Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

Physiolac អបអរ​សមិទ្ធិផលរ​បស់​ខ្លួន​ក្នុងប្រទេស​កម្ពុជា​

Views: 8

​ភ្នំពេញ​៖ លោក Cedric Batteur ម្ចាស់​ក្រុមហ៊ុន Group Batteur នៃ Gilbert Laboratory និង​លោក Pierre Eric DAUXERRE នាយក​ប្រតិបត្តិ​នៃ ក្រុមហ៊ុន Group Batteur នៃ Gilbert Laboratory បាន​ចុះ​ទស្សនកិច្ច​រយៈពេល​បី​ថ្ងៃ​នៅ​កម្ពុជា ពីថ្ងៃ​ទី​៣០​ខែកញ្ញា ដល់​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០២២​។​ការចុះ​ទស្សនកិច្ច​នេះ គឺ​ដើម្បី​បង្ហាញ​ពី​ការគាំទ្រ​ចំពោះ​វត្តមាន​ដ៏​រឹងមាំ​របស់ Physiolac នៅក្នុង​វិស័យ​ឧស្សាហកម្ម​ម្សៅ​ទឹកដោះគោ​នៅ​ទីផ្សារ​ប្រទេស​កម្ពុជា​។​

​ក្នុងអំឡុងពេល​ទស្សន​កិច្ច លោក Pierre Eric DAUXERRE បាន​អញ្ជើញ​ចូលរួម​ការរៀបចំ​ពិធីជប់លៀង​អាហារ​ពេល​ល្ងាច​ដែល​ប្រារព្វ​ឡើ​ដើម្បី​ជាការ​លើកទឹកចិត្ត និង​ថ្លែងអំណរគុណ​ដល់​អតិថិ​ជន​កំពូល​ទាំង ២០​រូប ដែល​នៅតែ​បន្ត​ផ្តល់​ការគាំទ្រ​ដល់​ផលិតផល Physiolac អស់​រយៈពេល​ជាង ១០​ឆ្នាំ មកនេះ​។​

​លោក​បាន​ថ្លែង​ក្នុង​ពិធី​នោះ​ថា​លោក​ពិត​ជាមាន​សេចក្តីសោមនស្ស​រីករាយ​ណាស់​ដែល​បាន​មាន​វត្តមាន​នៅក្នុង​ពិធី​នេះ​។​លោក​បានធ្វើ​ដំណើរ​ពី​ប្រទេស​បារាំង​មក កាន់​កម្ពុជា​កាលពី​ម្សិលមិញ​។​លោក​ជា នាយក​ប្រតិបត្តិ​នៃGilbert Laboratory គ្រប់គ្រង​ផលិតPhysiolac​ដែលជា​ក្រុមហ៊ុន​ធំ​មួយ​នៅ​ប្រទេស​បារាំ​មាន​បុគ្គលិក​ជាង១២​០​០​នាក់​។ វា​ជា​ក្រុមហ៊ុន​លក្ខណៈ​គ្រួសារ​មួយ ដែល​ផ្តល់​សារៈសំខាន់​ខ្ពស់​នៅក្នុង​ប្រទេស​កម្ពុជា ជាពិសេស​សម្រាប់​ផលិតផល Physiolac​។

​លោក​បាន​បន្ថែមថា​៖«​យើង​ចាប់ផ្តើម​ការផលិត​កាលពី ១០ ឆ្នាំមុន ហើយ​វា​ដំណើរ​ការល្អ​ខ្លាំងណាស់​។​យើង​មាន​ផ​លិ​ផល​ដែល​ប្រកបដោយ​ភាព​ច្ន​ប្រឌិត​ខ្ពស់​ពី​ប្រទេស​បារាំង ហើយ​ថ្ងៃនេះ​យើង​មានឱកាស​បង្ហាញ​នូវ​ផលិតផល​ចុងក្រោយ និង​អស្ចារ្យ​របស់​យើង​គឺ Physiolac សម្រាប់​អ្នក​ម្តាយ​។​ខ្ញុំ​ប្រាកដថា​អ្នក​ម្តាយ​ដែល​កំពុង​ពរ​ពោះ​នឹង​ពេញចិត្ត​ផលិតផល​នេះ​។ សូម​អរគុណ​អ្នក​ទាំងអស់គ្នា ហើយ​ខ្ញុំ​ពិត​រីករាយ​ណាស់​ដែល​បានមក​កាន់​ប្រទេស​ដ៏​ស្រស់ស្អាត​នេះ​”​។​

