Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ប្រទះឃើញបុរសម្នាក់ ស្លាប់ក្នុងសភាពដាច់អវៈយវៈ សង្ស័យករណីបំផ្ទុះគ្រាប់បែកខ្លួនឯង

Views: 2

ដោយៈ ភ្នំខៀវ / បាត់ដំបងៈប្រជាពលរដ្ឋ បានប្រទះឃើញសាកសពបុរសម្នាក់ នៅក្នុងស្រះទឹក មានសភាពដាច់អវៈយវៈ រួចរាយការណ៍ជូនសមត្ថកិច្ច ហើយសមត្ថកិច្ច បានដាក់ការសង្ស័យថា ជាករណីបំផ្ទុះគ្រាប់បែក ធ្វើអត្តឃាតខ្លួនឯង ដោយសារវិបត្តិ អ្វីមួយ។

ប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថាៈ ករណីប្រទះឃើញសាកសពនេះ បានភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅត្រង់ចំណុចក្នុងបរិវេណវិមានសព ក្នុងភូមិបែកចានថ្មី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ពលរដ្ឋនៅកន្លែងហេតុការណ៍ បានបញ្ជាក់ឲ្យដឹងថាៈ កាលពីវេលាទៀបភ្លឺ ថ្ងៃទី៧ ខែកុម្ភៈ នេះ គាត់បានឮសំឡេងផ្ទុះ ប៉ុន្តែមិនដឹងថា មានរឿងអ្វី រហូតដល់ព្រឹកឡើង ទើបបានដឹង បង្កការភ្ញាក់ផ្អើលឡើង។ សាកសពបុរសនោះ មិនទាន់មាននរណាស្គាល់អត្តសញ្ញាណ អាយុប្រហែលជាង ៣០ ឆ្នាំ ។ សភាពសាកសពហើម ដាច់ដៃខាងស្តាំ ដាច់សាច់ត្រគាក និងដងខ្លួនមួយចំនួនទៀត។

ភ្លាមៗ សមត្ថកិច្ច ចុះទៅពិនិត្យនិងធ្វើកោសល្យវិច័យ លើសាកសព បានសន្និដ្ឋានបឋម ថាៈ អាចជាករណីបំផ្ទុះគ្រាប់បែក ធ្វើអត្តឃាតខ្លួនឯង ដោយសារមានវិបត្តិអ្វីមួយ ៕ V / N

Post navigation