Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

បុគ្គលិក​កាសែត​New York Timesធ្វើ​កូដកម្ម​ជា​លើកដំបូង​ក្នុង​រយៈពេល​៤០​ឆ្នាំ

Views: 2

​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ បុគ្គលិក​និយោជិត​កាសែត​New York Times​ជាង​១.០០០​នាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ធ្វើ​កូដកម្ម​ការងារ​ជា​លើកដំបូង​នៅ​ក្នុង​រយៈពេល​ជាង​៤០​ឆ្នាំ​មកនេះ​។​

​ពួក​អ្នកកាសែត​និង​បុគ្គលិក​នៅ​កាសែត​បោះពុម្ពផ្សាយ​របស់​អាម៉េរិក​នេះ​បាន​ដើរចេញ​ពី​ការងារ​នៅ​ពាក់កណ្តាល​យប់​សំរាប់​កូដកម្ម​២៤​ម៉ោង​មួយ​ក្រោយ​មិន​បាន​សំរេច​កិច្ចព្រមព្រៀង​ណាមួយជាមួយក្រុមអ្នកចាត់ចែងការ​ស្តីពី​​ការចរចា​ជុំ​ថ្មី​លើកិច្ចសន្យា​ការងារ​។​

​ដឹ ញូ​វ​ស៍​ហ្គីល អ​ហ្វ ញូវយ៉ក​(The NewsGuild of New York)​សហជីព​តំណាង​អោយ​កូដករ បាន​និយាយថា​ចំណុច​សំខាន់​នៃ​ការផ្ទុះ​កូដកម្ម​នេះ​មក​ពី​ក្រុមអ្នកចាត់ចែង​ការបដិសេធ​ការទាមទារ​​ដំឡើង​ប្រាក់ខែ​អោយ​សមស្រប​នឹង​អតិផរណា​នៅ​អាម៉េរិក​នាពេល​បច្ចុប្បន្ន​។​

​បុគ្គលិក​និង​និយោជិត​កាសែត​ជាង​១.១០០​នាក់​នៅ​កាសែត​New York Times​បានធ្វើ​កូដកម្ម​ទាមទារ​ការធ្វើ​កិច្ចសន្យា​ការងារ​ថ្មី​ជាមួយនឹង​ប្រាក់ខែ​កើន​ឡើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ចំ​ពេល​អតិផរណា​​កើន​ឡើង​ខ្លាំង ដែល​កាន់តែ​ដាក់​សម្ពាធ​លើ​ចំណាយ​

​អ្នកនាំពាក្យ​កាសែត​New York Times បាន​ប្រាប់​សារព័ត៌មាន​អាម៉េរិក​ថា ការចរចា​មិន​បាន​បញ្ចប់​ទេ​ហើយ​«​វា​ជា​ការខកចិត្ត​ដែល​ពួកគេ​ចាត់វិធានការ​ជ្រុល​ដូច្នេះ​នៅពេល​ពួក​យើង​មិន​ទាន់​​ឈាន​ដល់​ចំណុច​ទាល់ច្រក​នៅឡើយ​​។​ និយោជិក​កម្មករ​ដែល​មិន​ជា​សមាជិក​សហជី​ព​នឹង​បន្ត​ការងារ​បោះពុម្ព​កាសែត​ជា​ធម្មតា»​។​

​សរុប ​មាន​មនុស្ស​ជាង​១.៨០០​នាក់​ធ្វើការ​ក្នុង​កាសែត​New York Times​។​

​សូមបញ្ជាក់​ថា កិច្ចសន្យា​រវាង​កាសែត​និង​សហជីព​បាន​ផុត​កាលកំណត់​កាលពី​ឆ្នាំ​២០២១ ហើយ​កាសែត​សុំ​ដំឡើង​ប្រាក់ខែ​៥,៥​ភាគរយ​នៅពេល​សហជីព​សុំ​ដំឡើង​១០​ភាគរយ​៕

Post navigation