូម៉ែត្រនៅសង្កាត់បាទីកំពុងលេចរូបរាងឡើងជាបណ្តើរៗ

Views: 5

ដោយៈវ៉ៃកូ/ស្វាយរៀង៖ ប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់បាទី ក្រុងបាវិត​ក៏ដូចជាអ្នកដែលបានធ្វើដំណើរតាមផ្លូវដែល​កំពុង​ក្រាលកៅស៊ូប្រភេទ DBST​មួយខ្សែប្រវែង៤,៥គីឡូម៉ែត្រ,ទទឹង៧ម៉ែត្រស្ថិតក្នុងសង្កាត់បាទី​ ក្រុងបាវិត បានសម្តែង​នូវក្តី​សប្បាយរីករាយឥតឧបមាខណៈ​ពេលដែល​ផ្លូវមួយខ្សែនេះ​កំពុងលេចចេញជារូបរាងបណ្តើរៗ​ជាចំណងដៃថ្មីដល់​ប្រជាពលរដ្ឋក្នុងឆ្នាំ២០២៣។ ផ្លូវនេះអំណោយរបស់រាជរដ្ឋាភិបាល​កម្ពុជាផ្តល់តាមរយ:ក្រសួងអភិវឌ្ឍន៍ជនបទ។

អ្នកស្រី វ៉ា ចាន់ដាវី ជាប្រជាពលរដ្ឋរស់នៅភូមិថ្នាញ សង្កាត់បាទី នៅថ្ងៃទី៤ ខែកុម្ភ:បាននិយាយថា ថ្នល់នេះកាលពីមុន​មាន​ការ​លំបាកខ្លាំងណាស់​។ ខែវស្សាមានទឹកដក់ត្រឹមជង្គង់ ។ឥឡូវនេះបានរាជរដ្ឋាភិបាលមក​ធ្វើផ្លូវក្រាល​កៅស៊ូ​ប្រជាជនរស់នៅទីនេះ និងអ្នកធ្វើដំណើរលែងមានការលំបាកទៀត​ហើយ។អ្នកស្រីសូមថ្លែងអំណរគុណដល់រាជរដ្ឋា​ភិបាល​ដែល​បានធ្វើថ្នល់​ឱ្យប្រជាជនក្នុងសង្កាត់បាទីនាពេលនេះ។

ចំណែកលោក គឹម ថុន សព្វថ្ងៃមានទីលំនៅឃុំទួលស្តី ស្រុកចន្ទ្រា ដែលជា​អ្នកធ្វើដំណើរឆ្លងកាត់ផ្លូវមួយខ្សែខាងលើនេះ​ក៏បាន​រំលឹកដែរថា កន្លងមក​ផ្លូវតាព្រឹមនេះមានសភាពលំបាកចាប់ពីដងទង់រហូតដល់ផ្លូវបាវិតនេះតែម្ដង។ ឥឡូវទើបឆ្នាំ​ហ្នឹង​ឃើញរាជរដ្ឋាភិបាល អាជ្ញាធរ លោកអភិបាលក្រុង​បាវិត លោកចៅសង្កាត់ធ្វើផ្លូវល្អឱ្យប្រជាពលរដ្ឋធ្វើដំណើរបានស្រួលទោះបីជាពេលនេះមិនទាន់បានស្រួលដោយសារផ្លូវកំពុងធ្វើក៏ដោយប៉ុន្តែនៅពេលបានក្រាល​កៅស៊ូរួចរាល់ផ្លូវនេះនឹងងាយស្រួលក្នុងការធ្វើដំណើរ។លោក​សូមអរគុណ​ចំពោះដល់ថ្នាក់ដឹកនាំទាំងអស់ជាពិសេសរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ដែលលោកបានធ្វើផ្លូវឱ្យប្រជាពលរដ្ឋបានងាយ​ស្រួលក្នុងការរកស៊ីប្រចាំថ្ងៃ។

សូមរំលឹកថា ផ្លូវក្រាលកៅស៊ូDBST ស្ថិតនៅក្នុងសង្កាត់បាទីនេះ​ត្រូវបាន​បើកការដ្ឋានសាងសង់ជាផ្លូវការកាលពី​ព្រឹក​ថ្ងៃទី៧ខែ ធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក លឹម សៀងហេង អភិបាលក្រុងបាវិត៕សរន / N

Post navigation