Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ប្រធានាធិបតី​ចិន​ទទូច​អោយ​ខិតខំសម្រាល​វិបត្តិ​អ៊ុ​យក្រែន​

Views: 8

ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ ក្នុង​កិច្ចពិភាក្សា​ជាមួយ​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​លោក ឆា​ល មី​សែ​ល​( Charles Michel)​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ប្រធានាធិបតី​ចិន លោក​ស៊ី ជីន​ភីង​បាន​អំពាវនាវ​​អោយមាន​ការខិតខំ​ធ្វើអោយ​សង្គ្រាម​នៅ​អ៊ុយ​ក្រែន​ស្ងប់​ចុះ ដែល​វា​ជា​សញ្ញា​មួយ​បង្ហាញ​ថា​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​អាច​ព្យាយាម​ជួយ​ដោះស្រាយ​ការបែកបាក់​ដ៏​ធំ​របស់​ខ្លួន​មួយ​ជាមួយ​អឺរ៉ុប​។​

​ក្រោយ​ជំនួប​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​ក្រុង​ប៉េកាំង លោក​ស៊ី​បាន​និយាយថា​« ដោះស្រាយ​វិបត្តិ​អ៊ុយ​ក្រែន​តាម​មធ្យោបាយនយោបាយ​ជា​ផល​ប្រយោជន៍​ល្អ​បំផុត​របស់​អឺរ៉ុប​និង​ជា​ផលប្រយោជន៍​រួម​នៃ​ប្រទេស​​ទាំងអស់​នៅ​តំបន់​អឺរ៉ូ​ស៊ី​(​អឺរ៉ុប​+​អាស៊ី​)​។​ចាំបាច់​ត្រូវ​បញ្ចៀស​ការធ្វើអោយ​ស្ថានការណ៍​កាន់តែ​ដុនដាប​ទៅ​និង​ពង្រីក​វិបត្តិ​»ហើយ​ក្នុងពេល​ជាមួយ​គ្នា​ ជំរុញ​កិច្ច​ពិភាក្សា​រក​សន្តិភាព​។​

​សេចក្តីថ្លែងការណ៍​មួយ​របស់​អ្នកនាំពាក្យ​របស់​លោក​បាន​និយាយថា លោក​មី​សែ​ល​បាន​ប្រាប់​លោក​ស៊ី​ថា សហភាព​អឺរ៉ុប​ពឹង​លើ​ចិន​អោយ​«​ចូលរួម​ចំណែក​បញ្ចប់​ការបំផ្លិចបំផ្លាញ​ដ៏​ព្រៃផ្សៃ​និង​ការ​វាយ​កាន់​​កាប់​របស់​រុស្ស៊ី​»​នៅ​អ៊ុ​យក្រែន​។​មេដឹកនាំ​ទាំង​ពីរ​«​សង្កត់ធ្ងន់​ថា​ការ​គំរាម​ប្រើ​នុយក្លេអ៊ែរ​ជា​ការ​មិន​ទទួលខុសត្រូវ​និង​គ្រោះថ្នាក់​ខ្ពស់​ណាស់​»​។​

​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប ជួប​ប្រធានាធិបតី​ចិន នៅ​ក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​០១​ធ្នូ​

​សូមបញ្ជាក់​ថា ចិន​មិន​រិះគន់​រុស្ស៊ី​ចំពោះ​សង្គ្រាម​នៅ​អ៊ុយ​ក្រែនទេ ដោយ​បន្ទោស​ការពង្រីក​របស់​អង្គការ​ណា​តូ​ថា​ជា​ហេតុផល​នាំ​អោយ​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ​បើក​ប្រតិបត្តិកា​រសឹក​ចូល​អ៊ុយ​ក្រែន​ជា​ការការ​​ពារ​ខ្លួន​ទុក​មុន​និង​ការពារ​ក្រុមជននិយាយភា​សារុស្ស៊ី​ក្នុងប្រទេសអ៊ុយក្រែនក្បែរៗ​ព្រំដែន​ខ្លួន​។​

​ប្រធានាធិបតី​រុស្ស៊ី​បាន​បង្ក​ការព្រួយបារម្ភ​អំពី​ការផ្ទុះ​សង្គ្រាម​នុយក្លេអ៊ែរ បន្ទាប់ពី​លោក​បាន​ព្រមាន​ថា​រុស្ស៊ី​នឹង​ប្រើ​គ្រប់​មធ្យោបាយ​ដែល​មាន​ដើម្បី​ការពារ​ទឹកដី​អ៊ុយ​ក្រែន​ដែល​លោក​បាន​ប្រកាស​ដាក់​​ជា​ឧបសម្ពន្ធ​រុស្ស៊ី ទោះជា​យ៉ាងណា​ពួក​អ្នកការទូត​របស់​លោក​ក្រោយមក​បាន​បញ្ជាក់ថា រុស្ស៊ីប្រើ​នុយក្លេអ៊ែរ​តែ​ក្នុងករណី​អត្ថិរភាព​របស់​ខ្លួន​ជួប​ហានិភ័យ​តែប៉ុណ្ណោះ​។​

​ជំនួប​រវាង​លោក​មី​សែ​ល​និង​លោក​ស៊ី កើតឡើង​ចំពេល​ចិន​ផ្ទុះ​ជំងឺ​កូវី​ដ​និង​ការតវ៉ា​ប្រឆាំង​នឹង​ការអនុវត្ត​វិធានការ​ការពារ​វា​នៅក្នុង​ទីក្រុង​ចិន​ជា​ច្រើន​។​សភាពាណិជ្ជកម្ម​អឺរ៉ុប​បាន​អំពាវនាវ​អោយ​ចិន​​ដកចេញ​«​ការ​រឹតបន្តឹង​មិនចាំបាច់​»​នៅក្នុង​ការទប់ស្កាត់​កូវី​ដ​។​

​សេចក្តីថ្លែងការណ៍​ចេញពី​អ្នកនាំពាក្យ​របស់​លោក​មី​សែ​ល​បាន​និយាយថា លោក​មី​សែ​ល​បាន​ប្រាប់​លោក​ស៊ី​អំពី​«​ការលំបាក​របស់​ក្រុមហ៊ុន​និង​អ្នកវិនយោគ​អឺរ៉ុប​ចំពោះ​ស្ថានការណ៍​កូ​វីដ​១៩​នៅ​ចិន​»​តែ​សេចក្តីថ្លែងការណ៍​មិនបាន​និយាយ​អំពី​ការតវ៉ា​ប្រឆាំង​វិធានការកូ​វីដ​១៩​នៅក្នុង​ប្រទេស​ចិន​ទេ​៕

Post navigation