Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ប៊ីល​ហ្គេត​ប្រាប់​ម៉ាសកុំ​ឱ្យ​ខ្ជះខ្ជាយ​លុយ​រាប់​ពាន់​លាន​លើ​ការធ្វើដំណើរ​ទៅ​ភព​ព្រះ​អង្គារ យក​វា​មក​ផលិត​វ៉ាក់សាំង​ការពារ​កញ្ជ្រឹល​ល្អ​ជាង​!

Views: 3

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ លោក ប៊ី​ល ហ្គេត បាន​ដុត​បញ្ឆេះ​ជម្លោះ​ចាស់​ជាមួយ​លោក អេ​ឡុន ម៉ាស ដោយ​វាយប្រហា​រ​មហិច្ឆិតា​របស់​គាត់​ដើម្បី​ទៅដល់​ភព​ព្រះ​អង្គារ​ហើយ​បាន​ស្នើ​ឱ្យ​គាត់​​យក​លុយ​មក​ជួយ​សង្គ្រោះ​ជីវិត​ដោយ​ការវិនិយោគ​លើ​វ៉ាក់សាំង​ជំងឺ​កញ្ជ្រឹល​។​

​លោក​ហ្គេត អាយុ ៦៧ ឆ្នាំ បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​របស់ BBC​ចេញផ្សាយ​កាលពី​ថ្ងៃ​សុក្រ​ទី​៣​កុម្ភៈ​ថា ទោះបីជា​លោក​ម៉ាស​កំពុង​មាន​ឥទ្ធិពល​វិជ្ជមាន​លើ​ពិភពលោក​តាមរយៈ​ក្រុមហ៊ុន Tesla ក៏ដោយ ក៏​ប៉ុន្តែ​គាត់​មិន​បាន​ចាត់ទុក​លោក​ម៉ាស​ជា “​មហាសេដ្ឋី​សប្បុរសជន​” ពិតប្រាកដ​ដូច​លោក វ៉ារិន បា​ហ្វ​ហ្វិត (Warren Buffet) លោក ជេ​ហ្វ បេ​ហ្សូ​ស (Jeff Bezos)​និង​ខ្លួន​គាត់​​នោះទេ​។​

​សហ​ស្ថាបនិក​ក្រុមហ៊ុន Microsoft រូប​នេះ​មាន​ភាពល្បីល្បាញ​ខាង​ការបរិច្ចាគ​សៀវភៅ​សិក្សា និង​បាន​បង្កើត​អង្គការ​មូលនិធិ Bill and Melinda Gates ក្នុង​ឆ្នាំ ២០០០​ជាមួយនឹង​​បេសកកម្ម​ដើម្បី​បង្កើន​ការថែទាំ​សុខភាព​និង​កាត់បន្ថយ​ភាពក្រីក្រ​នៅ​ជុំវិញ​ពិភពលោក​។​

​នៅពេល​សួរ​ដោយ​អ្នកកាសែត BBC​លោក អា​ម៉ុល រ៉ា​ចាន (Amol Rajan)​ថា​តើ​ការ​ទៅ​ភព​ព្រះ​អង្គារ​ជា​ការប្រើប្រាស់​លុយ​ដ៏​ល្អ​ឬទេ លោក​ហ្គេត​បាន​និយាយថា “​មិនល្អ​នោះ​ទេ តាម​ទស្សនៈ​របស់​ខ្ញុំ​”​។​

“​ការ​ទៅ​ភព​ព្រះ​អង្គារ​ពិតជា​ថ្លៃ​ណាស់​។ អ្នក​អាច​ទិញ​វ៉ាក់សាំង​បង្ការ​ជំងឺ​កញ្ជ្រឹល​និង​ជួយសង្គ្រោះ​ជីវិត​ដោយ​ប្រើ​លុយ ១.០០០ ដុល្លារ​សម្រាប់​ជីវិត​មនុស្ស​ម្នាក់​។​ការធ្វើដំណើរ​ទៅ​កាន់​ទី​អវកាស​មិនមែនជា​​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព​ក្នុង​ការជួយ​សង្គ្រោះ​ជីវិត​មនុស្ស​នោះ​ទេ​។ ដូច្នេះហើយ [​នោះ​] គ្រាន់តែ​ជា​ហេតុផល​ល្អ​សម្រាប់​តែ​អ្នក​ប៉ុណ្ណោះ​។ កុំទៅ​ភព​ព្រះ​អង្គារ​អី​”៕

​លោក​ហ្គេត​ប្រាប់​លោក​ម៉ាស​កុំទៅ​ភព​អង្គារ​ទី ទុក​លុយ​ទិញ​វ៉ាក់សាំង​ការពារ​កញ្ជ្រឹល​ល្អ​ជាង

Post navigation