Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

​ផ្លូវលំ​មួយចំនួន នៅក្នុង​ឃុំ​អណ្តូងទឹក ស្រុក​បូ​ទុម​សាគរ រង​ការខូចខាត​

Views: 9

ដោយៈ សុ​ផានី​តា / កោះកុង​៖ ផ្លូវលំ​មួយចំនួន ស្ថិតនៅក្នុង​ភូមិសាស្ត្រ ឃុំ​អណ្តូងទឹក ស្រុក​បូ​ទុម​សាគរ ខេត្តកោះកុង រង​ការប៉ះពាល់​ខូចខាត​គួរសម នៅពេល​មាន​ភ្លៀង​ធ្លាក់ ជាប់ៗ​គ្នា ។ តែ​ទោះបីជា​យ៉ាងណា គេ​សង្កេតឃើញ អាជ្ញាធរ​ពាក់ព័ន្ធ ចុះជួយ​ជួសជុល សម្រួល​ដល់​ការធ្វើដំណើរ ជូន​ពលរដ្ឋ​។​

​លោក ហាក់ ឡេង អភិបាលស្រុក​បូ​ទុម​សាគរ បានឱ្យដឹង នៅ​រសៀល ថ្ងៃទី​១១ ខែសីហា នេះ​ថាៈ ឥទ្ធិពល​ព្យុះភ្លៀង ៤ ទៅ ៥ ថ្ងៃនេះ ធ្វើឱ្យ​ផ្លូវ​ជាច្រើន​កន្លែង​ក្នុងស្រុក ជួប​ការខូចខាត​បន្តបន្ទាប់ ដែល​តម្រូវឱ្យ​អាជ្ញាធរ ពិនិត្យ​និង​ជួសជុល​ជា​លក្ខណៈ​បឋម​សិន ដើម្បី​អាចធ្វើ​ចរាចរណ៍​បាន ក្រោយ​មានការ​ស្នើសុំ​ពី​ប្រជាពលរដ្ឋ ក្នុង​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ ជា​សាធារណៈ កាលពី​ថ្ងៃទី​៥ សីហា ឆ្នាំ​២០២២ កន្លងទៅ​។​

​លោក​អភិបាលស្រុក​បូ​ទុម​សាគរ បាន​អះអាងថាៈ ក្នុងចំណោម​ផ្លូវ​ដែល​ខូចខាត ពិបាក ធ្វើដំណើរ អាជ្ញាធរ​ស្រុក សហការ​ជាមួយ​ភូមិ ឃុំ​អណ្តូងទឹក ចុះ​ចាក់​បំពេញ​ក្រួស​ថ្ម ក្លាវ៉ែត ប្រវែង​ជាង ១០០ ម៉ែត្រ នៅត្រង់ចំណុច​ចន្ទី និង ច័ន្ទ​រះ ភូមិ​អណ្តូងទឹក ដែលមាន​សភាព រអិល​ផុង​ខ្លាំង​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ កន្លងទៅ អាជ្ញាធរ​ស្រុក​ឃុំ​ភូមិ និង​យុវជន​ស្ម៍​គ្រ​ចិត្ត ក៏បាន​ចុះ​ជួសជុល​ផ្លូវ​ក្រួស​ក្រហម ឃុំ​ថ្ម​ស ក៏​ត្រូវបាន​កែសម្រួល​ស្អាត​ល្អ បម្រើការ​ធ្វើដំណើរ ទៅមក​ជូន​ពលរដ្ឋ​។​

​អំឡុង​រដូវវស្សា​នេះ ដើម្បី​លើកកម្ពស់​សេវា​សុខភាព ជូន​ពលរដ្ឋ អាជ្ញាធរ​ស្រុក​បូ​ទុម​សាគរ ក៏​ពិនិត្យ​និង​ព​ន្លឿ​ន​ការកសាង​មណ្ឌល​សុខភាព ឃុំ​កណ្តោល​ផងដែរ ដោយ​បច្ចុប្បន្ន សម្រេចបាន ៨០ ភាគរយ​ហើយ ដែលជា​ការឧបត្ថម្ភរ​ប​ស់លោក បណ្ឌិត ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី ។​

​ទាក់ទិន​នឹង​ការរង​ឥទ្ធិពល​ព្យុះភ្លៀង​បែបនេះ អាជ្ញាធរ​បាន​ណែនាំ​ដល់​មេភូមិ មេឃុំ តាមដាន​ព័ត៌មាន និង​រាយការណ៍​ជាបន្ទាន់ ករណី​មាន​គ្រោះធម្មជាតិ​ធ្ងន់ធ្ងរ​ណា នៅក្នុង​ដែន​សមត្ថកិច្ច​គ្រប់គ្រង ដើម្បី​ត្រៀម​ចុះ​ដោះស្រាយ សង្គ្រោះបាន​ទាន់ពេលវេលា​។ គិត​មកទល់​ម៉ោង​នេះ ស្ថានភាព​គ្រោះធម្មជាតិ ពុំទាន់​មាន​បញ្ហា​ចោទ​នោះឡើយ​៕/V​

Post navigation