Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

បញ្ជីឈ្មោះ លេខតុ លេខបន្ទប់របស់បេក្ខជនប្រឡងបាក់ឌុប ត្រូវបាន បិទនៅម៉ោង៩ព្រឹកថ្ងៃនេះ

Views: 5

ដោយ៖ដេប៉ូ/ភ្នំពេញ៖ ក្រសួងអប់រំយុវជន និងកីឡាបាន បញ្ជាក់ប្រាប់ដល់បេក្ខជនដែលត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថា បាក់ឌុប កុំភ្លេចត្រូវទៅពិនិត្យ បញ្ជី ឈ្មោះ លេខតុ លេខបន្ទប់ និងបទប្បញ្ញត្តិផ្សេងៗ ទាក់ទងនឹង ការប្រឡង នឹងបិទផ្សព្វផ្សាយតាមមណ្ឌលប្រឡង នាព្រឹកថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២២នេះ។

ក្រសួងអប់រំបានឱ្យដឹងទាក់ទិនក្នុងរឿងនេះថា”បញ្ជីឈ្មោះបេក្ខជន លេខតុ លេខបន្ទប់ និងបទបញ្ញត្តិផ្សេងៗ ទាក់ទង នឹងការប្រឡងនឹងបិទផ្សព្វផ្សាយតាមមណ្ឌលប្រឡងចាប់ពីម៉ោង ៩:០០ព្រឹក ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២២” ។

គួរបញ្ជាក់ថា៖សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយ ភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២ មានបេក្ខជន ចុះឈ្មោះប្រឡងសរុប ១២៨ ១៣៤នាក់ ស្រី ៦៨ ៧៧១នាក់ មណ្ឌលប្រឡងសរុប ២២១មណ្ឌល ត្រូវជា ៥ ១៧៤បន្ទប់។ ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងប្រកាសលទ្ធផល ប្រឡងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល និងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ សម្រាប់ខេត្ត ផ្សេងទៀត ព្រមទាំងមានផ្សាយនៅលើទំព័រហ្វេស ប៊ុកផ្លូវការក្រសួងអប់រំ យុវជន និងកីឡា៕សរន / N

Post navigation