Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ប្រេងឥន្ធនៈត្រូវបានតម្លើងពី៥០ទៅ ១៥០ រៀលបន្ថែមទៀតក្នុងមួយលីត្រ

Views: 3

ដោយ: ពៅនិមល/ភ្នំពេញ៖ ការកំណត់ថ្លៃលក់រាយប្រេងឥន្ធនៈ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ មានការតម្លើងថ្លៃដូចគ្នាសម្រាប់ប្រេងសាំងធម្មតា និង ម៉ាស៊ូត ដោយ ប្រេងសាំងធម្មតា កើនថ្លៃ ១០០រៀល ចំណែកឯប្រេងម៉ាស៊ូត កើនថ្លៃ ៥០រៀល ក្នុង១លីត្រ។

សូមបញ្ជាក់ថា ការកំណត់ថ្លៃលក់រាយប្រេងឥន្ធនៈក្នុងរយៈពេល ១០ថ្ងៃបន្ទាប់នេះ សម្រាប់ប្រេងសាំង បានកើនពី ៤.៤០០រៀល ទៅ ៤.៥០០រៀល ក្នុង១លីត្រ រីឯប្រេងម៉ាស៊ូត បានកើនពី ៤.៦០០រៀល ទៅ ៤.៦៥០រៀល ក្នុង១លីត្រ។

ដោយឡែកប្រេងសាំងស៊ុបពែរវិញស្ថានីយនានាបានអះអាងថា គឺឡើង១៥០រៀល ពោលគឺឡើងដល់ ៥.២០០ រៀលនៅក្នុងមួយលីត្រ។

នៅក្នុងសេចក្តីជូនដំណឹងស្តីពី ថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ នៅរសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ការកំណត់ថ្លៃលក់រាយប្រេងឥន្ធនៈរបស់កម្ពុជា គឺយោងលើកិច្ចព្រមព្រៀងលើរូបមន្តកំណត់តម្លៃជាមួយក្រុមហ៊ុនប្រេងឥន្ធនៈដែលប្រកបអាជីវកម្មនៅកម្ពុជា ក៏ដូចជាយោងការប្រែប្រួលនៃតម្លៃប្រេងឥន្ធនៈលើទីផ្សារក្នុងតំបន់ និងអន្តរជាតិ។
ក្រសួងបញ្ជាក់ទៀតថា ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅតែបន្ត និងសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាដដែល គឺចំនួន ៦,៥សេនដុល្លារ ក្នុង១លីត្រ៕ N

Post navigation