Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

បិទវគ្គហ្វឹកហ្វឺនបំប៉នការងារយោធាតំបន់របស់យោធភូមិភាគពិសេស

Views: 2

ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ នៅព្រឹកថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២២ សាលាហ្វឹកហ្វឺនយោធភូមិភាគពិសេស ដែលស្ថិតនៅក្នុងភូមិថ្មីឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានប្រារព្វពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញការងារយោធាតំបន់របស់យោធភូមិភាគពិសេស ក្នុងឆ្នាំ២០២២ ។

ក្រោយពីស្តាប់របាយការណ៍របស់នាយកសាលាស្តីពីលទ្ធផលហ្វឹកហ្វឺនបំប៉នជំនាញយោធាតំបន់រួចមក មេបញ្ជាការរងយោធភូមិភាគពិសេស លោកឧត្តមសេនីយ៍ទោ សោម សុវណ្ណបានមានប្រសាសន៍ថាៈ ក្រោមការយកចិត្តទុកដាក់លើវិស័យការពារប្រទេសជាតិថ្នាក់ដឹកនាំក្រសួងការពារជាតិ ក៏ដូចជាយោធភូមិភាគពិសេស បានដាក់ចេញនូវកម្មវិធីដើម្បីពង្រឹងសមត្ថភាពកងកម្លាំងយោធាតាមរយៈការបណ្ដុះបណ្ដាលបំប៉នលើជំនាញយោធាតំបន់ ដែលមានរយៈពេល ៤៥ ថ្ងៃ ។

លោកឧត្តមសេនីយ៍ទោ សោម សុវណ្ណ បានឱ្យដឹងទៀតថាៈ ដោយផ្អែកលើគោលការណ៍សំខាន់ពីរយ៉ាង ការគោរពវិន័យ លទ្ធផលដែលរៀនសូត្រ ដោយអនុវត្តជាក់ស្ដែង និងវិធីសាស្រ្តវាយតម្លៃផ្ទាល់របស់សិក្ខាកាម នៅពេលបញ្ចប់វគ្គហ្វឹកហ្វឺន សាលាបានបង្កើតក្រុមមេប្រយោគដើម្បីប្រឡងត្រួតពិនិត្យគ្រប់មេរៀន ដល់សិក្ខាកាម និងការផ្ដល់ពិន្ទុនិទ្ទេសដោយផ្អែកលើគោលការណ៍វិន័យ ក្នុងការប្រឡងបញ្ចប់វគ្គ មានល្អណាស់ ល្អ ល្អបង្គួរ និងមធ្យម ដល់សិក្ខាកាម ប្រមាណជា ១០០ នាក់ ។

លោកមេបញ្ជការរងយោធភូមិភាគពិសេស បានផ្តាំផ្ញើដល់សិក្ខាកាម ដែលត្រូវបានបញ្ចប់ការហ្វឹកហ្វឺនលើជំនាញយោធាតំបន់ទាំងអស់ត្រឡប់ទៅអង្គភាពវិញ ចេះធ្វ់ើការងារបំរើអង្គភាពឱ្យបានល្អប្រសើរដល់វិស័យយោធាដោយធានាឱ្យបាននូវសមត្ថភាពការពារទប់ស្កាត់ និងវាយបកវិញ ឱ្យទាន់សភាពការណ៍សហការជាមួយអាជ្ញាធមូលដ្ឋានភូមិ ឃុំមានសុវត្ថិភាព គាំទ្រសម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែន ជានិច្ច និងគាំទ្របេក្ខភាពលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នាពេលអនាគត។

នៅបញ្ចប់ពិធីបិទវគ្គនេះ លោកឧត្តមសេនីយ៍ទោ សោម សុវណ្ណ ជាតំណាងលោកឧត្តមសេនីយឯក ពូសាប៊ូឌី មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគពិសេស បានប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ ដល់សិក្ខាកាមបញ្ចប់វគ្គហ្វឹកហ្វឺន លើជំនាញយោធាតំបន់ និងបានឧបត្ថមថវិកាមួយចំនួន ដល់សាលាហ្វឹកហ្វឺនយោធភូមិភាគពិសេសផងដែរ ៕/V

Post navigation