Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

បវរ​កញ្ញាមីយ៉ាន់ម៉ាជាប់​នៅ​អាកាសយានដ្ឋាន​ថៃ និង​កំពុង​បារម្ភ​ខ្លាច​គេ​បញ្ជូន​ទៅ​អោយ​ក្រុម​យោធា​មី​យ៉ាន់​ម៉ា​

Views: 4

​ប្រែ​សម្រួលៈ​បំណង​(ST)៖ បវរកញ្ញា​មី​យ៉ាន់​ម៉ា ដែល​និយាយ​ប្រឆាំង​នឹង​ក្រុម​មេដឹកនាំ​យោធា​មី​យ៉ាន់​ម៉ា កំពុង​ជាប់​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​របស់​ថៃ​ដល់​ថ្ងៃទី​បី​កាលពី​ថ្ងៃ​សុក្រ​ដោយ​សង្ឃឹម​បាន​ចូល​​ប្រទេស​ថៃ​នៅ​ពេល​ពួក​សកម្មជន​និង​ថៅកែ​របស់​នាង​ទទូច​សុំ​អាជ្ញាធរ​ថៃ​កុំ​អោយ​បញ្ជូន​នាង​ទៅកាន់​ប្រទេស​មី​យ៉ាន់​ម៉ា​។​

​នាង ហាន ឡេយ​(Han Lay)​បាន​ល្បីឈ្មោះ​នៅ​អន្តរជាតិ​កាលពី​ឆ្នាំមុន​ដោយសារ​តែ​បាន​យក​វេទិកា​ប្រកួត​បវរកញ្ញា​ថ្លែង​ថ្កោលទោស​ការបង្ក្រាប​របស់​ក្រុម​យោធា​លើ​ការតវ៉ា​ប្រឆាំង​រដ្ឋប្រហារ​នៅ​ក្នុង​​ប្រទេស​មី​យ៉ាន់​ម៉ា​របស់​នាង​។​នាង​ត្រូវ​អាជ្ញាធរ​ថៃ​បដិសេធ​មិន​អោយ​ចូល​ក្នុងប្រទេសរ​បស់​គេ ទោះ​ជា​បាន​ជ្រកកោន​នៅ​ក្នុងប្រទេស​ថៃ​អស់​ពេល​មួយ​ឆ្នាំ​កន្លងទៅ​។​

​តារា​ម៉ូ​ដែល​វ័យ​២៣​ឆ្នាំ​រូប​នេះ ដែល​មាន​ឈ្មោះ​ពិត​ថា ថ​រ ណាន់​ដា អ៊ុង​(Thaw Nandar Aung)​ត្រូវបាន​ឃាត់ខ្លួន​ទុក​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​សុវណ្ណ​ភូមិ​ក្នុង​ក្រុង​បាងកក​កាលពី​ថ្ងៃ​ពុធ​ពេល​​នាង​វិល​ពី​ការ​ទៅ​ទស្សនា​ប្រទេស​វៀតណាម​មួយ​រយៈពេល​ខ្លី​។​

​ការិយាល័យ​អន្តោប្រវេសន៍​បាន​និយាយថា នាង​ប្រើ​ឯកសារ​ធ្វើដំណើរ​ហួស​សុពលភាព​។​

​ក្នុងពេល​ជាមួយគ្នា ក្រុម​ចាត់ចែង​ព្រឹត្តិការណ៍​របស់​នាង​ហាន ឡេយ បាន​និយាយថា ខ្លួន​សង្ឃឹម​ថា​នាង​អាច​ត្រូវបាន​អនុញ្ញាត​អោយ​ចូល​ក្នុង​ប្រទេស​ថៃ​ឡើងវិញ​ហើយ​«​រឿង​តែ​មួយ​ដែល​ពួក​យើង​ចង់បាន​​គឺ​មិន​ត្រូវ​បញ្ជូន​នាង​ទៅ​មី​យ៉ាន់​ម៉ា ដោយសារ​តែ​យើង​មិនដឹង​ថា​នឹង​មាន​អ្វី​កើតឡើង​បន្ទាប់ពី​នាង​ទៅ​ដល់​ទីនោះ​»​។​

​នៅពេល​ត្រូវ​បាន​បាន​សួរ​អំពី​ករណី​នាង​ហាន ឡេយ​នេះ​កាលពី​ថ្ងៃ​សុក្រ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ថៃ​បាន​និយាយថា អាជ្ញាធរ​«​មិនបាន​ធ្វើ​ការចាប់ខ្លួន និង​ក៏​មាន​ផែនការ​បញ្ជូន​នាង​ទៅ​ទីណា​មួយ​​ទេ​នៅ​ដំណាក់កាល​នេះ​»​។​

​នាង ហាន ឡេយ​និង​អ្នកចាត់កា​ររបស់​នាង​បាន​និយាយថា នាង​ជា​កម្មវត្ថុ​នៃ​ការ​តាម​ចាប់​ខ្លួន​របស់​ប៉ូលិស​អន្តរជាតិ តែ​ប៉ូលិស​ថៃ​បាន​បដិសេធ​មិន​បញ្ជាក់​ថា​តើ​មាន​ការជូន​ដំណឹង​តាម​ចាប់​ខ្លួន​ដូច្នេះ​​ឬ​អត់​។

​ក្នុង​សារ​បង្ហោះ​តាម​ហ្វេ​សប៊ុក នាង​ហាន ឡេយ បាន​និយាយថា ប៉ូលិស​មី​យ៉ាន់​ម៉ា​បាន​ស្ថិត​នៅ​អាកាសយានដ្ឋាន​ក្រុង​បាងកក​ដើម្បី​ស្វះស្វែង​ជួប​នាង តែ​នាង​បដិសេធ ហើយ​បាន​ទាក់ទង​ទៅ​ទីភ្នាក់ងារ​​ជនភៀសខ្លួន​របស់​អង្គការសហប្រជាជាតិ ៕

ហាន ឡេយ​ ជាបវរកញ្ញា Miss Grand International Myanmar 2000 និងបានធ្វើដំណើរមកបាងកកកាលពីឆ្នាំមុនដើម្បីចូលរួមការប្រកួតMiss Grand International 2000។នាងបានសុំការជ្រកកោននៅថៃបន្ទាប់ពីអាជ្ញាធរចេញដីកាចាប់ខ្លួនក្រោយនាងនិយាយបរិហាររបបយោធានៅឯស្រុករបស់នាង

​នាង ហាន ឡេយ​ ធូរចិត្តបន្តិចក្រោយពីអាជ្ញាធរថៃអះអាងថានឹងមិនបញ្ជូននាងទៅមីយ៉ាន់ម៉ាវិញកាលពីថ្ងៃសុក្រ តែវាសនានាងនៅមិនច្បាស់លាស់នៅឡើយ

Post navigation