Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

បុណ្យ​សា​លក​ភត្ត​និង​ផ្កា​សាមគ្គី​នៅ​វត្ត​ព្រាល​

Views: 1

ដោយ​:​ទេ​ពក​ង្រី​/​កំពង់ឆ្នាំងៈ ព្រះគ្រូ​មង្គល​វឌ្ឍនៈ​វាទី ស្រី លី​ហួ ទីប្រឹក្សា​សម្ដេចព្រះ អគ្គ​មហា​សង្ឃ​រាជាធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ជា​ព្រះគ្រូ​ចៅអធិការ​វត្ត​ព្រាល​កាលពី​ព្រឹក​ថ្ងៃទី​៧​ខែសីហា បាន​និមន្ត​ចូលរួម​ក្នុង​ពិធីបុណ្យ​សា​លក​ភត្ត​និង​ផ្កា​សាមគ្គី​នៅ​វត្ត​ព្រាល ស្ថិតក្នុង​ភូមិ​ព្រាល ឃុំ​បន្ទាយ​ព្រាល ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ។​

​ក្នុង​ពិធី​នេះ​ក៏មាន​ការ​និមន្ត និង អញ្ជើញ​ចូលរួម​ពី ព្រះ​មេ​ត្តិ​ស​ត្ថា វង្ស កុសល ព្រះ​រាជាគណ​: ថ្នាក់​កិត្តិយស និង ជា​ព្រះ​អនុគណ​ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​, លោក សរ លាង ប្រធាន​មន្ទីរ​ធម្មការ និង សាសនា ខេត្តកំពង់ឆ្នាំង មន្ត្រី​សង្ឃ​សង្ឃ​ស្រុក​រលាប្អៀរ ព្រះចៅអធិការ​និង​ព្រះសង្ឃ​និមន្ត​មកពី​វត្ត​នានា​ក្នុងស្រុក​សរុប​៧១​អង្គ ព្រមទាំង​មាន​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​ចូលរួម​យ៉ាងច្រើន​កុះករ​៕​

Post navigation