Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

បម្រែបម្រួល​អាកាសធាតុ​ជំរុញ​ដល់​ការបាត់បង់​ព្រៃ​ដោយសារ​អគ្គិភ័យ​មិន​ធ្លាប់​ឃើញ​ពី​មុន​មក​

Views: 1

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​បាងកក​ប៉ុស្តិ៍​) ៖ យោង​តាម​ទិន្នន័យ​កាលពី​ថ្ងៃ​ពុធ​ទី​១៧​សីហា​បាន​ឱ្យដឹងថា ភ្លើង​ឆេះ​ព្រៃ ដែល​បង្កឡើង​ដោយ​បម្រែបម្រួល​អាកាសធាតុ​កំពុង​ដុត​គម្រប​ដើមឈើ​ពិភព​​លោក​ពីរដង​ស្មើ​នឹង​កាលពី​២០​ឆ្នាំមុន ពោលគឺ​ស្មើនឹង​ការបាត់បង់​ព្រៃ​ប៉ុន​ទីលាន​បាល់ទាត់​ចំនួន ១៦ រៀង​រាល់​នាទី​។​

​ការស្រាវជ្រាវ​បាន​បង្ហាញ​នៅក្នុង​ព័ត៌មាន​លម្អិត​មិន​ធ្លាប់​មាន​ពីមុន​មក​ពី​របៀប​ដែល​ភ្លើង​ឆេះ​ព្រៃ​បានវិវត្ត​ក្នុង​រយៈពេល​ពី​រទស​វត្ស​រ៍​ចុងក្រោយ​នេះ​ដោយ​ភ្លើង​បាន​លេប​ត្របាក់​ព្រៃ​ទំហំ​ប្រហែល​​បី​លាន​ហិកតា​ជា​រៀងរាល់ឆ្នាំ ដែល​ជា​ទំហំ​ប៉ុន​ប្រទេស​បែលហ្ស៊ិក ធៀប​នឹង​ឆ្នាំ​២០១១​។​

​ការសិក្សា​បាន​បង្ហាញថា​ការបាត់បង់​គម្រប​ដើមឈើ​ភាគច្រើន​គឺ​កើតឡើង​នៅក្នុង​ព្រៃ​ដែល​គ្របដណ្តប់​ភាគច្រើន​នៃ​ប្រទេស​រុស្ស៊ី កាណាដា និង​អា​ឡា​ស្កា ជា​កន្លែង​ស្តុក​ទុក​កាបូន​ធំ​បំផុត​នៅ​លើ​ផែនដី​។​

​ក្រុម​អ្នកស្រាវជ្រាវ​មកពី​សាកលវិទ្យាល័យ​ម៉ា​រី​លែ​ន (Maryland) បាន​ប្រើប្រាស់​រូបភាព​ផ្កាយរណប​ដើម្បី​គូរផែនទី​តំបន់​គម្រប​ដើមឈើ​ដែល​បាន​បាត់បង់​រួមទាំង​ព្រៃ​ដែល​ឆេះ​ដោយសារ​អ្វីដែល​​គេ​ស្គាល់​ថា ភ្លើង​ព្រៃ​ដែល​ជំនួស​ដោយ​ព្រៃ​ថ្មី​។​

​ទាំងនេះ​គឺជា​ភ្លើង​ដែល​សម្លាប់​គម្រប​ព្រៃឈើ​ទាំងអស់​ឬ​ភាគច្រើន ហើយ​ដែល​បណ្តាល​ឱ្យ​មាន​ការផ្លាស់​ប្តូរ​រចនាសម្ព័ន្ធ​ព្រៃឈើ​និង​គីមី​នៃ​ដី​រយៈពេល​វែង​។​

​ទិន្នន័យ​បានបង្ហាញ​ថា ឆ្នាំ ២០២១ គឺជា​ឆ្នាំ​មួយ​ក្នុងចំណោម​ឆ្នាំ​ដ៏​អាក្រក់​បំផុត​សម្រាប់​ភ្លើង​ឆេះ​ព្រៃ​ចាប់តាំងពី​ការចាប់ផ្តើម​ចូល​សតវត្សរ៍​ថ្មី ដោយ​បណ្តាល​ឱ្យ​បាត់បង់​គម្រប​ដើមឈើ ៩,៣​លាន​ហិកតា​​នៅ​ទូទាំង​ពិភពលោក​។​

​នោះ​គឺ​ច្រើន​ជាង​មួយ​ភាគបី​នៃ​ព្រៃឈើ​ទាំងអស់​ដែល​បាន​បាត់បង់​កាលពី​ឆ្នាំ​មុន​នេះ​បើ​យោង​តាម​ទិន្នន័យ​ដែល​ចងក្រង​ដោយ​ក្រុម​ស្រាវជ្រាវ​របស់​អង្គការ​ឃ្លាំង​មើល​ព្រៃ​សកល​និង​វិទ្យាស្ថាន​ធន​​ធាន​ពិភពលោក​។​

​លោក ជេ​មស៍ ម៉ាក​កា​ធី (James McCarthy) អ្នកវិភាគ​ស្រាវជ្រាវ​នៅ​អង្គការ​ឃ្លាំមើល​ព្រៃ​សកល បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AFP ថា​”​ភ្លើង​ឆេះ​ព្រៃ​គឺ​កាន់តែ​អាក្រក់​ទៅៗ​នៅ​ទូទាំង​​ពិភពលោក​”​។​

​សេវា​ត្រួតពិនិត្យ​ផ្កាយរណប​របស់​សហភាព​អឺរ៉ុប​បាន​និយាយ​កាលពី​សប្តាហ៍​មុន​ថា អឺរ៉ុប​ខាងលិច​បាន​ជួបប្រទះ​សកម្មភាព​ភ្លើង​ឆេះ​បំបែក​ឯតទគ្គ​កម្ម​រហូត​មកទល់​ពេល​នេះ​ក្នុង​ឆ្នាំ ២០២២​ដោយ​ព្រៃ​​ឈើ​រាប់​ម៉ឺន​ហិកតា​ត្រូវបាន​បាត់បង់​នៅក្នុង​ប្រទេស​បារាំង អេ​ស្ប៉ាញ និង​ព័រ​ទុយ​ហ្គាល់​៕

ឆ្នាំ ២០២១ គឺជា​ឆ្នាំ​មួយ​ក្នុងចំណោម​ឆ្នាំ​ដ៏​អាក្រក់​បំផុត​សម្រាប់​ភ្លើង​ឆេះ​ព្រៃ​ចាប់តាំងពី​ការចាប់ផ្តើម​ចូល​សតវត្សរ៍​ថ្មី​

Post navigation