Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

បង្ក្រាបល្បែងស៊ីសងខុសច្បាប់១២ថ្ងៃ ៖ បង្ក្រាបបាន ៨៧ទីតាំង និងឃាត់ខ្លួនមនុស្ស ១៥២នាក់

Views: 2

ដោយៈ មុនីរ័ត្ន/ភ្នំពេញ៖យុទ្ធនាការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ គិតចាប់ពីថ្ងៃអនុវត្ត គឺពីថ្ងៃទី១៧ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ (គិតត្រឹមម៉ោង៣រសៀល) បង្ក្រាបបាន ៨៧ទីតាំង និងឃាត់ ខ្លួនមនុស្សចំនួន ១៥២នាក់ ។ នេះបើតាមការបញ្ជាក់របស់លោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញប្រាប់រស្មីកម្ពុជានៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២។

លោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ(រូបថតឯកសារ)

អ្នកនាំពាក្យដដែលបានបញ្ជាក់ទៀតថា ទាក់ទងទីតាំងទទួលបញ្ចាំម៉ូតូ និងរថយន្ត នៅក្នុងមូលដ្ឋានខណ្ឌទួលគោក គឺបង្ក្រាបបាន១៣ទីតាំងនិងឃាត់ខ្លួនមនុស្សបានចំនួនប្រាំបួននាក់ដោយអនុវត្តតាមនីតិវិធីបញ្ជូនទៅសាលាដំបូងរាជ ធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។

គួរបញ្ជាក់ថា តាមរយៈសារសំឡេងកាលពីថ្ងៃទី១៧ ខែកញ្ញាកន្លងទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចេញបទបញ្ជាយ៉ាងម៉ឹងម៉ាត់បំផុតឲ្យចាត់វិធានការបង្ក្រាបឲ្យទាន់ពេលវេលា និងដាច់ណាត់បំផុត។ ដោយសម្តេចបានសង្កត់ធ្ងន់ថា សម្តេចមិនស្ទាក់ស្ទើរជាមួយនឹងការដកចេញពីមុខតំណែងនូវអភិបាលខេត្ត រាជធានីអភិបាលស្រុកខណ្ឌក្រុងឬមន្ត្រីនគរបាលថ្នាក់ណាក៏ដោយដែលរកឃើញថាមិនទទួលខុសត្រូវលើមុខងាររបស់ខ្លួន។ មិនអាចបណ្តោយឲ្យសភាពការណ៍បង្កឡើងបែបអាណាធិបតេយ្យក្នុងបនល្បែងតទៅទៀតទេ ត្រូវតែម៉ឹងម៉ាត់ត្រូវតែដាច់ខាតវាមិនមែនជាកំណើនសេដ្ឋកិច្ចនោះទេក៏ប៉ុន្តែវាបណ្តាលឲ្យមនុស្សជាច្រើនត្រូវខូចខាត ដោយត្រូវលក់គោ លក់ក្របី លក់ដីធ្លី ដើម្បីចាញ់ល្បែង៕សរន

Post navigation