Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ប្រដាល់សកល៖ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ចាប់ផ្ដើម ល្ងាចនេះ

Views: 1

ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ក្នុងក្របខ័ណ្ឌ នៃការប្រកួតកីឡាជាតិលើកទី៣ ការប្រកួតកីឡាប្រដាល់សកល នឹងចាប់ផ្ដើម នាល្ងាចថ្ងៃទី២៨ វិច្ឆិកា នេះហើយ។

លោក ប៊ុយ សុភ័ណ្ឌ បានឲ្យដឹងថាៈ មាន ៧ ប្រភេទទម្ងន់ ដែលមាន ១៤ គូ នឹងត្រូវប្រកួតប្រជែងគ្នា ដើម្បីដណ្ដើមកៅអី សម្រាប់វគ្គផ្ដាច់ព្រ័ត្រ។ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ ប្រភេទទម្ងន់ ៥១ គីឡូក្រាម វណ្ណា សំណាង មកពីខេត្តកណ្ដាល ប្រកួតជាមួយ ប៉ិក ភា ក្លិបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង សួស ឬុទ្ធី របស់រាជធានីភ្នំពេញ ប្រកួតជាមួយ នៅ សុខទី ក្រសួងមហាផ្ទៃ។

ប្រភេទទម្ងន់ ៥៤ គីឡូក្រាម សៅ រង្សី ក្រសួងការពារជាតិ ប្រកួតជាមួយ លី ជិនហ៊ មកពីខេត្តព្រៃវែង ដុស រតនា ក្រសួងមហាផ្ទៃ ប្រកួតជាមួយ សាន តុលា មកពីខេត្តកណ្ដាល។
ប្រភេទទម្ងន់ ៥៧ គីឡូក្រាម ណាត សៀកនិន ក្លិបក្រសួងការពារជាតិ ប្រកួតជាមួយ អ៊ូច ធារិទ្ធក្រសួងមហាផ្ទៃ។ ទុំ សុធា ខេត្តព្រៃវែង ប្រកួតជាមួយ សេង សាយ មកពីខេត្តកែប។
ប្រភេទទម្ងន់ ៦០ គីឡូក្រាម ទូច ដេវីដ ក្រសួងការពារជាតិ ប្រកួតជាមួយ ងិន សិលា មកពីខេត្តកណ្ដាល និង ឆន ឈៀងរ៉ា រាជធានីភ្នំពេញ ប្រកួតជាមួយ ម៉ាង សាម៉េត ក្រសួងមហាផ្ទៃ។

ប្រភេទទម្ងន់ ៦៣,៥០ គីឡូក្រាម វ៉ែន រដ្ឋា ក្លិបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកួតជាមួយ ម៉ាង ព្រហ្មម៉ាញ ក្រសួងមហាផ្ទៃ តាំ តឺត ក្រសួងការពារជាតិ ប្រកួតជាមួយ ឃាន់ ប៊ុនណាត មកពីខេត្តកណ្ដាល ។
ប្រភេទទម្ងន់ ៦៧ គីឡូក្រាម ពេញ វណ្ណថង ក្លិបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកួតជាមួយផល សុភ័ក្រ ក្រសួងមហាផ្ទៃ សែម កក្កដា មកពីខេត្តកែប ប្រកួតជាមួយ អៀង ចាន់ល័ក្ខ មកពីខេត្តព្រៃវែង។
ប្រភេទទម្ងន់ ៧៥ គីឡូក្រាម ឡាំង ឬទ្ធី ក្រសួងមហាផ្ទៃ ប្រកួតជាមួយ ម៉ៅ វិឆ័យ ក្រសួងការពារជាតិ និង នៅ ឆៃរ៉ាត់ ខេត្តកណ្ដាល ប្រកួតជាមួយ ញ៉ឹក ឈៀង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ល្ងាចនេះ បុរសជើងខ្លាំងណា ខ្លះប្រជែង បានកៅអី សម្រាប់វគ្គផ្ដាច់ព្រ័ត្រ៕/V-PC

Post navigation