Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ប្រដាល់សកល​ក្នុង​ក្របខ័ណ្ឌ​កីឡា​ជាតិ​ថ្ងៃទី​២៧ វិច្ឆិកា​នេះ​មាន​នរណា​ខ្លះ​?

Views: 8

ដោយ​៖ សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​៖ ព្រឹត្តិការណ៍​ប្រកួត​កីឡាប្រដាល់​សកល​ក្នុង​ក្របខ័ណ្ឌ​កី​​ឡា​ជាតិ​លើក​ទី​៣ ថ្ងៃទី​២៧ វិច្ឆិកា​នេះ​មាន​ចំនួន​ប្រាំបី​គូ​បន្តទៀត​។​

​សម្រាប់​ថ្ងៃនេះ​ការប្រកួត​មានតែ​ប្រាំ​ប្រភេទ​ទម្ងន់​ប៉ុណ្ណោះ គឺ​ទម្ងន់​៤៨​គីឡូក្រាម​មាន​ពីរ​គូ​​គឺ​អំ ខេ​ម មកពី​ខេត្តកណ្ដាល​ប្រកួត​ជាមួយ ម៉ាប់ ថុ​នា មកពី​ក្រសួងមហាផ្ទៃ ។ ឈុន សិលា មក​​ពី​ខេត្តព្រៃវែង​ប្រកួត​ជាមួយ ស៊ន សុខ​សំណាង ក្លិប​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។​


​ទម្ងន់​៥១​គីឡូក្រាម​ដែល​មានតែ​មួយគូ​នោះ ឈុន មនោ មកពី​ខេត្តព្រៃវែង​ជួប​ប្រកួត​ជា​មួយ វណ្ណា សំណាង មកពី​ខេត្តកណ្ដាល ។​ទម្ងន់​៥៤​គីឡូក្រាម​ដែល​មានតែ​មួយគូ​ដែរនោះ​ជើង​​ខ្លាំង សៅ រង្សី សមាគម​ប្រដាល់​ក្រសួងការពារជាតិ​ប្រកួត​ជាមួយ រឿង សារ៉ូ​ត មកពី​ខេត្ត​កែប ។​

​ទម្ងន់​៦៧​គីឡូក្រាម​មាន​ពីរ​គូ គឺ ពេញ វណ្ណ​ថង ក្លិប​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ប្រកួត​​ជាមួយ រុំ ភា​រ៉ា មកពី​ខេត្តកណ្ដាល ។ សន ជឺ មកពី​សមាគម​ក្រសួង​ការពារជាតិ​ប្រកួត​ជាមួយ​​ផល សុ​ភ័​ក្រ​មកពី​ក្រសួងមហាផ្ទៃ ។​

ទម្ងន់​៧១​គីឡូក្រាម​មាន​ពីរ​គូ​ដែរ គឺ ហ៊ុន គឹម​ហៀ​ង មកពី​ខេត្ត​កែប​ប្រកួត​ជាមួយ ឡេង ម៉ៅ​​របស់​ក្រសួងមហាផ្ទៃ និង វី សុ​ភ័ស របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ប្រកួត​ជាមួយ គឹម វាសនា របស់​ក្រសួងការពារជាតិ ។ តើន​រណា​ឈ្នះ​នៅថ្ងៃនេះ​?​

Post navigation