Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

បុគ្គលិក​ទើប​ជួល​ថ្មី​ជាង ២០.០០០ នាក់​នាំគ្នា​ចាកចេញ​ពី​រោងចក្រ​ផលិត iPhone នៅ​ចិន​

Views: 7

ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​អេ​ស៊ាវ័ន​) ៖ បុគ្គលិក​ជាង ២០.០០០ នាក់​ភាគច្រើន​ជា​អ្នក​ជួល​ថ្មីថ្មោង ដែល​មិន​ទាន់​ធ្វើការ​លើ​ខ្សែ​សង្វាក់​ផលិតកម្ម​នៅ​ឡើយ បាន​ចាកចេញ​ពី​រោងចក្រ​នៅ​ទីក្រុង​ចេងចូ​វ (Zhengzhou) របស់​ក្រុមហ៊ុន Apple នៅក្នុង​ប្រទេស​ចិន នេះ​បើ​យោងតាម​ប្រភព​របស់​ក្រុមហ៊ុន Foxconn ដែល​ដឹង​ពី​បញ្ហា​នេះ​ប្រាប់​ទៅ​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័រ​នៅ​ថ្ងៃ​សុក្រ ទី​២៥ ខែ​វិច្ឆិកា​នេះ​។​

​បុគ្គល​នោះ​បាន​និយាយថា ការចាកចេញ​នេះ​នឹង​ធ្វើឱ្យ​មាន​ភាពស្មុគស្មាញ​ដល់​គោលដៅ​ពី​មុន​របស់​ក្រុមហ៊ុន​ក្នុង​ការបន្ត​ការផលិត​ឡើងវិញ​ពេញលេញ​នៅ​ចុង​ខែ​វិច្ឆិកា​បន្ទាប់ពី​ភាពចលាចល​​របស់​កម្មករ​ដែល​បាន​អង្រួន​ផលិតកម្ម​នៅ​រោងចក្រ iPhone ដ៏​ធំ​បំផុត​របស់​ពិភពលោក​។​

​ក្រុមហ៊ុន Foxconn បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ​។​

​ការចាកចេញ​របស់​ក​ម្មករ​បាន​កើតឡើង បន្ទាប់ពី​ក្រុមហ៊ុន​តៃវ៉ាន់​នេះ​បាន​ផ្តល់​ជូន​ប្រាក់​ចំនួន ១០.០០០ យ័ន កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដល់​បុគ្គលិក​ណា ដែល​ចង់​លាលែង​ពី​តំណែង​និង​ចាកចេញ​ពី​រោងចក្រ ដែល​មាន​ភាពវឹកវរ​នេះ​។​

​ក្រុមហ៊ុន​បាន​សុំទោស​ចំពោះ​ការប្រព្រឹត្ត “​កំហុស​បច្ចេកទេស​” ដែល​ទាក់ទង​នឹង​ប្រាក់​ឈ្នួល​នៅពេល​ជួល​កម្មករ​ថ្មី​ដែល​ពួកកម្មករ​និយាយថា​ជា​កត្តា​នាំឱ្យ​មាន​ការតវ៉ា​ពាក់ព័ន្ធ​នឹង​ការ​ប៉ះទង្គិច​ជាមួយ​​មន្ត្រី​សន្តិសុខ​។​

​វីដេអូ​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​ចិន​នៅ​ថ្ងៃ​សុក្រ​នេះ​បានបង្ហាញ​ហ្វូងមនុស្ស​និង​កម្មករ​ស្ពាយ​អីវ៉ែអីវ៉ាន់​កំពុង​តម្រង់​ជួរ​ឡើង​ឡាន​ក្រុង​។ អ្នក​បង្ហោះ​ម្នាក់​បាន​និយាយថា “​ដល់ពេល​ទៅ​ផ្ទះ​ហើយ​”​។​

​ភាពចលាចល​ផ្នែក​ការងារ​នៅ​រោងចក្រ​ចេងចូ​វ ដែល​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​ពុធ បាន​បង្ហាញ​ពី​ទិដ្ឋភាព​ដ៏​កម្រ​នៃ​ការជំទាស់​ដោយ​បើកចំហ​នៅក្នុង​ប្រទេស​ចិន​ដែល​កម្មករ​និយាយថា​ត្រូវបាន​​ជំរុញ​ដោយ​ការទាមទារ​ប្រាក់​ឈ្នួល​មិន​ទាន់​បង់​និង​ការខកចិត្ត​ចំពោះ​ការ​រឹតបន្តឹង​កូវី​ដតឹងរ៉ឹង​ពេក​៕

​កម្មករ​ជាង​២​ម៉ឺន​នាក់​នាំគ្នា​ចាកចេញ​ពី​រោងចក្រ Foxconn នៅ​ទីក្រុង​ចេងចូ​វ ត្រឡប់​ទៅ​ស្រុកកំណើត​វិញ

Post navigation