Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

បូប៊ី​អាយុ​៣០​ឆ្នាំ​ត្រូវបាន​ប្រកាស​ជា​ឆ្កែ​នៅរស់​ចាស់​ជាងគេ​បំផុត​លើ​ពិភពលោក​(វីដេអូ)

Views: 3

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ ជួប​ជាមួយ​បូ​ប៊ី (Bobi)​អាយុ ៣០ ឆ្នាំ ជា​ឆ្កែ​នៅ​រស់​និង​មាន​វ័យ​ចំណាស់​ជាង​គេ​បំផុត​របស់​ពិភពលោក​។​

​រឿង​នេះ​កើតឡើង​ត្រឹម​តែ​ពីរ​សប្តាហ៍​ប៉ុណ្ណោះ​បន្ទាប់ពី​សៀវភៅ​កំណត់ត្រា​ពិភពលោក​ហ្គី​ន​ណេ​ស​បាន​ប្រកាសថា ស្ប៉ា​យ (Spike) គឺជា​ឆ្កែ​នៅរស់​ចាស់​ជាងគេ​បំផុត​របស់​ពិភពលោក​។​ស្ប៉ាយ​គឺជា​ពូជ​​ឆ្កែ​ជី​ហួ​ហួ (Chihuahua)​មក​ពី​រដ្ឋ​អូ​ហៃ​យ៉ូ (Ohio) កើត​ក្នុង​ខែវិច្ឆិកា ឆ្នាំ ១៩៩៩​។ គិត​ត្រឹម​ថ្ងៃទី ៧ ខែ​ធ្នូ ឆ្នាំ ២០២២ វា​មាន​អាយុ ២៣ ឆ្នាំ ៧ ថ្ងៃ​។​

​បូប៊ី​មាន​អាយុ ៣០ ឆ្នាំ ២៦៦ ថ្ងៃ គិត​ត្រឹម​ថ្ងៃទី ១ ខែ​កុម្ភៈ​។​

​បូប៊ី​គឺជា​ពូជ​ឆ្កែ រ៉ា​ហ្វី​រ៉ូ ដូ អាឡេន​តេ​ចូ (Rafeiro do Alentejo) ដែល​ជា​ពូជ​ឆ្កែ​ចិញ្ចឹម​មាន​អាយុកាល​ជា​មធ្យម​ពី ១២ ទៅ ១៤ ឆ្នាំ​។ វា​បាន​រស់នៅ​ពេញ​មួយ​ជីវិត​ជាមួយ​គ្រួសារ​ត្រកូល​កូ​ស្តា (Costa) នៅក្នុង​ភូមិ​ជនបទ​ដាច់ស្រយាល ខុន​ខ្វេ​រ៉ូ​ស (Conqueiros) ក្នុង​ខេត្ត​ឡីរី​យ៉ា (Leiria) ប្រទេស​ព័រ​ទុយ​ហ្គាល់​។​

​ក្នុង​ឆ្នាំ ១៩៩២ បូប៊ី​ត្រូវ​បាន​ចុះឈ្មោះ​ជាមួយ​សេ​វា​ពេទ្យសត្វ​នៃ​ក្រុង​ឡីរី​យ៉ា (Leiria) ដែល​បាន​បញ្ជាក់​ពី​ថ្ងៃ​កំណើត​របស់​បូ​ប៊ី​។​

​អាយុ​របស់​បូប៊ីក៏​ត្រូវបាន​ផ្ទៀងផ្ទាត់​ផងដែរ​ដោយ SIAC ជា​អ្នករក្សា​ទិន្នន័យ​សត្វ​ចិញ្ចឹម​របស់​ព័រ​ទុយ​ហ្គាល់ និង​គ្រប់គ្រង​ដោយ​ទីភ្នាក់ងារ SNMV​។​

​បូប៊ី​កើតមក​ជាកូន​ឆ្កែ​ឈ្មោល​មួយ​ក្នុងចំណោម​កូន​ឆ្កែ​ឈ្មោល​ទាំង​បួន​នៅក្នុង​កូន​អគារ​ខាង​ក្រៅ​មួយ ដែល​គ្រួសារកូ​ស្តា​រក្សាទុក​ឈើ​។​

​លោក លី​អូ​នែ​ល កូ​ស្តា (Leonel Costa)​អាយុ ៣៨ ឆ្នាំ​ជា​ម្ចាស់​របស់​បូ​ប៊ី គិតថា កត្តារួម​ចំណែក​ដ៏​ធំ​បំផុត​សម្រាប់​អាយុ​វែង​របស់​បូ​ប៊ីគឺ “​បរិយាកាស​ស្ងប់ស្ងាត់​និង​សន្តិភាព​”​ដែល​វា​រស់នៅ​ឆ្ងាយ​​ពី​ទីក្រុង​។​

​បូប៊ី​មិនដែល​ត្រូវ​បាន​ចង​ច្រវាក់ឬ​ជាប់​នឹង​ខ្សែចំណង​នោះឡើយ​។ វា​ក៏​តែងតែ​រីករាយ​រត់​លេង​ដោយ​សេរី​ក្នុងព្រៃ​និង​ដីស្រែ​ជុំវិញ​ផ្ទះ​គ្រួសារកូ​ស្តា​ផងដែរ​៕

បូប៊ី​ជា​ឆ្កែរ​ស់​មាន​វ័យ​ចាស់ជា​ង​គេ​បំផុត​លើ​ពិ​ព​ភ​លោក​

Post navigation