Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ប្រធានាធិបតី​តៃវ៉ាន់​លាឈប់​ពីប្រធាន​បក្ស​កាន់​អំណាច​ក្រោយ​រង​បរាជ័យ​ដ៏​ធ្ងន់​ក្នុង​ការបោះឆ្នោត​មូលដ្ឋាន​

Views: 3

​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ ប្រធានាធិបតី​តៃវ៉ាន់​លោកស្រី សាយ អ៊ីង​-​វិន​(Tsai Ing-wen)​បាន​លាឈប់​ពី​ប្រធាន​គណបក្ស​កាន់​អំណាច​បន្ទាប់​ពី​រងបរាជ័យ​ធ្ងន់​មួយ​នៅក្នុង​ការបោះឆ្នោត​​មូលដ្ឋាន​កាលពី​ថ្ងៃ​សៅរ៍ ដែល​ជា​ការ​ធ្វើតេស្តិ៍​មួយ​លើ​ការដឹកនាំ​របស់​លោ​ក​ស្រី​។​

​ក្រុមគាំទ្រ​ឯករាជ្យភាព​តៃវ៉ាន់​របស់​លោកស្រី គឺ​គណបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន​(DPP)​បាន​ចាញ់ការប្រជែងយកតំណែង​ចៅហ្វាយក្រុង​តៃប៉ិ ដែល​ឥឡូវ​ធ្លាក់​ក្នុង​ដៃ​តារា​កំពុង​រះ​មកពី​គណបក្ស​ប្រឆាំង​កូ​មីនតា​ង​(KMT)​លោក ឈៀង វ៉ាន់​-​អាន​( Chiang Wan-an)​។​

​នៅ​ប្រមាណ​មួយ​ម៉ោង​ក្រោយ​លោក​ឈៀង​ប្រកាស​ជ័យជម្នះ​នៅ​ក្រុង​តៃប៉ិ លោកស្រី​សាយ​បាន​ប្រកាស​ថា​លោកស្រី​លាឈប់​ពី​ប្រធាន​បក្ស​ដើម្បី​ជា​ការទទួលខុសត្រូវ​ចំ​ពោះ​ការប្រតិបត្តិ​មិនបាន​ល្អ​របស់​DPP​។​លោកស្រី​បាន​និយាយថា «​យើង​ទទួលយក​លទ្ធផល​នេះ​និង​ទទួលយក​ការសំរេចចិត្ត​របស់​ប្រជាជន​តៃវ៉ាន់​។​នាយករដ្ឋមន្ត្រី ស៊ូ សេង​ចាង​(Su Tseng-chang)​ក៏​សុំ​លាឈប់​ផងដែរ​» តែ​លោក​ស្រី​​បាន​ស្នើសុំ​អោយ​លោក​បន្ត​នៅក្នុង​មុខ​តំណែង​។​

​បេក្ខជន​គណបក្ស​កូ​មីនតា​ង​លោក ឈៀង វ៉ាន់​-​អាន អបអរ​ជ័យជម្នះ​ក្រោយ​ទទួលបាន​តំណែង​ចៅហ្វាយក្រុង​តៃវ៉ាន់​កាលពី​ថ្ងៃ​២៦​វិច្ឆិកា​។​ចៅហ្វាយក្រុង​ថ្មីរូបសង្ហារ​អាយុ​៤៣​ឆ្នាំ​រូប​នេះ បាន​និយាយថា​លោក​នឹង​​ដឹកនាំ​ទីក្រុង​តៃប៉ិ​អោយ​ស្គាល់​សក្កានុភាព​របស់​វា …​គឺ​«​ខ្ញុំ​ចង់អោយ​ពិភពលោក​មើលឃើញ​ភាព​អស្ចារ្យរបស់​វា​»​។​

​លោក​ឈៀង ត្រូវ​ចូល​ជំនួស​លោក កូ វេន​-​ជី (Ko Wen-je)មកពីគណបក្ស​TPP​ដែល​មិន​អាច​ឈរឈ្មោះ​ជា​ថ្មី​ក្រោយ​កាន់តំណែង​នេះ​បាន​ពីរ​អាណត្តិ​។​

​ការប្រកួតប្រជែង​យក​មុខតំណែង​ចៅហ្វាយក្រុង​តៃប៉ិ​ជា​ផ្នែក​នៃ​ការបោះឆ្នោត​ឃុំ​សង្កាត់​និង​ក្រុង​របស់​កោះ​តៃវ៉ាន់ ដោយ​អ្នកបោះឆ្នោត​ត្រូវ​ជ្រើសរើស​មន្ត្រីរដ្ឋបាល​នៅ​ទូទាំង​៩​កំរិត ចាប់​ពី​ប្រធានឃុំ​សង្កាត់​​​រហូត​ដល់​ចៅហ្វាយក្រុង​។​ប្រជាជន​ចិនតៃវ៉ាន់​ជាង​១៩​លាន​នាក់ ស្មើនឹង​៨២​ភាគរយ​នៃ​ប្រជាជន​លើ​កោះ​នេះ មាន​សិទ្ធិ​បោះឆ្នោត​។​

​សរុប​គណបក្ស​KMT​ដណ្តើមា​ន​អាសនៈ​១៣​ក្នុងចំណោម​តំណែង​អភិបាល​ក្រុង​ខណ្ឌ​ចំនួន​២១​ដែល​ត្រូវ​ប្រជែង​គ្នា នៅពេល​គណបក្ស​កាន់អំណាច DPP​ទទួលបាន​តែ​ប្រាំ​។​បេក្ខជន​ឯករាជ្យ​ទទួល​បាន​ពីរ​តំណែង​​នៅពេល​គណបក្ស​TPP​ដណ្តើម​បាន​តំណែង​ចៅហ្វាយក្រុង​ស៊ីន​ជូ​(Hsinchu)៕

​ប្រធានាធិបតី​តៃវ៉ាន់​លោកស្រី សាយ អ៊ីង​-​វិន​ ឳនក្បាលសុំទោសនិងសុំលាឈប់ពីប្រធានបក្ស

Post navigation