Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

បន្ទាប់ពី​ឈ្នះ​អូស្ដ្រាលី ក្រុម​ ​U-16 កម្ពុជា​បង្កើន​ការហ្វឹកហាត់​​ដើម្បី​ប្រកួត​ចុងក្រោយ​ជាមួយ​ក្រុម​មី​យ៉ាន់​ម៉ា​

Views: 13

ដោយ​៖ សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​៖ បន្ទាប់ពី​ប្រកួត​ឈ្នះ​ក្រុម​អូស្ដ្រាលី ៤​ទល់​៣ កាលពី​រសៀល​ថ្ងៃទី​៥ ខែសីហា ក្រុមយុវជន​អាយុ​ក្រោម​១៦​ឆ្នាំ​កម្ពុជា បង្កើន​ការហ្វឹកហាត់​កាន់តែខ្លាំង​​បន្ថែមទៀត ដើម្បី​ប្រកួត​ចុងក្រោយ​ជាមួយ​ក្រុម​មី​យ៉ាន់​ម៉ា​ដែលជា​ក្រុម​ខ្លាំង​មួយ ។​

​សូមបញ្ជាក់ថា​សម្រាប់​ព្រឹត្តិការណ៍ AFF U16 BOYS CHAMPIONSHIP 2022 ដែល​កំពុងតែ​ធ្វើ​​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​នេះ កម្ពុជា​ស្ថិតនៅ​ពូ​ល C ជាមួយ​ម៉ាឡេស៊ី អូស្ដ្រាលី និង​មី​យ៉ាន់​ម៉ា​ក្នុង​​ខណៈដែល​ព្រឹត្តិការណ៍​នេះ​ចែកចេញជា ៣​ពូ​ល​ដែល​មួយ​ពូ​លៗ​មាន​៤​ក្រុម​។​

​សម្រាប់​ពូ​ល A មាន​ឥណ្ឌូនេស៊ី​ជា​ម្ចាស់ផ្ទះ វៀតណាម សឹង្ហ​បូរី និង​ហ្វីលីពីន​, ពូ​ល B មាន​ថៃ ទី​ម័​រ​ខាងកើត ឡាវ និង​ព្រុយ​ណ​។ ការប្រកួត​អនុវត្តន៍​តាម​រូបមន្ត​វិលជុំ​ក្នុង​ពូ​ល ដោយ​ពូ​ល​​នីមួយៗ​ជម្រុះ​២​ក្រុម​ដែលមាន​ពិន្ទុ​តិចជាងគេ​ចេញ​ដើម្បី​យក​២​ក្រុម​ដែលមាន​ពិន្ទុ​លើសគេ​
​ឡើងទៅ​លេង​វគ្គ​បន្ត ។​ពេលនេះ​កម្ពុជា​កំពុងតែ​តែ​ស្ថិតនៅ​កៀក​នឹង​ក្ដីសង្ឃឹម​ក្នុងការ​ប្រជែង​បាន​កៅអី​សម្រាប់​ឡើងទៅ​លេង​វគ្គ​បន្ត​ហើយ ៕​

Post navigation