Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

​បើក​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ របស់​ក្រុមប្រឹក្សា​ខណ្ឌ​កំបូល អាណត្តិ​ទី​៣ ដោយ​ដោះស្រាយ​សំណេ​ី សំណូមពរ​របស់​ពល​រដ្ឋ​

Views: 2

​ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០២២ នា​បរិវេណ​សួន​កុមារ បុរី​សង្ឃឹម​ថ្មី ភូមិ​តា​នួន សង្កាត់​កំបូល ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ សាលាខណ្ឌ​កំបូល បានរៀបចំ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ របស់​ក្រុមប្រឹក្សា​ខណ្ឌ​កំបូល អាណត្តិ​ទី​៣ ឆ្នាំ​២០២២ ក្រោម​អធិបតីភាព​លោកជំទាវ​កិត្តិ​បណ្ឌិត អុ​ឹ​ង កន្ថាផាវី រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី និង​ជា​ប្រធាន​ក្រុមការងារ រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ខណ្ឌ​កំបូល លោក នៅ សារឿន ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ លោក ឃឹម ស៊ុន​សូ​ដា អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​កំបូល​។

​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​ក្រុមប្រឹក្សា​ខណ្ឌ​កំបូល អាណត្តិ​ទី​៣ ឆ្នាំ​២០២២ នៅ​ព្រឹក​នេះ បាន​ប្រព្រឹត្តទៅ​ប្រកបដោយ​ជោគជ័យ ដូច​របៀបវារៈ​ដែល​បានគ្រោង​ទុក ដោយមាន​ការអញ្ជើញ​ចូលរួម​ពី លោក លោកស្រី ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ ចុះ​សង្កាត់​ទាំង​៧ លោក​-​លោកស្រី​តំណាង​មន្ទីរជំនាញ​-​អង្គភាព​ពាក់ព័ន្ធ សមាជិក សមាជិកា​ក្រុមប្រឹក្សា​ខណ្ឌ លោក​-​លោកស្រី ជា​អភិបាលរងខណ្ឌ លោក​អធិការនគរបាល​ខណ្ឌ លោក​មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌ លោកនាយក​-​នាយករង​រដ្ឋបាល​សាលាខណ្ឌ តំណាង​អគ្គិសនី​កម្ពុជា តំណាង​រដ្ឋាករទឹក ស្វ័យ​ត​ក្រុងភ្នំពេញ លោក​-​លោកស្រី ប្រធានការិយាល័យ ចំណុះ​រដ្ឋបាល​ខណ្ឌ លោក​ប្រធានការិយាល័យ​ប្រជាពលរដ្ឋ លោក​ប្រធានការិយាល័យ សុខាភិបាល ស្រុក​ប្រតិបត្តិ ពោធិ៍​សែន​ជ័យ ក្រុមប្រឹក្សា​សង្កាត់ នាយ​-​នាយរង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ទាំង​៧ លោក លោកស្រី​ប្រធានភូមិ​ទាំង​៩៣ ភូមិ តំណាង​គណៈកម្មការ​អា​ចា​រ្យ​វត្ត និង​ក្រុម​សាសនា តំណាង​អង្គការ​សង្គម​ស៊ីវិល តំណាង​វិស័យ​ឯកជន លោកា​យក​-​នាយិកា​សាលា គណៈកម្មការ​មាតាបិតា​សិស្ស អ្នកទទួលបន្ទុក​កិច្ចការនារី និង​កុមារ​សង្កាត់ និង​អ្នកពាក់ព័ន្ធ សរុប​ចំនួន ៣៥០ នាក់​។​

​ជា​លទ្ធផល​នៃ​វេទិកា​ទទួលបាន​សំណើ សំណូមពរ​សរុប​ចំនួន ៨៣ បញ្ហា ដែល​ក្នុងនោះ សំណើ / សំណូមពរ​ផ្ទាល់មាត់ ចំនួន ១៥ និង​សំណើ​/​សំណូមពរ​លាយ​ល័​ក្ខ​អក្សរ ចំនួន ៦៨ បញ្ហា ។ ក្នុងចំណោម ៨៣ បញ្ហា មាន​សំណេ​ី​/​សំណូមពរ ទាក់ទង​បញ្ហា​ប្រឈម ទឹក ភ្លើង ផ្លូវ ចំនួន ៦២​បញ្ហា និង​ការងាររដ្ឋបាល សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ បរិស្ថាន និង​ការងារ​ភូមិបាល ចំនួន ២១​។ សំណើ​/​សំណូម​ទាំងនោះ ត្រូវបាន​លោក ឃឹម ស៊ុន​សូ​ដា អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​កំបូល បាន​ឆ្លើ​យ​បំភ្លឺ ដោះស្រាយ នៅនឹងកន្លែង ដោយឡែក​បញ្ហា​ដែល​នៅ​សេសសល់​តិចតួច នឹង​ដឹកនាំ​ចុះ​ពិនិត្យ​ជាក់ស្តែង នៅពេល​បន្ទាប់​។

​សូមបញ្ជាក់​ជូន​ថា លទ្ធផល​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា ខណ្ឌ​កំបូល អាណត្តិ​ទី​៣ ឆ្នាំ​២០២០ កន្លងទៅ រដ្ឋបាល​ខណ្ឌ សម្រេចបាន​លទ្ធផល ដូចតទៅ សំណើ/​សំណូមពរ អង្គ​វេទិកា​ចំនួន ៥៧ បញ្ហា ក្នុង​នោះបាន​ដោះស្រាយ​រួច ចំនួន ៣០ បញ្ហា កំពុង​ដោះស្រាយ​១២ បញ្ហា បានដាក់​បញ្ចូល​ក្នុង​ផែនការអភិវឌ្ឍន៍ ៥​ឆ្នាំ និង​កម្មវិធី​វិនិយោគ ៣​ឆ្នាំ​រំ​កឹ​ល របស់​ខណ្ឌ​-​សង្កាត់​ចំនួន ១៤​បញ្ហា និង​ស្ទួន​ចំនួន ១ បញ្ហា​៕/V​

Post navigation