Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ផ្សព្វផ្សាយអនុសំវចរមហាសន្និបាតមន្រ្តីសង្ឃ ខេត្តបន្ទាយមានជ័យ លេីកទី៣០

Views: 1

ដោយៈប.ជ័យ / បន្ទាយមានជ័យៈ មន្ទីរធម្មការ និងកិច្ចការសាសនា ខេត្តបន្ទាយមានជ័យ បានសហការជាមួយព្រះមន្ត្រីសង្ឃ នៃគណៈគណខេត្ត នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ នេះ បានបើកកិច្ចប្រជុំផ្សព្វផ្សាយ អនុសំវច្ចរៈមហាសន្និបាត បានមន្ត្រីសង្ឃ ខេត្តបន្ទាយមានជ័យ លើកទី៣០ ដែលបានប្រារព្ធធ្វើឡើង នៅបរិវេណវត្តគិរីជុំចំការខ្នុរ នាសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ។

ពិធីនោះ មានព្រះវត្តមានព្រះមន្ត្រីសង្ឃថ្នាក់ដឹកនាំ ព្រះគណៈគណ គណៈអនុគណ ចៅអធិការវត្ត ប្រធានអាចារ្យ ប្រធានគណៈកម្មការវត្ត ជាង ៩០០ អង្គ/នាក់ មកពីវត្តជាង ២០០ ក្នុងខេត្ត ។

ព្រះគ្រូ ណាប់ ម៉ឺន ព្រះវិន័យធរគណខេត្តបន្ទាមានជ័យ បានបើកសង្ឃប្រកាស នៃអនុសំវច្ឆរៈ ដោយសហការរៀបចំ ការឧបត្ថម្ភគាំទ្រកម្លាំងស្មារតី សម្ភារៈ ថវិកា ពីពុទ្ធសប្បុរស ដល់ពិធីដ៏សំខាន់នេះ ។

លោក បៀវ ថាន ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត បានមានប្រសាសន៍ថាៈ តាមរយៈ នយោបាយឈ្នះឈ្នះ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ប្រទេសយើង មានការរីកចម្រើនលើគ្រប់វិស័យ ការធ្វើឲ្យប្រសើរឡើង នូវហេដ្ឋារចនាសម្ព័ន្ធ សង្គមស្ថិរភាព នយោបាយ ការគោរពសិទ្ធិ មនុស្ស និងការអភិវឌ្ឍទៅមុខឥតឈប់ឈរ ក្នុងនោះ មានការកាត់បន្ថយភាពក្រីក្រ ព្រមទាំងសេរីភាព ខាងជំនឿសាសនា ត្រូវបានលើកតម្កើងផងដែរ រួមមាន ព្រះពុទ្ធ សាសនា អីុស្លាមសាសនា គ្រិស្តសាសនា និងសាសនាដទៃទៀត ដែលបានកំពុងប្រតិបត្តិ ការ ដោយឈរលើគោលការណ៍ គោរពគ្នាទៅវិញទៅមក ក្នុងក្របខ័ណ្ឌច្បាប់។

លោក បៀវ ថាន បានបន្តថាៈ អនុសំវច្ចរៈមហាសន្និបាតមន្ត្រីសង្ឃទូទាំងខេត្ត លើកទី៣០ នេះ នឹងពិនិត្យពិចារណាពិភាក្សា​ រិះរកយុទ្ធវិធីថ្មីៗ ដើម្បីឲ្យព្រះពុទ្ធសាសនា កាន់តែមាន ការរីកចម្រើនឡើង បន្ថែមទៀត ដូចជាការផ្សព្វផ្សាយគោលការណ៍គ្រឹះព្រះធម៌ ព្រះពុទ្ធសាសនា សីលសមាធិ និងបញ្ញាអប់រំមហាជន ប្រជាជន ឲ្យយល់ដឹង និងជ្រាបពីអ្វីដែលល្អ និងអ្វីដែលអាក្រក់ វៀរចាកពីអំពើអបាយមុខផ្សេងៗ ស្គាល់គុណ ស្គាល់ទោស និងធ្វើឲ្យពិភពលោកទាំងមូល មានសុខសន្តិភាព។

ព្រះវិជ័យ ធុល សុធា ព្រះមេគណខេត្តបន្ទាយមានជ័យ គណៈមហានិកាយ បានមាន​សង្ឃដីកាថាៈ ដូចគាថា ពោលថា “នត្ថិ សន្តិ បរំ សុខំ” គឺពុំមានសេចក្ដីសុខណា ប្រសើរជាងសេចក្ដីសុខស្ងប់នោះឡើយ ។

លោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍កោតសរសើរ ចំពោះ ព្រះសង្ឃអាចារ្យ គណៈកម្មការ សីលវន្ត សីលវត្តី ពុទ្ធបរិស័ទ ដែលបានខិតខំ ប្រតិបត្តិខ្លួន និងជួយអប់រំ ដល់ពុទ្ធបរិស័ទ តាមលំអាន ពុទ្ធវចនៈ ដែលមានព្រះត្រៃបិដក ជាគោល ជម្រះចោលនូវសេចក្ដី ហ្មងសៅទាំងឡាយ ទាំងពួង តាមគន្លងព្រះធម៌ ការប្រមូលផ្ដុំ ជាកម្លាំងការពារ ថែរក្សាសន្តិភាព សាមគ្គីភាព ជំរុញការកសាងជាតិ ឆ្ពោះទៅរកភាពថ្កុំថ្កើងរុងរឿង ។

លោក យឹម សំណាង បានបន្តថាៈ ម្យ៉ាងវិញទៀត សូមអនុវត្តនូវគោលនយោបាយរបស់ រាជរដ្ឋាភិបាល ដែលបានកំណត់ថា ការគោរពសិទ្ធិសេរីភាព​ខាងជំនឿសាសនា ​លើកស្ទួយព្រះពុទ្ធសាសនារបស់រដ្ឋ និងបង្កលក្ខណៈងាយស្រួល ដល់សកម្មភាព នៃសាសនាផ្សេងៗទៀត ដោយផ្អែកលើមូលដ្ឋាន ចៀសវាងការរើសអើង ការបែងចែក ភាពខុសគ្នា ខាងជំនឿសាសនា៕/V/R

Post navigation