Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

បណ្តេញលោក ញ៉ែម​ អេន​ ចេញពីសមាជិកគណបក្សខ្មែររួបរួមជាតិ​

Views: 2

ដោយៈមុនីរ័ត្ន/ភ្នំពេញៈ​ លោកញឹក​ ប៊ុនឆៃ​ ប្រធានគណបក្សខ្មែររួបរួមជាតិ​ បានចេញសេចក្តីសម្រេចបណ្តេញចេញឈ្មោះ ញ៉ែម​ អេន​ ចេញពីសមាជិកគណបក្សខ្មែររួបរួមជាតិ​។ នេះបេីយោងតាមសេចក្តីសម្រេចចុះថ្ងៃទី៤​ ខែធ្នូ​ ឆ្នាំ២០២២។

សូមជម្រាបថា​ គណបក្សខ្មែររួបរួមជាតិ​ បសនតែងតាំងលោកញ៉ែម​ អេន​ ជាបេសកជនពិសេសលោកញឹក​ ប៊ុនឆៃ​ កាលពីថ្ងៃទី១៨​ ខែកក្កដា​ ឆ្នាំ២០២២។

គួររម្លឹកថា លោក ញ៉ែម អេន បានប្រកាសចាកចេញពីគណបក្សខ្មែរស្រឡាញ់ជាតិ តាមរយៈលិខិ​ត​មួយច្បាប់ ចុះថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២២ ដោយសារតែមានបញ្ហាមួយចំនួន។ លោក ញ៉ែម អេន ធ្លាប់មានតំណែងជាអភិបាលរងស្រុកអន្លង់វែង ហើយបានលាឈប់ទៅចូលរួមជាមួយអតីតគណបក្សសង្គ្រោះជាតិ​, គណបក្សអំណាចខ្មែរ, គណបក្សខ្មែរសាធារណរដ្ឋ, គណបក្សពលកររុងរឿង, គណបក្សខ្មែរស្រឡាញជាតិ និងចុងក្រោយនេះ គណបក្សខ្មែររួបរួមជាតិ របស់លោក ញឹក ប៊ុនឆៃ៕សរន

Post navigation