​សូម​គូសបញ្ជាក់ថា Physiolac គឺ​យីហោ​អាហារូបត្ថម្ភ​ទារក​របស់ Laboratoires Gilbert ដែលជា​មន្ទីរពិសោធន៍​ឱសថ របស់​ប្រទេស​បារាំង​និង​ជា​អាជីវកម្ម​គ្រួសារ​របស់​ជនជាតិ​ន័​រ​មែន ដែល​ប្តេជ្ញាចិត្ត​យ៉ាង​មោះមុត​ចំពោះ​គុណភាព​នៃ​ផលិតផល​។ អ្វីដែល​កុមារ​ត្រូវការ​សម្រាប់​សុខភាពនិង​ការលូតលាស់​រឹងមាំ គឺមាន​នៅក្នុង​ម្សៅ​ទឹកដោះ​គោ​ដែលមាន​គុណភាព​របស់ Physiolac​។ វា​មាន​ផ្ទុក​សារធាតុ DHA សម្រាប់​ការអភិវឌ្ឍន៍​ការយល់ដឹង​កុមារ FOS និង GOS Fibers សម្រាប់​ការរំលាយ​អាហារ និង​ការ​អភិ​វឌ្ឍន៍​ភាពស៊ាំរ​បស់​កុមារ​។​

​ជាមួយគ្នានេះ លោក Pierre Eric DAUXERRE បាន​ថ្លែងឱ្យដឹងថា ដោយសារតែ​សមិទ្ធផល​ដ៏​អស្ចារ្យ​របស់ខ្លួន​នៅក្នុង​ទីផ្សារ​កម្ពុជា​អស់​រយៈពេល​ជាង​មួយ​ទសវត្សរ៍​មក Physiolac បាន​ក្លាយជា​ជម្រើស​មួយ​ក្នុងចំណោម​ជម្រើស​កំពូល​សម្រាប់​អ្នក​ម្តាយ​ជាច្រើនរូប​ក្នុងប្រទេស​កម្ពុជា ហើយ​លោក​បាន​បន្ថែមថា លោក​បាន​យល់ច្បាស់​ពី​តម្រូវការ​ទីផ្សារ​ដែល​កំពុង​កើនឡើង​។​

​លោក Pierre Eric DAUXERRE បាន​មានប្រសាសន៍ថា “​យើងខ្ញុំ​សូម​ថ្លៃ​ង​អំណរគុណ​ដល់​ឪពុកម្តាយ​នៅ​ប្រទេស​កម្ពុជា​គ្រប់រូប​ដែល​បា​សម្រេចចិត្ត​ជ្រើសរើស​ផលិត​ផល​របស់​យើង​សម្រាប់​កូនៗ​ជាទី​ស្រឡាញ់​របស់ ពួកគេ​។ យើងខ្ញុំ​នឹង​ប្តេជ្ញា​បន្ត​ផ្តល់នូវ​ផលិតផល ដែលមាន​គុណភាព​ខ្ពស់​សម្រាប់​សុខភាព​កូន​របស់​អ្នក​។ ហើយ​ឆ្លៀត​ក្នុងឱកាស​នេះ យើងខ្ញុំ​សូម​បង្ហាញ​ពី​ការដឹងគុណ​ចំពោះ​អតិថិជន​របស់​យើង​ដែល​តែងតែ​គាំទ្រ និង​ជឿជាក់​មកលើ​ផលិតផល​របស់​យើង​” ។​

​លោក Pierre Eric DAUXERRE បាន​បន្តថា “​ថ្ងៃនេះ​ជា​ថ្ងៃ​ដ៏​អស្ចារ្យ ហើយ​ខ្ញុំ​មានឱកាស​ទទួលទាន​អាហារ ពេល​ល្ងាច​ជាមួយ​អតិថិជន​កំពូល​ទាំង ២០​រូប របស់​យើង ដែល​បានបង្ហាញ​ការគាំទ្រ​យ៉ាងខ្លាំង​ចំពោះ​ផលិតផល​របស់ Physiolac អស់​រយៈពេល​ជាង ១០​ឆ្នាំ មកនេះ​” ។​

Physiolac ផ្តល់ជូន​លោកអ្នក​នូវ​រូបមន្ត​ថ្មី​ពិសេស និង​គុណភាព​ខ្ពស់​ដែល​បង្កើតឡើង​ដោយ​អ្នកជំនាញ​អាហារូបត្ថម្ភ​ទារក និង​ផលិត​នៅ​ប្រទេស​បារាំង (​មិន​រាប់បញ្ចូល​គ្រាប់​ធញ្ញជាតិ​)​។ យើង​ជឿជាក់ថា របប​អាហារ​ដែល​សម្រប​ខ្លួន​ជាពិសេស ទៅនឹង​តម្រូវការ​អាហារូបត្ថម្ភ​របស់​កុមារ ដែល​ស្របតាម​បទ​ប្បញ្ញត្តិ ធានា​នូវ​សុខុមាលភាព​រយៈពេល​វែង និង​ការអភិវឌ្ឍន៍​ល្អ​។ នេះ​ជា​មូលហេតុ​ដែល Physiolac ប្តេជ្ញាចិត្ត​ក្នុងការ​គិតគូរ​ដល់​សុខុមាលភាព​អាហារូបត្ថម្ភ​របស់​កុមារ​៕Ph

Post navigation