Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ផ្អាក​ចរាចរណ៍​រថយន្ត​ធុន​ធ្ងន់​បណ្តោះអាសន្ន លើ​កំណាត់​ផ្លូវជាតិ​លេខ​៩ នៅ​ស្រុក​ឆែប​

Views: 1

​ដោយៈ សៅ​វ៉ាន់ឌី / ព្រះ​វិហារៈ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្តព្រះវិហារ បានសម្រេច​ផ្អាក​ចរាចរណ៍ ជា​បណ្តោះអាសន្ន​ទាំងស្រុង ចំពោះ​រថយន្ត​ដឹកទំនិញ​ធុន​ធ្ងន់ នៅ​កំណាត់​ផ្លូវជាតិ​លេខ​៩ ចាប់ពី​គីឡូម៉ែត្រ​លេខ​៥៦០ ដល់​លេខ​៥៦១ ស្ថិត​ក្នុងភូមិ​ម្លូព្រៃ ឃុំ​ម្លូព្រៃ​មួយ ស្រុក​ឆែប ខេត្តព្រះវិហារ ចាប់ពី​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០២២ នេះ រហូតដល់​មាន​សេចក្តីជូនដំណឹង​ជាថ្មី​។​

​យោងតាម​សេចក្តីជូនដំណឹង​របស់ មន្ទីរ​សាធារណការ ខេត្តព្រះវិហារ ដោយសារ​ស្ថាន ភាព​គ្រោះទឹកជំនន់​ទឹកភ្លៀង បាន​បន្ត​ឡើង រហូតដល់​កម្រិត​ប្រកាសអាសន្ន ធ្វើឱ្យ​ផ្លូវថ្នល់ ស្ពាន មិនអាច​ទ្រាំទ្រ​នឹង​ទម្ងន់​រថយន្ត​ដឹកទំនិញ​ធុន​ធ្ងន់​បាន ទើប​មន្ទីរ​សាធារណការ​ខេត្ត សម្រេច​បិទ​ចរាចរណ៍ ជា​បណ្តោះអាសន្ន យ៉ាង​ដូច្នេះ​។​

​មន្ទីរ​សាធារណការ​ខេត្តព្រះវិហារ បាន​បន្ត​អំពាវនាវ សូមឱ្យ​ម្ចាស់​រថយន្ត​ដឹកទំនិញ ធុន​ធ្ងន់​ទាំងអស់ ចូលរួម​អនុវត្តតាម​សេចក្តីជូនដំណឹង​នេះ ដោយ​ស្មារតី​យោគយល់ និង​សហការ​ជាមួយ​អាជ្ញាធរ ដើម្បី​រួមចំណែក​ថែរក្សា​ផ្លូវថ្នល់ ស្ពាន ឱ្យប្រើ​ប្រាស់ បានយូរ​អង្វែង​៕/V​

Post navigation