Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

បញ្ចុះបឋមសិលា​សាងសង់​អគារសិក្សា​មួយ​ខ្នង​អំណោយ​របស់​សម្តេច​តេ​ជោ​​នៅ​សាលាបឋមសិក្សា​អារញ្ញ ក្រុង​កំពង់ឆ្នាំង

Views: 1

​ដោយៈ ទេ​ពក​ង្រី​/​កំពង់ឆ្នាំងៈ អគារសិក្សា​មួយ​ខ្នង​កំពស់​បី​ជាន់​  ជា​អំណោយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ធ្វើ​ពិធី​បញ្ចុះបឋមសិលា​ដើម្បី​សាងសង់​បំពេញតម្រូវការ​ខ្វះខាត​របស់​សិស្សានុសិស្ស នៅ​សាលាបឋមសិក្សា​អារ​ញ្ញិ​កា​រាម​កាលពី​ព្រឹក​ថ្ងៃ​៣០ ខែវិច្ឆិកា ឆ្នាំ​២០២២  នៅក្នុង​បរិវេណ​សាលាបឋមសិក្សា​នៅ​វត្ត​អារ​ញ្ញិ​កា​រាម ក្រោម​អធិបតីភាព ក្រោម​អធិបតីភាព​លោក ស៊ុន សុ​វណ្ណា​រិ​ទ្ធិ អភិបាលខេត្ត​កំពង់ឆ្នាំង លោក​វ៉ែន រតនៈ សមាជិក​ក្រុម​លេខាធិការ​សម្តេច​តេ​ជោ​ហ៊ុនសែន និង​ជា​ជំនួយការ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត លោក​ផាន់ ច័ន្ទ​តារា សមាជិក​ក្រុមប្រឹក្សា​ខេត្ត ព្រមទាំង​មានការ​ចូលរួម​ពី​សំណាក់​ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ​សិស្សានុសិស្ស ជាច្រើន​ផងដែរ ។

​លោក វ៉ែន រតនៈ សមាជិក​ក្រុម​លេខាធិការ​សម្តេច​តេ​ជោ និង​ជា​ជំនួយការ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បានឱ្យដឹងថា ការផ្តល់​អគារសិក្សា​នេះ គឺ​បន្ទាប់ពី លោក​ហ៊ុន ម៉ា​ណែ​ត បាន​ពិនិត្យឃើញ​ដោយផ្ទាល់ ចំពោះ​ការខ្វះខាត​សាលារៀន​សិក្សា​របស់​សិស្ស នៅ​សាលាបឋមសិក្សា​មួយ​នេះ​។

​នៅក្នុង​ឱកាស​នោះ លោក​ស៊ុន សុ​វណ្ណា​រិ​ទ្ធិ អភិបាលខេត្ត​កំពង់ឆ្នាំង បាន​មានប្រសាសន៍​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ សម្តេច អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន ដែល​បានផ្តល់​អគារសិក្សា​នាពេលនេះ ដើម្បី​ផ្តល់ឱកាស​ដល់​កូនចៅ​ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ​ទទួលបាន​ការសិក្សា​បាន​ពេញលេញ ។ លោក​បាន​បញ្ជាក់ទៀតថា ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​ដែលមាន​សម្តេច​ហ៊ុនសែន​ជា​នាយករដ្ឋមន្ត្រី ប្រទេសជាតិ មានការ​អភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ​ដូចជា សាលារៀន មន្ទីរពេទ្យ វត្ត​អារាម ផ្លូវថ្នល់ និង​ស្ពាន ជាច្រើន​ផងដែរ ។

​លោក​អភិបាលខេត្ត ក៏បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ថែទាំ​សុខភាព​ ​ដោយឡែក​សិស្សានុសិស្ស​ទាំងអស់​ត្រូវ​ខិតខំ​រៀនសូត្រ ជាពិសេស​ត្រូវ​ចៀសវាង​ឱ្យ​ឆ្ងាយ​ពី​បញ្ហា​គ្រឿងញៀន ល្បែងស៊ីសង​គ្រប់​ប្រភេទ​នាំឱ្យ​ខូចអនាគត​វែងឆ្ងាយ​របស់ខ្លួន ដែលជា​ទំពាំង​ស្នង​ឫស្សី​សម្រាប់​ប្រទេសជាតិ​នាពេលខាងមុខ ។​

នៅក្នុង​ឱកាស​នោះ លោក​បាន​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​ដែល​មក​ចូលរួម​ពី​បួន​សង្កាត់ ក្នុង​ម្នាក់ៗ​ទទួលបាន​អង្ករ មី ត្រីខ និង ថវិកា​មួយចំនួន​ផងដែរ​៕​

Post navigation