Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

​ផលវិបាក នៃ​សង្គ្រាម ! សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន នឹងធ្វើ​ឲ្យ​មនុស្ស​ប្រមាណ ៤០​លាន​នាក់ ជួប​គ្រោះ​ទុរ្ភិក្ស

​ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយ​ដកស្រង់​ប្រសាសន៍​របស់លោក​ស្រី Linda Thomas Greenfield អគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ប្រចាំ​អង្គការសហប្រជាជាតិ (UN) បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០២២​នេះ​ឲ្យ​ដឹងថា សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី នៅ​អ៊ុយ​ក្រែ​ន នឹងធ្វើ​ឲ្យ​មនុស្ស​ប្រមាណ ៤០​លាន​នាក់ ជួប​គ្រោះ​ទុរ្ភិក្ស ហើយ​តំបន់​ទ្វីបអាហ្វ្រិក នឹងរង​ផលប៉ះពាល់​ខ្លាំងជាងគេ ។

​លោកស្រី Linda Thomas Greenfield បាន​ថ្លែង​ឲ្យ​ដឹងថា សហរដ្ឋអាមេរិក ធ្វើការ​រៃអង្គាសប្រាក់​នៅក្នុង​កិច្ចប្រជុំ G7 បាន​ចំនួន ៤,៥​ពាន់​លាន​ដុល្លារ សម្រាប់​សន្តិសុខ​ស្បៀងអាហារ ដែល​ក្នុងចំណោម​ថវិកា​ទាំងនោះ មានការ​ចូលរួម​ពី​សហរដ្ឋអាមេរិក ចំនួន​ជាង ២,៧៦​ពាន់​លាន​ដុល្លារ ។ លើសពីនេះ សហរដ្ឋអាមេរិក ក៏មាន​ផែនការ​ផ្តល់ជំនួយ​មនុ​ស្ស​ធម៌​បន្ថែមទៀត​ចំនួន ១៥០​លាន​ដុល្លារ​ផងដែរ ដល់​តំបន់​អាហ្វ្រិក ដោយ​គ្រាន់​រង់ចាំ​ការអនុម័ត​ពីស​ភា​តែប៉ុណ្ណោះ ។

​គួរកត់សម្គាល់​ផងដែរ​ថា រដ្ឋាភិបាល នៃ​បណ្តា​ប្រទេស​ភាគច្រើន​ក្នុង​តំបន់​ទ្វីបអាហ្វ្រិក មិនបាន​ចូលរួម​ជាមួយ​បណ្តា​ប្រទេស​បស្ចិម​លោក ក្នុងការ​ថ្កោលទោស​រុស្ស៊ី ដែល​បាន​បង្ក​សង្គ្រាម​ទៅលើ​អ៊ុយ​ក្រែ​ន នោះឡើយ ដោយសារ​ពួកគេ​សម្រេចចិត្ត​មិន​ឈរ​នៅ​ខាង​ភាគី​ណាមួយ ។

​មជ្ឈដ្ឋាន​អ្នកវិភាគ​កិច្ចការ​នយោបាយ​អន្តរ​ជាតិ បាន​លើកឡើងថា ទោះបី​បណ្តា​ប្រទេស​ជាច្រើន​នៅ​តំបន់​ទ្វីបអាហ្វ្រិក មិន​ចង់​ស្ថិតនៅក្រោម​សម្ពាធ ដោយ​ត្រូវ​បង្ខំចិត្ត​ជ្រើសរើស​ភាគី​ណាមួយ​ក៏ដោយ ក៏ប៉ុន្តែ​បណ្តា​រដ្ឋ​ទាំងនោះ គួរតែ​យល់​ពី​ការពិត​ថា រុស្ស៊ី ជា​ភាគី​បង្ក​សង្គ្រាម​ទៅលើ​ប្រទេស​អ៊ុយ​ក្រែ​ន ។​

​មហាអំណាច​យោធា​រុស្ស៊ី បានចាប់ផ្តើម​ធ្វើ​សកម្មភាព​ឈ្លានពាន​ទៅលើ​អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២២ ដែល​រហូតមកទល់​ប​ច្ចុ​ប្បន្ន មាន​រយៈពេល​០៥​ខែ ២​សប្តាហ៍​ហើយ ៕​