Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ប្រជាពលរដ្ឋ ២០០ គ្រួសារនៅក្នុងភូមិមួយនៃខេត្តកណ្ដាល នឹងទទួលបានការផ្គត់ផ្គង់ទឹកស្អាត

Views: 3

ដោយៈសុផល/ភ្នំពេញ៖តាមរយៈការឧបត្ថម្ភថវិកាពីរ ម៉ឺនដុល្លារ អាមេរិករបស់វិស័យឯកជនដល់អង្គការ វ័តធឺអេត កម្ពុជា ប្រជាពលរដ្ឋ ២០០ គ្រួសារ នៅក្នុងភូមិមួយនៃ ខេត្តកណ្ដាលនឹងទទួលបានការ ផ្គត់ផ្គង់ ទឹកស្អាតប្រើប្រាស់។

គម្រោង ទឹកស្អាតរបស់ អង្គការ វត ធឺ អេ ត នេះ នឹង ជួយ ពង្រឹង ការ ផ្គត់ផ្គង់ ទឹកស្អាត ដល់ ក្រុម ដែល ងាយ រងគ្រោះ នៅក្នុង តំបន់ ។ គម្រោង នេះ ត្រូវបាន រៀបចំឡើង ដើម្បី រក្សានូវ និរន្តរភាព រយៈពេល យូរ ជាមួយគ្នានេះដែរ នៅពេលដែល គម្រោង នឹងត្រូវ បញ្ចប់ នៅក្នុង ខែធ្នូ ឆ្នាំ ២០២៣ អ្នកទទួលផល ទាំងអស់ នឹង ទទួលបាន ការតភ្ជាប់ ប ណ្តា ញ ទឹកស្អាត និង ប្រើប្រាស់ ទឹកស្អាត ប្រកបដោយ ស្មារតី ទទួលខុសត្រូវ។

លោក ឆា ត់ សុភាព នាយក ប្រចាំ ប្រទេស របស់ អង្គការ វ័ត ធឺ អេ ត ប្រចាំ នៅ កម្ពុ ជាបាន មានប្រសាសន៍ ថា ៖ “ ទឹក និង អនាម័យ គឺជា រឿង សាមញ្ញ ប៉ុន្តែ វា ពិតជា សំខាន់ ណាស់ ក្នុងការ ជួយសង្គ្រោះ ជីវិត ពីព្រោះ កង្វះ អនាម័យ អាច សម្លាប់ ប្រជាជន និង អាចជា អន្ទាក់ នៃ ភាពក្រីក្រ ផងដែរ ។ ប្រសិនបើ មិន មានលទ្ធភាព ទទួលបាន អនាម័យ និង ទឹកស្អាត ប្រជាជន អាច ប្រឈម នឹង ហានិភ័យ សុខភាព ជា ពិសេស កុមារ និង ជន ដែលមាន ពិការភាព ។ វា ក៏ ធ្វើឱ្យ ផលិតភាព សេដ្ឋកិច្ច របស់ ពួកគេ ធ្លាក់ចុះ ផងដែរ។ ”

លោកបានលើកឡើងថា៖ ការទទួលបាន ទឹក ប្រើប្រាស់ និង អនាម័យ ពិតជា មាន សារៈសំខាន់ ក្នុងការ កាត់បន្ថយ ភាពក្រីក្រ ព្រមទាំង ជា សសរស្ដម្ភ សំខាន់ មួយ នៃ គោលដៅ អភិវឌ្ឍន៍ ប្រកបដោយ ចីរភាព របស់ អង្គការសហប្រជាជាតិ ផងដែរ ។ នៅក្នុង ប្រទេស កម្ពុជា មនុស្ស ម្នាក់ ក្នុងចំណោម មនុស្ស ៤ នាក់ ពុំមាន ទឹកស្អាត ប្រើប្រាស់ ។ ទោះបីជា កម្ពុជា ត្រូវបាន គេ ស្គាល់ ថា ជា ប្រទេស ដែលមាន សេដ្ឋកិច្ច រីកចម្រើន លឿន ជាងគេ មួយ នៅក្នុង បណ្តា ប្រទេស នៃ តំបន់ អាស៊ី លទ្ធភាព ទទួលបាន ហិរញ្ញប្បទាន សមរម្យ មួយ សម្រាប់ ទឹកស្អាត នៅតែ ជា ឧបសគ្គ ។ ចំពោះ ប្រជាជន ដែល រស់នៅក្នុង ខេត្តកណ្ដាល ការទទួលបាន ទឹកស្អាត ប្រើប្រាស់ គឺជា បញ្ហា ប្រឈម ដ៏ ចម្បង មួយ ជាពិសេស សម្រាប់ ប្រជាពលរដ្ឋ ដែល រស់ នៅតាម ដង ទន្លេ សហគមន៍ បណ្ដែត ទឹក និង ទីជនបទ នានា ។ ខេត្តកណ្តាល ជា ខេត្ត មួយ ដែល នៅជាប់ ទន្លេធំៗ ពីរ គឺ ទន្លេបាសាក់ និង ទន្លេមេគង្គ ។ ដោយសារតែ ការអប់រំ និង ហិរញ្ញវត្ថុ នៅមានកម្រិត ការប្រើប្រាស់ ទឹក ដោយផ្ទាល់ ពី ទន្លេ គឺជា ជម្រើស តែមួយគត់ សម្រាប់ ប្រជាពលរដ្ឋ ដែល រស់នៅ ទីនោះ ។ ជាមួយ គ្នានេះដែរ បញ្ហា ប្រឈម នៃ ទឹកជំនន់ នៅក្នុង ខេត្ត បានធ្វើឱ្យ ការផ្គត់ផ្គង់ ទឹកស្អាត កាន់តែ ស្មុគស្មាញ ផងដែរ។

លោកបានបញ្ជាក់ថា៖“ ពួកយើង ត្រូវ ការឱ្យ រាជរដ្ឋាភិបាល ម្ចាស់ជំនួយ និង វិស័យ ឯកជន ទាំងអស់ ធ្វើការ រួមគ្នា និង បង្កើន ការវិនិយោគ របស់ខ្លួន ដើម្បី ដោះស្រាយ បញ្ហា នេះ ។ វា មិនមាន ការខាតបង់ នោះទេ ចំពោះ ការវិនិយោគ ទៅលើ វិស័យ ទឹកស្អាត និង អនាម័យ ព្រោះ វា ជួយ ប្រយុទ្ធ ប្រឆាំងនឹង ជំងឺ ក៏ដូចជា បង្កើន សុខុមាលភាព និង ផលិតភាព របស់ ប្រជាជន រួមទាំង ជួយ អភិវឌ្ឍន៍ សេដ្ឋកិច្ច ប្រទេស ផងដែរ៕ ”សរន-PC

Post navigation