Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ផ្លូវដែក​ចិន​-​ឡាវ​រាយការណ៍​ពី​ប្រតិបត្តិការ​ដ៏​រឹងមាំ បន្ទាប់ពី​បើក​ដំណើរការបាន​មួយឆ្នាំ​

Views: 2

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស៊ីនហួ​) ៖ ប្រតិបត្តិ​ករ​ផ្លូវដែក​ចិន​បាន​និយាយថា គិត​ត្រឹម​ថ្ងៃ​សុក្រ​ទី​២​ធ្នូ ផ្លូវដែក​ចិន​-​ឡាវ​បាន​ដឹក​អ្នកដំណើរ​ជាង ៨,៥ លាន​នាក់ និង​ដឹកជញ្ជូន​ទំនិញ​ចំនួន ១១,២ លាន​តោន​ចាប់តាំងពី​ការបើក​ដំណើរការ​កាលពី​មួយឆ្នាំ​មុន​។​

​យោង​តាម​ក្រុមហ៊ុន China State Railway Group Co., Ltd បានឱ្យដឹងថា ផ្លូវ​រថភ្លើង​នេះ​បាន​ផ្តល់​នូវ​មធ្យោបាយ​ធ្វើដំណើរ​ដ៏​ងាយស្រួល​និង​មាន​ប្រសិទ្ធភាព​សម្រាប់​អ្នកស្រុក​​មកពី​ប្រទេស​ទាំង​ពីរ ហើយក៏​បាន​ជួយ​សម្រួល​ដល់​ការដឹកជញ្ជូន​ទំនិញ​រវាង​ប្រទេស​ចិន​និង​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ផងដែរ​។​

​សម្រាប់​ផ្នែក​នៅក្នុង​ប្រទេស​ចិន ផ្លូវ​រថភ្លើង​នេះ​បាន​ដឹក​អ្នកដំណើរ​ចំនួន ៧,២ លាន​នាក់​ចាប់តាំងពី​ការបើក​ដំណើរការ ដោយ​ចំនួន​អ្នកដំណើរ​ប្រចាំថ្ងៃ​កើនឡើង​ដល់ ៥០.០០០ នាក់​។ ទន្ទឹមនឹងនោះ ក្រុមហ៊ុន​បាន​និយាយថា ផ្នែក​នៅក្នុង​ប្រទេស​ឡាវ​បាន​ដឹក​អ្នកដំណើរ​ចំនួន ១,៣ លាន​នាក់ ជាមួយ​នឹង​ចំនួន​អ្នកដំណើរ​ប្រចាំថ្ងៃ​កើនឡើង​ដល់ ៨.២០០ នាក់​។​

​របាយការណ៍​បាន​និយាយថា ក្នុងចំណោម​ទំនិញ​ដែល​បាន​ដឹកជញ្ជូន បរិមាណ​ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​បាន​ឈាន​ដល់ ១,៩ លាន​តោន ដែល​រួមមាន​ទំនិញ​ជា​ង ១.២០០ ប្រភេទ​ដូចជា ជី គ្រឿង​អគ្គិសនី ផលិតផល​បន្ទះ​ស្រូប​ពន្លឺព្រះអាទិត្យ និង​ផ្លែឈើ​។​

​ផ្លូវដែក​ចិន​-​ឡាវ​ត​ភ្ជាប់​ទីក្រុង​គុន​មីង​ក្នុង​ខេត្ត​យូ​ន​ណាន​ជាមួយ​រដ្ឋធានី​វៀងចន្ទន៍​របស់​ឡាវ​។ ផ្លូវដែក​ប្រវែង ១.០៣៥​គីឡូម៉ែត្រ​ដែល​ជា​គម្រោង​ដ៏​សំខាន់​នៃ​កិច្ចសហប្រតិបត្តិការ​អំពី​ក្រវាត់​និង​ផ្លូវ​គុណ​​ភាព​​ខ្ពស់ បាន​ចាប់ផ្តើម​ដំណើរការ​នៅ​ថ្ងៃទី ៣ ខែ​ធ្នូ ឆ្នាំ ២០២១៕

រូបភាព​រថភ្លើង​កំពុងរ​ត់​នៅ​ជាយក្រុង​វៀងចន្ទន៍​កាលពី​ថ្ងៃទី​២៥ វិច្ឆិកា ឆ្នាំ​២០២២

Post navigation