Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ប្រជាពលរដ្ឋមានជីវភាពជួបការលំបាក ចំនួន ១៥០គ្រួសារ នៅឃុំចក ទទួលអំណោយពីកម្មវិធីចង្ក្រានសប្បុរសលើកទី១៧

Views: 7

ដោយ:ទេពកង្រី/កំពង់ឆ្នាំង: ប្រជាពលរដ្ឋ មានជីវភាពជួបការលំបាក ចំនួន១៥០គ្រួសារ រស់នៅភូមិតាប៉ាង ឃុំចក ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បានទទួលអំណោយពីកម្មវិធីចង្ក្រានសប្បុរសលើកទី១៧ របស់លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃ ព្រះរាជាណាចក្រកម្ពុជា និង លោកស្រី ឈីវ ភិរម្យ ។

ថ្លែងក្នុងពិធី ចង្ក្រានសប្បុរសលើកទី១៧ លោក ឈាន ហន រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកបរិបូណ៌ បានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធី ដោយក្តីនឹករលឹក និងការគិតគូរអំពីសុខទុក្ខរបស់ ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ក្រោមម្លប់នៃសុខសន្តិភាព ។

ឯកឧត្តម បានកោតសរសើរ និងវាយតំលៃខ្ពស់ ចំពោះគំនិតផ្តួចផ្តើម រួមចំណែក ជួយដល់សង្គម ជួយដល់បងប្អូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតជួបការលំបាក តាមរយៈ កម្មិវធីចង្ក្រានសប្បុរសនេះក្រោមការដឹកនាំរបស់ លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រី ឈីវ ភិរម្យ ជា ស្ថាបនិក កម្មវិធីចង្ក្រានសប្បុរស រួមជាមួយ ក្រុមការងារ និងបងប្អូនសប្បុរសជននានា៕សរន / N

Post navigation