Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

បង្ក្រាប​បទល្មើស​គ្រឿងញៀន​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​០២​ ខែកុម្ភៈ​៖ ចំនួន​១៥​ករណី​ ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ ចំនួន​៤៦​នាក់​

Views: 2

ដោយៈបូព៌ព្រឹក្ស/ភ្នំពេញ​ ៖​ ជនសង្ស័យ​ចំនួន​៤៦​នាក់​(​ស្រី​៥​នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​១៥​ករណី​ទូ​ទាំង​ប្រទេស​ កាលពី​ថ្ងៃ​ទី​២​ ខែកុម្ភៈ​។ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ចំនួន​៤៦​នាក់​ ក្នុងនេះពាក់ព័ន្ធជួញដូរ​ ១២​ករណី​ ឃាត់​ខ្លួន ៣៦​នាក់​(​ស្រី​ ៤​នាក់​)​ ,ករណី​ដឹក​ជញ្ជូន​រក្សា​ទុក​មួយ​ករណី​ ឃាត់​ខ្លួនមួយ​នាក់​ និងករណី​ប្រើប្រាស់​ពីរករណី​ឃាត់ខ្លួន​ប្រាំបួន​នាក់​(​ស្រី​ ១​នាក់​) ។នេះបើយោងតាមប្រភពគេហទំព័រនគរបាលជាតិនៅថ្ងៃទី៣ខែ កុម្ភៈ។

ប្រភពដដែលបន្តថា ជាមួយនឹងការបង្រ្កាបនេះវត្ថុ​តាង​ដែល​ចាប់​យក​សរុប​ក្នុង​ថ្ងៃ​ទី​២​ ខែកុម្ភៈ​ រួម​មាន​ ៖​ -​មេ​តំ​ហ្វេ​តា​មីន​(Ice)​ចំនួន ២០៣១,៤៩​ក្រាម​ និង​៣៨​កញ្ចប់​តូច​ ។​ -​មេ​តំ​ហ្វេ​តា​មីន​(Wy)​ ចំនួន ០,៣៦​ក្រាម​ ។​

ក្នុងសកម្មភាពនេះអង្គភាព​នគរបាលដែលបាន​ចូលរួម​បង្ក្រាប​មានប្រាំបួន​អង្គភាព​ក្នុងនោះមាន៖មន្ទីរ​, នគរបាលខេត្តបន្ទាយ​មាន​ជ័យ​,កំពង់ចាម​,កំពត​,កណ្តាល​ ,មណ្ឌល​គី​រី​ ,កោះកុង​, ​ ព្រះ​សីហ​នុ​ និង ត្បូងឃ្មុំ​។ ចំណែកអង្គភាពកងរាជអាវុធហត្ថ​ មានពីរ​អង្គភាព​ នៅខេត្តបាត់ដំបង​ និងខេត្តព្រះ​សីហ​នុ​៕សរន / N

Post navigation