Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

បន្ត​ផ្តល់​ស្បៀង​សម្តេច​តេ​ជោ ជូន​ពលរដ្ឋ​ចាស់ជរា ពលរដ្ឋ មាន​ជីវភាព​ខ្វះខាត រងគ្រោះ​ដោយសារ​ទឹកជំនន់

Views: 2

ដោយៈ​ប​.​ជ័យ / បន្ទាយមានជ័យ​៖ លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ​រួម​នឹង​ក្រុមការងារ របស់លោក​ទេសរដ្ឋមន្ត្រី គន់ គីម អមដំណើរ​ដោយ អភិបាលរង​ខេត្ត ក្រុមការងារ​បាន​ចុះ​នាំយក អំណោយ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច កិត្តិ​ព្រឹទ្ធ​បណ្ឌិត​បាន​ចែកជូន​ដល់​ពលរដ្ឋ​ចាស់ជរា​មាន​ជីវភាព​ខ្វះខាត​រងគ្រោះ​ដោយសារ​ទឹកជំនន់​រស់នៅ​តាម​ដង​ស្ទឹង​នៅក្នុង​សង្កាត់​ចំនួន​បី​ក្នុង​ក្រុង​សិរីសោភ័ណ​។​សង្កាត់​ទាំងបី​រួមមាន​៖​សង្កាត់​ភ្នៀ​ត​,​សង្កាត់​កោះ​ពង​សត្វ​និង​សង្កាត់​អូរ​អំបិល​ដែលមាន​ចំនួន​ជិត​២០០​គ្រួសារ ។​

​លោក ស្រេង សុផល អភិបាលក្រុង​សិរីសោភ័ណ​បានឱ្យដឹងថា ក្នុងចំណោម​ពលរដ្ឋ​ទាំងនេះ មាន​អ្នករងគ្រោះ​ដោយ​ទឹកជំនន់ ជន​ងាយ​រងគ្រោះ​ជីវភាព​(​ចាស់ជរា មាន​ជីវភាព​ខ្វះខាត​) ផងដែរ​។​ពលរដ្ឋ​ទាំងនេះ មាន​ចំនួន​តិច​ប៉ុណ្ណោះ​ដែល​បាន​ត្រូវ​ជន្លៀស​ទៅ​ទួល​សុ​វត្ថ​កិ​ភាព ។​

​ក្នុងឱកាស​នាំ​អំណោយ​ទៅ​ប្រគល់ជូន​ពលរដ្ឋ​រងគ្រោះ​កាលពី​ល្ងាច​ថ្ងៃ​២​ខែតុលា លោក អ៊ុំ រាត្រី នាំ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិ​ត្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដោយ​ក្តី​នឹករលឹក​ជានិច្ចកាល​សម្តេច​តែងតែ​យកចិត្ត​ទុក្ខ​ដាក់​ខ្ពស់​ចំពោះ​សុខទុក្ខ​លំបាក​ប្រជាពលរដ្ឋ ។​

​ជាមួយគ្នា​នោះ​អភិបាលខេត្ត ក៏បាន​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ថែរក្សា​សុខភាព​និង​ប្រយ័ត្ន​កូនចៅ​ដែល​អាច​ជួប​គ្រោះថ្នាក់​ជាយថាហេតុ​៕​សរន​

បន្ត​ផ្តល់​ស្បៀង​សម្តេច​តេ​ជោ ជូន​ពលរដ្ឋ​ចាស់ជរា ពលរដ្ឋ មាន​ជីវភាព​ខ្វះខាត រងគ្រោះ​ដោយសារ​ទឹកជំនន់(រូបថតរដ្ឋបាលខេត្ត(

Post navigation