Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

បុរស​ម្នាក់ បាន​ស្លាប់​ភ្លាមៗ បន្ទាប់ពី​បើក​ម៉ូតូ​បុក​រថយន្ត​ពីក្រោយ នៅ​ស្រុក​សំរោង​ទង​

Views: 3

ដោយ​:​សុខ​សុ​ភ័​ណ្ឌ / កំពង់ស្ពឺ​: បុរស​ម្នាក់ បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ បន្ទាប់ពី​បើក​ម៉ូតូ​បុក​ពីក្រោយ​រថយន្ត នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥១ ចន្លោះ​គីឡូម៉ែត្រ​លេខ ៣២-៣៣ ស្ថិតក្នុង​ភូមិ​អង្គ​តា​ឡឹ​ក ឃុំ​សំបូរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ កាលពី​វេលា​ម៉ោង ៩​និង​៤០​នាទី យប់​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០២២​។

​នគរបាល​ស្រុក​សំរោង​ទង បាន​ឲ្យ​ដឹងថាៈ បុរសរងគ្រោះ មានឈ្មោះ ជៃ សា​ណាក់ អាយុ​៤០​ឆ្នាំមាន​លំនៅ នៅ​ភូមិ​ព្រីង​ទឹក ឃុំ​រកា​កោះ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។

​បុរសរងគ្រោះ បាន​បើក​ម៉ូតូ​ម៉ាក ហុងដា ឌ្រី​ម​សេ ១២៥ ពណ៌​ខ្មៅ សេរី​២០១០ ពាក់​ស្លាក​លេខ កណ្តាល 1K-7812 ពី​ទិស​ខាងជើង​ទៅ​ទិស​ខាងត្បូង លុះ​មកដល់​ត្រង់ចំណុច​កើតហេតុ​ខាងលើ បាន​បុក​ពីក្រោយ​រថយន្ត​មូ​យ​គ្រឿង ម៉ាក​ហុ​ី​យាន់​ដាយ ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 2AC-6755 ដែល​ខូច ហើយ​ចត​នៅលើ​ផ្លូវជាតិ ស្រប​ទិស​គ្នា​ពេញទំហឹង បណ្តាល​ឱ្យស្លាប់​នៅនឹងកន្លែង​តែម្តង ។ សមត្ថកិច្ច មិន​ស្គាល់​អត្តសញ្ញាណ​អ្នកបើកបរ​រថយន្ត​ទេ ពីព្រោះ​ក្រោយពេល​កើតហេតុ តៃកុង​រថយន្ដ បាន​គេចខ្លួនបាត់​។

​ក្រោយពេល​កើតហេតុ មន្ត្រី​ជំនាញ បាន​ចុះ​វាស់វែង ព្រមទាំង​ប្រគល់​សព​ជនរងគ្រោះ​ឱ្យ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​
​ចំណែក​វត្ថុតាង​រថយន្ត និង​ម៉ូតូ យកទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​សំបូរ រង់ចាំ​ដោះស្រាយ នៅពេល​ក្រោយ​៕/V​

Post navigation