Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​៖​ឈាម​យ៉ាងតិច ៣០០​ប្លោក​ត្រូវការ​ជា​ចាំបាច់ ប្រើប្រាស់​សម្រាប់​អ្នកជំងឺ​នៅ​គ្រប់​មន្ទីរពេទ្យ​ជា​រៀងរាលថ្ងៃ​

Views: 3

​ដោយៈ​សុផល​/​ភ្នំពេញ​៖លោក​វេជ្ជបណ្ឌិត សុខ ប៉ូ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម បាន​លើកឡើងថា ឈាម​យ៉ាងតិច ៣០០​ប្លោក​ត្រូវការ​ជា​ចាំបាច់​ប្រើប្រាស​សម្រាប់​អ្នកជំងឺ​នៅ​គ្រប់​មន្ទីរពេទ្យ​ជា​រៀងរាលថ្ងៃ​។ការបរិច្ចាក​ឈាម​ជា​កិច្ចការ​មនុស្សធម៌​មួយដ៏​ល្អ​ប្រពៃ​និង​មាន​សារៈសំខាន់ បំផុត​ព្រោះ​ពុំទាន់​មានប​ច្ចែក​វិ​ជ្ចា​ណា​ដែល​អាច​ផលិត​គ្រាប់​ឈាម​បានឡើយ​។ ពោល​នាពេល​សម័យ​បច្ចុប្បន្ននេះ ដើម្បី​បាន​ឈាម​មកជួយ​អាយុជីវិត​អ្នកជំងឺ​គឺ​យើង​ត្រូវការ​អ្នក​ស្ម​គ្រ័​ចិត្ត​ផ្តល់​ឈាម​ជា​ចាំបាច់​ណាស់​ហើយ​ការផ្តល់​ឈាម​នេះ ជា​អំណោយ​ដ៏​មានតម្លៃ​មិនអាច​កាត់ថ្លៃ​បានឡើយ​។​

​លោក​វេជ្ជបណ្ឌិត​បានលើកឡើង​ដូច្នេះ​ក្នុង​កម្មវិធី បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត ក្រោម​ប្រធានបទ «​ផ្តល់​ឈាម ផ្តល់​ក្តី​ស្រលាញ់​» នា​ថ្ងៃទី​២៧​ខែវិច្ឆិកា​ឆ្នាំ​២០២២​ដែល​រៀបចំឡើង​ដោយ​មន្ទីរពេទ្យ​ជប៉ុន​សាន់​រ៉ា​យស៍​ភ្នំពេញ នា​ថ្ងៃទី​២៧​ខែវិច្ឆិកា​ឆ្នាំ​២០២២។លោក Kamata Keiya នាយកប្រតិបត្តិ នៃមន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ភ្នំពេញ និងលោកវេជ្ជបណ្ឌិត Okawada Manabu ប្រធានមន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ភ្នំពេញ ក៏បានអញ្ជើញចូលរួមផងដែរជាមួយប្រជាពលរដ្ឋ​ដែល​បានមក​ធ្វើការ​បរិច្ចាគ​ឈាម​យ៉ាងច្រើន​កុះករ​។​

​លោក​វេជ្ជបណ្ឌិត សុខ ប៉ូ បាន​បញ្ជាក់ថា មន្ទី​ពេទ្យ​ជប៉ុន​សាន់​រ៉ា​យស៍​ភ្នំពេញ តែងតែ​ប្រារព្ធ​កម្ម​ពិធី បរិច្ចាគ​ឈាម​ជា​រៀងរាល់ឆ្នាំ​ដើម្បី​ជួយ​ផ្គត់ផ្គង់​ឈាម​ជូន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​។​នា​ឆ្នាំនេះ​ដំណើរការ​បរិច្ចាគ​ឈាម​របស់​មន្ទីរពេទ្យ​ជប៉ុន​សាន់​រាយ​ស៏​ភ្នំពេញ​មានការ​ចូលរួម​ពី​សំណាក់​Sponsor​ដែល​ញាំ​ង​ឱ្យ​កម្មវិធី​កាន់តែ​បង្ហាញ​ពី​ភាព​សាមគ្គីភាព​និង​ការគាំទ្រ​អំពើ​ល្អ សម្រាប់​សង្គមជាតិ​យើងទាំងអស់គ្នា​។​

