Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ប្រធានសភាឡាវសំដែងនូវការពេញចិត្តជាមួយនឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

Views: 8

ដោយ៖តារារិទ្ធ(ភ្នំពេញ)លោក សាយសំផន ភូមវិហាន (Saysomphone Phomvihane)ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវបានសំដែងនូវ ការពេញចិត្តជាមួយនឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា ឡាវ ដែលមានការរីកចម្រើនជាលំដាប់ ។

លោក សាយសំផន ភូមវិហាន បានថ្លែងបែបនេះនៅក្នុងជំនួបជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុ ជានាល្ងាចថ្ងៃទី ២៥ ខែវិច្ឆិកា ២០២២ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

លោក អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោហ៊ុនសែនបានឲ្យដឹងថាលោក ភូមវិហាន បានសូមគោរពសម្ដែងនូវការអបអរសាទរចំពោះការរីកចម្រើនរបស់កម្ពុជា, ការទប់ ស្កាត់ជំងឺកូវីដ-១៩ បានយ៉ាងជោគជ័យនិងពិសេសបំផុតនោះកម្ពុជាបានរៀបចំនិងដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន, កិច្ចប្រជុំកំពូលពាក់ព័ន្ធនិងកិច្ចប្រជុំអាយប៉ាទទួលបាន ជោគជ័យយ៉ាងធំធេង។ លោក សាយសំផន ភូមវិហាន បានសម្ដែងនូវសេចក្ដីរីករាយចំពោះលទ្ធផលនៃកិច្ចប្រជុំ អាយប៉ាលើកទី ៤៣ ដែលបានសម្រេចជំរុញឲ្យមានសន្តិភាព ស្ថេរភាពនិងការអភិវឌ្ឍ ប្រកបដោយចីរភាព។

ជាមួយគ្នានោះដែរលោក ភូមវិហាន ក៏បានសំដែងនូវការពេញចិត្តជាមួយនឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរដែលមានការរីកចម្រើនជាលំដាប់ ហើយក៏បានគោរពថ្លែងអំណរគុណក្នុងនាមបក្សនិងក្នុងនាមរដ្ឋជូនសម្ដេចតេជោ និងរដ្ឋាភិបាលកម្ពុជាដែលបានផ្ដល់ថវិកា, វ៉ាក់សាំង ប្រឆាំងជំងឺកូវីដ-១៩និងរថយន្តដឹក វ៉ាក់សាំងជួយឡាវទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ បានយ៉ាងជោគជ័យ។

ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះលោក ភូមវិហាន ដែលបានមកចូលរួមកិច្ចប្រជុំអាយប៉ាដោយផ្ទាល់នោះឆ្លុះបញ្ចាំ ងនូវការគាំទ្រធ្វើឲ្យ កិច្ចប្រជុំអាយប៉ាទទួលបានជោគជ័យ ។ឆ្លៀតក្នុងឱកាសនោះដែរសម្ដេចតេជោក៏បានជម្រាបជូនលោក ភូមិវិហាន អំពីយុទ្ធសាស្ត្រផ្កា រីកដែលកម្ពុជាបានដាក់ចុះនៅក្នុងការ ទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ១៩ ៕

Post navigation