Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ប៊ីយ៉ុ​ន​សេ​ឈ្នះ​ពា​ន Grammys ស្មើ​នឹង​កំណត់​ត្រា​របស់​តារាចម្រៀង ច​ច សូល​ធី​

Views: 2

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ នាង​បេ​យ៉ុន​សេបាន​ស្មើ​ជាមួយ​លោក ច​ច សូល​ធី (Georg Solti) សម្រាប់​ការ​ឈ្នះ​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ពាន Grammys បន្ទាប់ពី​នាង​បានឈ្នះ​ពានរង្វាន់​ចំនួន​បី​កាលពី​ថ្ងៃអាទិត្យ​ទី​៥​កុម្ភៈ​ក្នុង​កម្មវិធី​ប្រគល់​ពាន​នេះ​។​

​តារាចម្រៀង​លំដាប់​កំពូល​រូបនេះ​បានឈ្នះ​ពានរង្វាន់​ចំនួន ៣១ ដែល​នាំ​ឱ្យ​នាង​សល់​មួយ​ជំហាន​ចុងក្រោយ​ដើម្បី​ក្លាយជា​សិល្បការិនី​ឈ្នះ​ពាន​ច្រើនជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ​កម្មវិធី Grammys​។ ​នាង​បាន​ឈ្នះ​ពាន​តន្ត្រី​អេឡិចត្រូនិក​ល្អ​បំផុត​សម្រាប់​បទ “Break My Soul” ពាន​ការសម្តែង R&B បែប​ប្រពៃណី​សម្រាប់​បទ “Plastic Off the Sofa” និង​ពាន R&B សម្រាប់​បទ “Cuff It” ដែល​និពន្ធ​ដោយ​អ្នកនិពន្ធ​ជាច្រើន​រូប​រួមមាន​នាង​បេ​យ៉ុន​សេ​, ដឹ​ទ្រីម (The-Dream), លោក នី​ល រ៉ូ​ជើ (Nile Rodgers), និង លោក រ៉ា​ហ្វា​អែល សា​ឌី​ក (Raphael Saadiq)​។​

​ពិធីក​រលោក ត្រេ​វ៉ូ ណូ​អា (Trevor Noah) បាន​និយាយថា បេ​យ៉ុន​សេ​កំពុង​ធ្វើដំណើរ​មក​កាន់​ពិធី​នេះ​ប៉ុន្តែ​បាន​បន្ទោស​ចរាចរណ៍​នៅ​ទីក្រុង​ឡូ​សអាន់​ជេ​ឡេស​ចំពោះ​ការ​មិន​បាន​មក​ទទួលពាន​​ដោយផ្ទាល់​។​

​លោក​សូល​ធី ជា​អ្នកដឹកនាំ​បញ្ជាការ​លេងភ្លេង​ជនជាតិ​ហុងគ្រី​-​អង់គ្លេស ក៏​មានពាន Grammys ៣១ ផងដែរ​។ គាត់​បាន​ជាប់​កំណត់ត្រា​នេះ​តាំងពី​ឆ្នាំ ១៩៩៧៕

នាង​បេ​យ៉ុន​សេលើកពានក្នុងពិធីប្រគល់ពានGrammysប្រចាំឆ្នាំលើកទី៦៥នៅទីក្រុងឡូសអ៊ែនជើឡេសកាលពីថ្ងៃ៥កុម្ភៈ

Post navigation