Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ប្រដាល់គុនខ្មែរ លើកពេលប្រកួតជើងឯកជាតិ

Views: 2

ដោយៈ សុវណ្ណកុម្ភៈ / ភ្នំពេញ: គម្រោងនៃការប្រកួតប្រដាល់ គុនខ្មែរជើងឯកជាតិ ឆ្នាំ២០២៣ ត្រូវបានពន្យារពេល រហូតដល់ជិតពាក់កណ្ដាល ខែកុម្ភ: ឆ្នាំ២០២៣ ទើបចាប់ផ្ដើម។ តាមការគ្រោងទុក ការប្រកួតនេះ នឹងចាប់ផ្ដើមពីថ្ងៃទី៣០ មករា នេះ ដល់ថ្ងៃទី៣ កុម្ភ: តែពេលនេះ ការប្រកួតត្រូវបានពន្យារពេល ទៅធ្វើការប្រកួត ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី១៧ កុម្ភ:វិញ។ ការប្រកួតជើងឯកប្រចាំឆ្នាំនេះ គឺប្រើប្រាស់ថវិការបស់ ក្រសួងអប់រំ យុវជន និងកីឡា។

លោកឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានប្រាប់ឲ្យដឹង ថាៈ មូលហេតុនៃការលើកពេលប្រកួតនេះ ដោយសារតែកម្មវិធី នៅចុងខែមីនា និងដើម ខែកុម្ភ:នេះ មានច្រើន វាមិនអំណោយផល សម្រាប់ការប្រកួតជើងឯកជាតិ ហេតុនេះ ហើយ ទើបសហព័ន្ធ សម្រេចលើកពេលប្រកួតបែបនេះ។

លោកបានបន្តថាៈ ឆ្នាំនេះ ជាឆ្នាំស៊ីហ្គេម ហេតុនេះ ការប្រកួតទាំងអស់ ទោះជាថ្នាក់ជាតិ ឬអន្តរជាតិ សុទ្ធតែមានសារសំខាន់ ទោះជាការប្រកួត ត្រូវលើកពេល ក៏ពិតមែន ក៏សហព័ន្ធ ត្រូវតែធ្វើការប្រកួតជើងឯកជាតិនេះ ឲ្យបានមុនស៊ីហ្គេម មកដល់ដែរ។
ការប្រកួត គឺចាប់ពីទម្ងន់ ៤៥ គីឡូក្រាម ដល់ ៨១ គីឡូក្រាម៕/V-PC

Post navigation