Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ផ្ដល់ប្រាក់​រង្វាន់​ដល់​កីឡាករ​ជនពិការ​ដែល​បាន​មេដាយប្រាក់​ក្នុងការ​ប្រកួត​កីឡា​ជនពិការ​អាស៊ី​

Views: 9

ដោយ​៖ សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​៖ កីឡា​ជនពិការ ថុល រ៉ា​ដែ​ត បានទទួល​ប្រាក់រង្វាន់​លើកទឹកចិត្ត​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ក្រោយ​ឈ្នះ​មេដាយប្រាក់​មួយគ្រឿង​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ជនពិការ​យុវជន អាស៊ី នៅ​ប្រទេស​បា​រ៉ែ​ន កាលពី​ឆ្នាំ​២០២១ កន្លងទៅ​។​
​ពិធី​ប្រគល់​ប្រាក់រង្វាន់​ក្រោម​អធិបតីភាព​លោក​អ៊ុក​សិទ្ធិ​ជាតិ​អគ្គនាយក​នៃ​អគ្គនាយក​​ដ្ឋា​ន​កីឡា​និង​លោក​យី​វាសនា​អគ្គលេខា​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​និង​អត្ត​ព​លិ​ក​ជនពិការ​ជាច្រើនរូប​ទៀត នា​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០២២​។​

​លោក​យី សុភ​ក្ត្រា ប្រតិភូ​ដឹកនាំ​ក្រុម​អត្ត​ព​លិ​ក​បានអោយដឹងថា​ការប្រកួត​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក​យុវជន អាស៊ី នៅ​ប្រទេស​បា​រ៉ែ​ន ឆ្នាំ​២០២១ បាន​ប្រព្រឹត្តទៅ កាលពី​ថ្ងៃទី​២៧ ខែវិច្ឆិកា ដល់​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០២១ ដែល​កម្ពុជា​បាន​បញ្ជូន​អត្ត​ព​លិ​ក​មួយរូប និង​ប្រតិភូ​មួយក្រុម ចូលរួម​ក្នុងចំណោម​អត្ត​ព​លិ​ក មកពី​៤៥​ប្រទេស​ចូលរួម​។​ជា​លទ្ធផល​អត្ត​ព​លិ​ក​ជនពិការ​កម្ពុជា ថុល រ៉ា​ដែ​ត ដណ្តើមបាន​មេដាយប្រាក់​មួយគ្រឿង លើ​វិញ្ញាសា រត់​១.៥០០​ម៉ែត្រ លើ​ប្រភេទ​ពិការ​T៤៦​។ ចំណែកឯ វិញ្ញាសា ២០០​ម៉ែត្រ និង​៤០០​ម៉ែត្រ មិន​ទទួលបាន​មេដាយ​ឡើយ​។​

​លោក​អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡា​បាន​មានប្រសាសន៍ថា​ប្រាក់​​រង្វាន់​នេះ​គឺ​ផ្តល់ជូន​តាម​គោលការណ៍​ដែល​បានស្នើ​សុំ​ទៅ​ចូលរួម​ប្រកួត​ច្បាស់លាស់​ពី​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា ក្រសួង​អប់រំ​យុវជន និង​កីឡា បានរៀបចំ​ទៅ​រាជរដ្ឋាភិបាល ហើយ​រាជរដ្ឋាភិបាល បានផ្តល់​ថវិកា​តាម​គោលការណ៍​កំណត់​។​

​លោក​បន្តថា រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បានធ្វើអោយ​ប្រទេស​មាន​សន្តិភាព មាន​ស្ថេរភាព​នយោបាយ សេដ្ឋកិច្ច​រីកចំរើន និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ និង​បានផ្តល់​អាទិភាព​ដល់​វិស័យ​កីឡា ផ្តល់ប្រាក់​ឧបត្ថម្ភ តាមរយៈ​ក្រសួង​អប់រំ យុវជន និង​កីឡា ដូច​កីឡាករ កីឡាការិនី​ជម្រើស​រើស​ជាតិ ស៊ី​ហ្គេម​។​

​ការចូលរួម​ព្រឹត្តិការណ៍​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១១ នៅ​ប្រទេស​ឥណ្ឌូនេស៊ី សម្តេច​តេ​ជោ បាន​ចាត់​លោក ហ៊ុន ម៉ា​នី ដឹកនាំ​ប្រតិភូ ជាមួយនឹង​ជោគជ័យ​គួរ​ជាទី​មោទន សម្រាប់​ប្រទេស​កម្ពុជា​យើង​។ សមិទ្ធផល​នេះ ទទួលបាន​ដោយសារ​កីឡាករ​កីឡាការិនី​យើង មាន​សក្តានុពល បានបង្ហាញ​នូវ​សមត្ថភាព ទេពកោសល្យ​ទោះបី​យើង​មាន​ពិការភាព​រា​ង្គ​កាយ តែ​ចិត្ត​មិន​ពិការ​ទេ​ដោយបាន​នាំមក​នូវ​កិត្យានុភាព​ជូន​ជាតិ​តាមរយៈ​ការដណ្តើម​បាន​មេដាយ​ជាច្រើន​គ្រឿង ក្នុងនោះ មេដាយមាស​៧​គ្រឿង ប្រាក់​១០ និង​សំរិទ្ធ​១១​គ្រឿង សរុប ២៨​គ្រឿង​៕​

Post navigation