Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

បី​នាក់​ស្លាប់​និង​បួន​នាក់​រងរបួស​ក្នុង​ការបាញ់ប្រហារ​នៅ​ឡូ​សអ៊ែន​ជើ​ឡេស​

Views: 2

​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ប៉ូលីស​បាន​និយាយថា​មនុស្ស​បីនាក់​ត្រូវបាន​សម្លាប់​និង​បួន​នាក់​រងរបួស​ក្នុង​ការបាញ់ប្រហារ​នៅផ្ទះ​ជួល​មួយ​នៅ​សង្កាត់​អ្នក​មាន​ក្នុង​ក្រុង​ឡូ​ស​អ៊ែន​ជើ​ឡេស​កាលពី​ថ្ងៃ​​សៅរ៍​។

​ការបាញ់ប្រហារ​បានកើត​ឡើង​នៅ​ម៉ោង​២​កន្លះ​ជិត​ភ្លឺ​នៅក្នុង​សង្កាត់ បេ​វើលី ក្រេស​(Beverly Crest)​។​វា​ជា​ការបាញ់ប្រហារ​សម្លាប់​មនុស្ស​លើក​ទី​ប្រាំមួយ​នៅ​កាលីហ្វ័រ​ញ៉ា​នៅក្នុង​ខែ​មករា​នេះ​។​

​មន្ត្រី​នៅ​នាយកដ្ឋាន​ប៉ូលីស​ឡូ​ស​អ៊ែន​ជើ​ឡេស បាន​និយាយថា​មនុស្ស​បីនាក់​ត្រូវបាន​សម្លាប់​នៅក្នុង​រថយន្ត​មួយ​។​ជនរងគ្រោះ​បួន​នាក់​ត្រូវ​នាំ​ទៅកាន់​មន្ទីរពេទ្យ​ដោយ​​ពីរ​នាក់​តាម​រថយន្ត​ឯកជន​និង​ពីរ​នាក់​ទៀត​ត្រូវបាន​ឡានពេទ្យ​។​

​ពួក​អ្នក​ស៊ើបអង្កេត​កំពុង​ព្យាយាម​កំណត់​ថា​តើ​មាន​ភាគី​ពាក់ព័ន្ធ​ណាមួយ​នៅក្នុង​ផ្ទះ​ជួល ឬក៏​មាន​ការជួបជុំ​អ្វី​នៅ​ទីនោះ​ដែរ​ឬ​អត់​។​

​ប៉ូលិស​បិទតំបន់​ប្លុក​ផ្ទុះ​ជួល កន្លែង​ដែល​មនុស្ស​បី​នាក់​ត្រូវបាន​បាញ់សម្លាប់​កាលពី​ថ្ងៃ​សៅរ៍​

​ការបាញ់ប្រហារ​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​បន្ថែម​លើ​ការសម្លាប់​រង្គាល​នៅ​ក្លិប​រាំ​មួយនៅ​ជាយក្រុង​ឡូ​ស​អ៊ែន​ជើ​ឡេស​កាលពី​សប្តាហ៍​មុន​ដែល​បណ្តាលអោយ​ស្លាប់​មនុស្ស​១១​នាក់ និង​របួស​ប្រាំបួន​នាក់​​ព្រមទាំង​ការបាញ់សម្លាប់​នៅ​កសិដ្ឋានពីរក្នុងទីប្រជុំជន​ហាហ្វ​មូនបេ​ក្នុង​រដ្ឋ​កាលីហ្វ័​រញ៉ា ដែល​បាន​សម្លាប់​មនុស្ស​ប្រាំពីរ​នាក់​។​

​អំពើហិង្សា​ដោយ​កាំភ្លើង​ក្នុង​ខែ​​នេះ​ជា​ការ​វាយ​សំពង​ដ៏​ធ្ងន់​មួយ​លើ​រដ្ឋ​កាលីហ្វ័រញ៉ាដែល​មាន​ច្បាប់​កាំភ្លើង​តឹងរឹង​បំផុត​នៅក្នុង​សហរដ្ឋ​អាម៉េរក​និងក៏​ធ្លាប់តែ​កន្លែងមាន​អត្រា​ស្លាប់​ដោយ​កាំភ្លើង​ទាប​ជាងគេនៅសហរដ្ឋអាម៉េរិក។​

សូមបញ្ជាក់ថា ​កាលពី​ឆ្នាំ​២០២២ អាម៉េរិក​បាន​កត់ត្រា​ឃើញ​ការបាញ់ប្រហារ​សម្លាប់​ម​នុស្ស​ជាង​៦០០​លើក​ដែល​ក្នុង​មួយ​លើកៗ​មាន​អ្នកស្លាប់​ឬ​រងរបួស​យ៉ាង​តិច​បួន​នាក់​៕

Post navigation