Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ក្រាល​កៅស៊ូ DBST ប្រវែង​៤.៥០០​ម៉ែត្រ និង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ផ្លូវ​បេតុង​អា​ម៉េ​មួយ​ខ្សែ​ប្រវែង​៤៨៧​ម៉ែត្រ​នៅ​សង្កាត់​បាទី​

Views: 8

​ដោយៈ វ៉ៃ​កូ​/​ស្វាយរៀងៈ លោក លឹម សៀង​ហេង អភិបាលក្រុង​បាវិត នៅ​ព្រឹក​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០២២ នេះ បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ផ្លូវ​ក្រាល​កៅស៊ូ DBST ប្រវែង​៤.៥០០​ម៉ែត្រ ទទឹង​៧​ម៉ែត្រ និង​សម្ភោ​ធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ផ្លូវ​បេតុង​អា​ម៉េ​មួយ​ខ្សែ​ប្រវែង​៨៨៧​ម៉ែត្រ ទទឹង​៤​ម៉ែត្រ ស្ថិតក្នុង​សង្កាត់​បាទី ក្រុង​បាវិត ខេត្តស្វាយរៀង​។

​នៅក្នុង​ឱកាស​នោះ​លោក​អភិបាលក្រុង​បាវិត​មានប្រសាសន៍ថា​ផ្លូវ​មួយ​ខ្សែ​នេះ​ពីមុន​មាន​សភាព​តូចចង្អៀត និង​ខូចខាត​ច្រើន ហើយ​នៅ​រដូវវស្សា​ស្ថានភាព​ផ្លូវ គឺមាន​ទឹក​ដក់ និង​រអិល​ពិបាក​ក្នុងការ​ធ្វើដំណើរ​ឆ្លងកាត់ ជាពិសេស​គឺ​នៅពេល​បងប្អូន​ប្រជាពលរដ្ឋ​ដឹក​កសិផល​មកកាន់​ទីផ្សា​រ សិស្សសាលា​ទៅ​រៀនសូត្រ និង​បងប្អូន​កម្មករ​កម្មការិនី​ធ្វើដំណើរ​តែងតែ​ជួប​ការលំបាក​យ៉ាងខ្លាំង​ក្នុងការ​ធ្វើដំណើរ​។

​លោក​អភិបាលក្រុង​ក៏​សុំ​ការយោគយល់​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​អម​សងខាង​ផ្លូវ​សូមជួយ​សម្រួល​ដល់​អាជ្ញាធរ​ក្នុងការ​ជួសជុល​ស្ថាបនា​ផ្លូវ​មួយ​ខ្សែ​នេះ​ឡើងវិញ​ផងដែរ​៕ /R

Post navigation