Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

បញ្ជូន​កីឡាករ ២​រូប ចូលរួម​ការប្រកួត Asian 6-Red Snooker Championship 2022 នៅ​ម៉ាឡេស៊ី​

Views: 1

ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ សហព័ន្ធ​កីឡា​ស្នូកឃ័រ​កម្ពុជា បញ្ជូន​កីឡាករ ចំនួន ២ រូប ទៅ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ Asian 6-Red Snooker Championship 2022 នៅ​ប្រទេស​ម៉ាឡេស៊ី ដែល​នឹង​ប្រព្រឹត្តទៅ ចាប់ពី​ថ្ងៃទី​២៤ ដល់​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២២​។​

​លោក ម៉ា​រ៉ា សុជាតិ អគ្គលេខាធិការ​សហព័ន្ធ បាន​និយាយ​ឲ្យ​ដឹងថាៈ ការប្រកួត​កីឡា​
​ស្នូកឃ័រ Asian 6-Red Snooker Championship 2022 នៅ​ប្រទេស​ម៉ាឡេស៊ី ដោយមាន​ប្រទេស​ចំនួន ១១ ចូលរួម ហើយ​នៅ​ថ្ងៃ​ដដែល​នោះ ក៏មាន​ការប្រកួត​កីឡា ស្នូកឃ័រ​ជើងឯក​ពិភពលោក​ដែរ​។ ចំណែក​កម្ពុជា បញ្ជូន​ចូលរួម​តែ​ការប្រកួត ក្នុង​ព្រឹត្តិ​កាណ៍ Asian 6-Red Snooker Championship 2022 ទេ ព្រោះ​សព្វថ្ងៃនេះ កីឡាករ នៅមានកម្រិត ចំណែក​កីឡាករ​ស្នូកឃ័រ កម្រិត​ពិភពលោក ពុំទាន់​មាន​ឡើយ​។​

​លោក​បាន​បន្តថាៈ សហព័ន្ធ បាន​បញ្ជូន​កីឡាករ ២ រូប លើ​វិញ្ញាសា​ស្នូកឃ័រ​កូន​ក្រហម ចំនួន​៦ ដែលមាន​កីឡាករ​ស្នូកឃ័រ ជួង ប៊ុនធឿន និង​កីឡាករ​ស្នូកឃ័រ ថា​យ តិច​ហុក ។ ចំពោះ កីឡាករ ស្នូកឃ័រ ដួង ប៊ុនធឿន ជា​កីឡាករ​មួយរូប មានបទពិសោធន៍ ក្នុងការ​ប្រកួត​កម្រិត​អន្តរជាតិ ព្រមទាំង​យល់ដឹង​ពី​ស្នូកឃ័រ និង​ហ្វឹកហាត់​បានល្អ​ប្រសើរ ដើម្បី​ដណ្តើមយក​ជើងឯក ជូន​ប្រទេសជាតិ ។ ចំណែក​កីឡាករ​ស្នូកឃ័រ ថា​យ តិច​ហុក ជា​កីឡាករ​ជើងឯក នៃ​ការប្រកួត​កីឡា​ស្នូកឃ័រ King Snooker Cup​។ កម្ពុជា​សង្ឃឹមថា នឹង​ទទួលបាន​លទ្ធផល​ល្អ ពី​ការប្រកួត​នេះ​ជាមិនខាន​៕ V / N

Post navigation