Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

បូកសរុបលទ្ធផលការងារប្រចាំខែមករា ២០២៣ និងផ្សព្វផ្សាយផែនការការពារសន្តិសុខ សណ្ដាប់ធ្នាប់ ពីចម្ងាយលើការប្រកួតស៊ីហ្គេម

Views: 1

ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះស្នងការនគរបាលខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំខែមករា លើកទិសដៅការងារបន្ត ខែកុម្ភៈ ឆ្នាំ២០២៣ និងផ្សព្វផ្សាយផែនការការពារសន្តិសុខ សណ្ដាប់ធ្នាប់ក្នុងភូមិសាស្ត្រ ដែលនៅពីចម្ងាយនៃទីតាំង ក្នុងឱកាសពិធីប្រកួតកីឡា ស៊ីហ្គេម
លើកទី៣២ និងកីឡាជនពិការប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នាពេលខាងមុខ

ក្នុងកិច្ចប្រជុំនោះ​ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានថ្លែងកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះលោក លោកស្រី ថ្នាក់ដឹកនាំគ្រប់ផ្នែក ពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងបំពេញការងារ តួនាទី ភារកិច្ចបានល្អ តាមផែនការ ។

លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានដាក់ចេញនូវផែនការ សម្រាប់ខែបន្ទាប់ ដូចជា
១-ជំរុញដល់កម្លាំងជំនាញ ចុះធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋប្រើប្រាស់ឲ្យបានទាន់ពេលវេលា។ ២-បន្តផ្សព្វផ្សាយ រឹតបន្តឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក ។ ៣-ពង្រឹងទប់ស្កាត់បទល្មើសជូញដូរគ្រឿងញៀន ។ ៤-ទប់ស្កាត់ការជួញដូរមនុស្ស ។​ ៥-ទប់ស្កាត់រាល់ទំនិញគេចពន្ធ និងអាហារនាំឲ្យខូចសុខភាព ។ ៦-បង្កា បង្ក្រាប គ្រប់បទល្មើសព្រហ្មទណ្ឌ​ដើម្បីធានាបាននូវសន្តិសុខ
សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ។ ៧-ត្រៀមកម្លាំង មធ្យោបាយ ឧបករណ៍
និងសម្ភារៈពន្លត់អគ្គិភ័យ ដើម្បីចេញអន្តរាគមន៍២៤ម៉ោងលើ២៤ម៉ោង។ ៨-កម្លាំងទាំងអស់ត្រូវគោរពវិន័យនិងមានសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ៕ V / N

Post navigation