​លើសពីនេះ​ទៀតលោក​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​រូបនេះបាន​សង្កត់ធ្ងន់ថា“​យុទ្ធនាការ«​ផ្តល់​ឈាម ផ្តល់​ក្តី​ស្រលាញ់​»នៅថ្ងៃនេះ​គឺជា​ប្រធានបទ​ដ៏​មាន​អត្ថន័យ  សម្រាប់​យើងទាំងអស់គ្នា និង​មាន​គោលបំណង​សំខាន់​២​គឺ ទី​១៖ បង្កើត​ទម្លាប់​និង​វប្បធម៌​នៃ​ការបរិច្ចាគ​ឈាម​ដោយ ស្ម័គ្រចិត្ត និង​ជម្រុញ​លើកកម្ពស់​ឲ្យ​យុវជន​ប្រជាជន​ទូទៅ​ចូលរួម​ធ្វើ​សកម្មភាព​ជាមួយ​សេវាកម្ម​ជាតិ​ផ្តល់​ឈា​នៅ​ទូទាំងប្រទេស​ដើម្បី​ធានា​ឲ្យ​មានការ​ផ្គត់ផ្គង់​ឈាម​គ្រប់គ្រាន់​សម្រាប​អ្នកជំងឺ​ជា​មាតា​ដែល​កំពុង​ត្រូវការ​ឈាម​នៅ​គ្រប់​មន្ទីរពេទ្យ​ទាំងអស់​ដោយ​គ្មាន​ការរើសអើងមិន​ប្រកាន់​ជាតិ​សាសន៍ ឬ​សាសនា​​និង​ទី​២៖​ផ្សារភ្ជាប់​សកម្មភាព​នៃ​ការបរិច្ចាគ​ឈាម​ដោយស្ម័គ្រចិត្ត​ទៅនឹង​សកម្មភាព​មនុស្សធម៌​ដ៏​ល្អ​ប្រពៃ​ក្នុងសង្គម​”​។​

​ឆ្លៀត​ក្នុងឱកាស​នោះ​ផងដែរ លោក​វេជ្ជបណ្ឌិត សុខ ប៉ូ ក៏បាន​ធ្វើការ​អំពាវនាវ ដល់​ប្រជាពលរដ្ឋ ឲ្យ​អញ្ជើញ​មក​ចូលរួម ធ្វើការ​បរិច្ចាគ​ឈាម​ឲ្យ​បាន​យ៉ាងច្រើន​កុះករ​បន្ថែម ទៀត ដើម្បី​សង្គមជាតិ​កម្ពុជា​ទាំងមូល ហើយ​សូមកុំ​មានការ​ភ័យខ្លាច ថា​ការបរិច្ចាគ​ឈាម មានការ​ប៉ះពាល់​ដល់​សុខភាព​ឲ្យ​សោះ​។​

​សូមបញ្ជាក់ថា ក្នុង​ឆ្នាំ​២០២១​កន្លងមក មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម ត្រូវការ​ឈាម មួយ​ប្លោក ដើម្បី​ជួយសង្គ្រោះ ជីវិត អ្នកជំងឺ​រៀងរាល់​៦​នាទី​ម្តង​។ ដោយ​តម្រូវការ​ឈាម ប្រចាំថ្ងៃ​សរុប​មាន ជាង​២៥០​ប្លោក​នៅ​រាជធានី​ភ្នំពេញ​។ ខណៈ​តម្រូវការ ទូទាំងប្រទេស មាន​ប្រមាណ ជិត​១០​ម៉ឺន​ប្លោក ដែល​លើសពី​ឆ្នាំមុនៗ​ជិត​២០%​។ ហើយ មជ្ឈ មណ្ឌល​ជាតិ​ផ្តល់​ឈាម​បាន​គ្របដណ្តប់​ជាង​៧០%​នៃ​ការផ្គត់ផ្គង់​ឈាម​ទូទាំងប្រទេស​។ ចំណែក​ការទទួល​ឈាម តាមរយៈ​សប្បុរសជន ដោយ​មិន គិត​កម្រៃ និង​ដោយ​ស្ម័គ្រចិត្តឆ្លើយតបបាន​ប្រហែល​តែ​១០% នៃ​តម្រូវការ ក្នុង ប្រទេស​កម្ពុជា​តែប៉ុណ្ណោះ ខណៈ ដែល​ប្រទេស ជិតខាង ការបរិច្ចាគ​ឈាម ដោយ​ស្ម័គ្រចិត្ត អាច​ផ្គត់ផ្គង់​រហូត ដល់លើសពី​៩០%​នៃ​តម្រូវការ នេះ​បើ​យោងតាម ទិន្នន័យរបស់​អង្គការ​សុខភាព​ពិភពលោក​៕​Ph

Post navigation