Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

បំណុល​ជាតិ​របស់​អាម៉េរិក​ឡើង​ដល់ ៣១ ទ្រី​លាន​ដុល្លារ​ជា​លើកដំបូង​

Views: 7

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ បំណុល​ជាតិ​សរុប​របស់​អាម៉េរិក​បាន​កើន​លើស​ពី ៣១ ទ្រី​លាន​ដុល្លារ​ជា​លើកដំបូង​កាលពី​ថ្ងៃ​អង្គារ ជា​ព្រឹត្តិការណ៍​ហិរញ្ញ​វត្ថុ​ដ៏​អាក្រក់​មួយ​ដែល​បាន​មកដល់​​ខណៈ​រូបភាព​សារពើពន្ធ​រយៈពេល​វែង​របស់​ប្រទេស​កំពុង​ងងឹត​សូន្យឈឹង ចំ​ពេល​មាន​ការដំឡើង​អត្រា​ការប្រាក់​។​

​ការ​កើន​ហួស​ខ្ពស់​បែបនេះ ដែល​ត្រូវ​បាន​បង្ហាញ​នៅក្នុង​របាយការណ៍​របស់​ក្រសួងរតនាគារ បាន​កើត​ឡើង​ក្នុង​គ្រា​មិន​សមស្រប​ខណៈ​អត្រា​ការប្រាក់​ទាប​ជា​ប្រវត្តិសាស្ត្រ​កំពុង​ត្រូវបាន​ជំនួស​ដោយ​ការ​​ចំណាយ​លើ​ការខ្ចីប្រាក់​ខ្ពស់ជាង​មុន ខណៈ​ធនាគារកណ្តាល​អាម៉េរិក​ព្យាយាម​ប្រយុទ្ធប្រឆាំង​នឹង​អតិផរណា​យ៉ាង​រហ័ស​។​

​ខណៈ​កម្រិត​ខ្ចីប្រាក់​បំបែក​ឯតទគ្គ​កម្មរ​បស់​រដ្ឋាភិបាលដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​រាតត្បាត​កូវី​ដ​១៩​និង​ការកាត់បន្ថយ​ពន្ធ​ផ្នែក​ហិរញ្ញវត្ថុ​ត្រូវបាន​អ្នក​បង្កើត​គោលនយោបាយ​មួយ​ចំនួន​មើលឃើញថា​អាច​លៃលក​បាន អត្រា​ការប្រាក់​ខ្ពស់​កំពុង​ធ្វើ​ឱ្យ​បំណុល​របស់​អាម៉េរិក​កាន់តែ​ថ្លៃ​ជាង​មុន​ទៅតាម​ពេលវេលា​។​

​លោក ម៉ៃ​ឃើ​ល ភី​ត​ធឺ​សុន (Michael Peterson) នាយក​ប្រតិបត្តិ​នៃ​មូលនិធិ Peter G. Peterson ដែល​ជំរុញ​ការកាត់បន្ថយ​ឱនភាព បាន​និយាយថា​”​ការព្រួយបារម្ភ​ជា​ច្រើន​ដែល​យើង​​មាន​អំពី​វិថី​បំណុល​របស់​យើង​កំពុង​ចាប់ផ្តើម​បង្ហាញ​ខ្លួន​ឯង ខណៈ​យើង​បង្កើន​ទាំង​បំណុល​របស់​យើង និង​បង្កើន​ទាំង​អត្រា​ការប្រាក់​របស់​យើង​។ មនុស្ស​ច្រើន​ពេក​ណាស់​ជិះសេះ​លែងដៃ​អំពី​វិថី​បំណុល​របស់​យើង មួយ​ផ្នែក​គឺ​ដោយសារ​អត្រា​ទាប​ខ្លាំង​នា​ពេលកន្លងមក​”​។​

​តួលេខ​ថ្មី​នេះ​បាន​កើតឡើង​នៅ​ពេលវេលា​ដែល​សេដ្ឋកិច្ច​ងាយ​ប្រែប្រួល ក្នុងពេល​ដែល​វិនិយោគិន​កំពុង​ផ្លាស់​ប្តូរ​ការគិត​ភ្លាមៗ​រវាង​វិបត្តិ​សេដ្ឋកិច្ច​សកល និង​សុទិដ្ឋិនិយម ដែល​គេ​បញ្ចៀស​មិន​និយាយ​៕

​រដ្ឋាភិបាល​អាម៉េរិក​កំពុង​ចេញ​បំណុល​ថ្មី​ឥតឈប់ឈរ ដែល​មាន​ន័យ​ថា​តម្លៃ​ប្រាក់កម្ចី​របស់​ខ្លួន​ឡើងថ្លៃ​និង​ចុះ​ទៅ​តាម​កម្រិត​អត្រា​ការប្រាក់ 

Post navigation