Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ប្រេង​ឡើងថ្លៃ​ក្រោយ​ដ្រូនវាយប្រហារ​លើ​ទីតាំងយោ​ធា​អ៊ីរ៉ង់ និង​ចិន​ជំរុញ​ការប្រើប្រាស់​

Views: 2

​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ក្នុង​ជំនួញ​នៅ​អាស៊ី​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ថ្លៃ​ប្រេង​ឆៅ​បាន​កើនឡើង​ចំពេល​មាន​ភាព​តានតឹង​នៅ​មជ្ឈិមបូព៌ា​ក្រោយ​កា​វាយប្រហារ​ដោយ​ដ្រូ​ន​លើ​ទីតាំង​យោធា​អ៊ីរ៉ង់​និង​​បន្ទាប់​ពី​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​សន្យា​កាលពី​ចុង​សប្តាហ៍​ថា​នឹង​ជំរុញ​ការប្រើប្រាស់ ដែល​សុទ្ធតែ​ជា​សញ្ញា​រុញ​ថ្លៃ​ប្រេង​អោយ​កើនឡើង​។​

​ប្រេង​ផ្សារ​Brent​នៅ​អាស៊ី​បាន​កើនឡើង​៥៤​សេន រហូតដល់​ថ្លៃ​៨៧,២​ដុល្លារ​ក្នុង​មួយ​បារ៉ែល នៅពេល​ប្រេង​នៅ​ផ្សារ​WTI​នៅ​អាម៉េរិក​កើន​៥៤​សេន​ផងដែរ ដល់​ថ្លៃ​៨០,២២​ដុល្លារ​ក្នុង​មួយ​បារ៉ែល​។​

​អ៊ីស្រាអែល​ទំនងជា​នៅ​ពីក្រោយ​ការវាយប្រហារ​លើ​រោងចក្រ​យោធា​អ៊ីរ៉ង់​មួយ​កាលពី​យប់​ថ្ងៃ​សៅរ៍ នេះ​បើ​តាម​មន្ត្រី​អាម៉េរិក​ម្នាក់​បាន​បញ្ជាក់​កាលពី​ថ្ងៃអាទិត្យ​។​

​ស្ទេ​ហ្វា​ណូ ហ្ក្រា​សសូ​(Stefano Grasso)​មន្ត្រី​ក្រុមហ៊ុន​មួយ​នៅ​សិង្ហ​បុរី​បាន​និយាយថា​« វា​នៅ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ថា​អ្វី​បាន​កើតឡើង​នៅ​អ៊ីរ៉ង់ តែ​កំណើន​ភាព​តានតឹង​នៅ​ទីនោះ​ជះ​ឥទ្ធិពល​ដល់​​ថ្លៃ​ប្រេង​ឆៅ​លើ​ទីផ្សារ​ពិភពលោក​»​។​

​ក្នុងពេល​ជាមួយគ្នា ពួក​រដ្ឋមន្ត្រី​នៃ​អង្គការ​ប្រទេស​នាំចេញ​ប្រេង​អូ​ប៉ិច រួម​ទាំង​សម្ពន្ធមិត្ត​ដឹកនាំ​ដោយ​រុស្ស៊ី ដែល​គេ​ស្គាល់​ថា​ជា​ក្រុម​អូប៉ិច​បូក​(OPEC+)​ទំនងជា​នឹង​មិន​កែប្រែ​គោលនយោបាយ​ស្តីពី​ទិន្ន​​ផល​ប្រេង​របស់ខ្លួន​ទេ នៅ​ពេល​ពួកគេ​ជួ​ប្រជុំគ្នា​នៅ​ថ្ងៃ​១​កុម្ភៈ​។​

​កាលពី​ថ្ងៃ​សៅរ៍ គណៈរដ្ឋមន្ត្រី​ចិន​បាន​និយាយថា ខ្លួន​នឹង​ជំរុញ​ការប្រើប្រាស់​ក្នុងស្រុក​អោយ​រើប​រើ​ឡើងវិញ ដោយសារ​វា​ជា​គំនាស់​សំខាន់​មួយ​នៃ​កំណើន​សេដ្ឋកិច្ច​ព្រមទាំង​ជំរុញ​ការ​នាំចូល​។​

​ចិន​បាន​បន្ត​ដំណើរការ​សេដ្ឋកិច្ច​និង​សង្គម​ដូច​ធម្មតា​វិញ​នៅ​សប្តាហ៍​នេះ​ក្រោយ​ការ​ឈប់សម្រាក​ចូលឆ្នាំថ្មី​។​ចំនួន​ការធ្វើដំណើរ​ចាប់ពី​ពេល​មុន​រហូត​ដល់​ពេល​ចូល​ឆ្នាំ​ចិន​ថ្មី​បាន​កើន​ឡើង​ហួស​កំរិត​ចំនួន​ការធ្វើដំណើរ​នៅក្នុង​អំឡុង​ពេល​ដូច​គ្នា​កាលពី​ពីរ​ឆ្នាំ​កន្លង​ទៅ តែ​នៅ​ទាប​ជាង​ឆ្នាំ​២០១៩​។​

​ជុំវិញ​ការវាយប្រហារ​នៅ​អ៊ីរ៉ង់ អ៊ីស្រាអែល​ទំនងជា​នៅ​ពីក្រោយ​ការវាយប្រហារ​លើ​រោងចក្រ​យោធា​មួយ​។​អ៊ីរ៉ង់​បាន​ស្ទាក់​កំទេច​ដ្រូ​ន​ចំនួន​បី​នៅ​អាគារ​មួយ​ក្បែរ​ទីក្រុង អ៊ី​សហ្វា​ហាន​(Isfahan)​។​ការ​វាយ​ប្រ​​ហា​រ​នេះមិន​បណ្តាលអោយ​ស្លាប់​មនុស្ស ឬ​បង្ការ​ខូចខាត​ធំដុំ​ទេ​។​

​រដ្ឋាភិបាល​ទី​ក្រុងតេអេ​រ៉ង់ នៅ​មិន​ទាន់​បន្ទោស​លើ​ក្រុម​ឬ​ប្រទេស​ណា​ជា​ផ្លូវការ​នៅឡើយ​ទេ តែ​សមាជិក​សភា​ម្នាក់​បាន​និយាយ​ក្នុង​ទូរទស្សន៍​រដ្ឋ​ថា មាន​ការសង្ស័យ​ខ្លាំង​ថា​អ៊ីស្រាអែល​នៅ​ពីក្រោយ​។​វា​កើត​​ឡើង​ចំពេល​មាន​សេចក្តីរាយការណ៍​មួយ​ថា សហភាព​អឺរ៉ុប​ប្រុង​ដាក់​ក្រុម​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​ជា​ក្រុម​ភេរវកម្ម​មួយ​៕

​ការវាយប្រហារ​ដោយ​ដ្រូវ​លើ​ទីតាំង​យោធា​អ៊ីរ៉ង់​កើត​ឡើង​ជា​លើកដំបូង​ក្រោយ​លោក​បេន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ ចូលកាន់​តំណែង​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​កាលពី​ខែ​មុន​

Post navigation