Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

បើក​ការដ្ឋាន​សាងសង់​ផ្លូវ​គ្រួស​ក្រហម​មួយ​ខ្សែ​ប្រវែង​ជាង ១.០០០​ម៉ែត្រ​នៅ​ឃុំ​ចំណា​លើ​

Views: 2

​ដោយៈ ភ្នំ​សន្ទុក​/ កំពង់ធំ​៖ នៅ​ព្រឹក​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០២៣ លោក សាយ គឹម​ឡ​ម អភិបាលស្រុក​ស្ទោង និង​សហការី ព្រមទាំង​រដ្ឋបាល​ឃុំ​ចំណា​លើ បាន​អញ្ជើញ​ជា​អធិបតី​ក្នង​ពិធីបើកការដ្ឋាន​សាងសង់​ផ្លូវ​គ្រួស​ក្រហម​ប្រវែង​១១.៧៥០ ម៉ែត្រ ស្ថិតនៅ​ក្នុងភូមិ​ចំនួន​០៨​ក្នុង​ឃុំ​ចំណា​លើ ស្រុក​ស្ទោង ខេត្តកំពង់ធំ​។​

​ថ្លែង​នៅក្នុង​ឱកាស​នេះដែរ លោក​អភិបាលស្រុក​ក៏បាន​ជំរុញ​ដល់​រដ្ឋបាល​ឃុំ​ចំណា​លើ និង​ក្រុមហ៊ុន​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ស​ហ​ការ​គ្នា កសាង​ផ្លូវ​នេះ​ឲ្យ​បាន​ឆាប់រហ័ស ប្រកបដោយ​បច្ចេកទេស និង​គុណភាព​ហើយ​ធានា​នូវ​ការប្រើប្រាស់​បានយូរ​អង្វែង ។​

​គួរ​បញ្ជាក់ថា ផ្លូវ​ក្រាល​គ្រួស​ក្រហម​ដែល​បើក​ការដ្ឋាន​សាងសង់​នៅពេលនេះ​មាន​ប្រវែង​សរុប ១១.៧៥០​ម៉ែត្រ ទទឹង​៥​ម៉ែត្រ និង​មាន​កំរាស់​០,១៥​ម៉ែត្រ ជា​ថវិកា​គម្រោង​មូលនិធិ​ឃុំ ដែល​អស់​ទឹកប្រាក់​សរុប ៥៧៩.៦៦៦.៦០០​រៀល​៕/R​

Post navigation