Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អាហារ ៧ មុខ ដែល លាង សម្អាត តម្រងនោម

Views: 2

ដោយៈ health.com.kh
តម្រងនោម មាន តួនាទី ជាច្រើន នៅក្នុង រាងកាយ ក្នុងនោះ តួនាទី សំខាន់ មួយ គឺ ការ ច្រោះ ជាតិពុល ជាពិសេស គឺ កាកសំណល់ មាន ជាតិ អា ហ្សូត ។ ដោយហេតុ នោះ គេ ត្រូវធ្វើ យ៉ាងណា ថែរក្សា តម្រងនោម ឱ្យ នៅ មាន សុខភាព ល្អ ដើម្បី សុខភាព របស់ រាងកាយ ទាំងមូល ។

វិធី សាមញ្ញ មួយ នៅក្នុង ការថែរក្សា តម្រង នោម ឱ្យ នៅ មាន ដំណើរការ ល្អ គឺ ដោយ ការ ញ៉ាំ ចំណី អាហារ ដែល មាន សុខភាព ជៀសវាង អាហារ កែឆ្នៃ អាហារ ផ្អែម ពេក ឬ មាន ខ្លាញ់ ច្រើនពេក ។ អាហារ ដែល ល្អ ចំពោះ សុខភាព មួយចំនួន ដូចជា សាច់ ក្រហម ដែល សម្បូរ ទៅដោយ ប្រូតេអ៊ីន ក៏ អាច ធ្វើឱ្យ មាន ការប៉ះពាល់ ដល់ តម្រងនោម បានដែរ ។

អាហារ ៧ មុខ ខាងក្រោម នេះ អាច ជួយ ដល់ សុខភាព របស់ តម្រងនោម បាន ។

១- ប្រេង អូ លីវ
ប្រេង អូ លីវ ល្អ ខ្លាំងណាស់ នៅ ក្នុង ការជួយ សម្អាត តម្រង នោម ។ វា មាន អង់ ទី អុកស៊ី ដង់ និង ជាតិ រ៉ែ ហើយក៏ ជា គ្រឿងផ្សំ នៃ មុខប្ហូប ជាច្រើន ផងដែរ ។

២- ទឹក
ទឹក ក៏ ជា អាហារ មួយ ល្អ សម្រាប់ សុខភាព តម្រងនោម ដែរ ។ ទឹក ធ្វើ ឱ្យ រាងកាយ សើម ហើយ វា ពង្រា វ ទឹកនោម ឱ្យ ងាយស្រួល នៅ ក្នុង ការ ច្រោះ យក ជាតិពុល ចេញ ។

៣- ឪឡឹក
ឪឡឹក គឺជា មិត្ត ល្អ របស់ តម្រងនោម ព្រោះ វា មាន ជាតិ ទឹក ច្រើន ហើយក៏ មាន វីតាមីន និង ជាតិ រ៉ែ ថែម ទៀត ។ សូម ឧស្សាហ៍ ញ៉ាំ ឪឡឹក វា ជួយ បំបាត់ ការ ស្រេកទឹក ហើយ ល្អ ណាស់ ចំពោះ សុខភាព ។

៤- ទឹក ក្រូចឆ្មារ
ទឹក ក្រូចឆ្មារ អាចរំលាយ គ្រាប់ គ្រួស តិចតួច នៅក្នុង តម្រងនោម បាន ។ អ្នក អាច ផឹកទឹក ក្រូចឆ្មា រលាយ ជាមួយ នឹង ទឹក ឬ ដាក់ វា ទៅក្នុង ចំណីអាហារ ក៏បាន ។

៥- ផ្លែឈើ ពណ៌ ក្រហម
ផ្លែឈើ អស់នេះ សម្បូរ ទៅដោយ អង់ ទី អុក ស៊ីដង់ ហើយ ជួយ សម្អាត តម្រងនោម បាន យ៉ាង ល្អ និង ឆាប់ រហ័ស ។ ពណ៌ កាន់តែ ចាស់ កាន់តែ ល្អ ។

៦- ផ្លែ ប៉ោម
ពាក្យ សុភាសិត បារាំង មួយ ឃ្លា និយាយថា ” ញ៉ាំ ប៉ោម មួយ ផ្លែ ក្នុង ១ ថ្ងៃ មិន ចាំបាច់ មាន គ្រូពេទ្យ ទៀត ទេ ” ។ ប៉ោម មាន ជាតិ សរសៃ ច្រើន ដែល អាច ជួយ បញ្ចេញ កាកសំណល់ និង ជាតិពុល អស់ ពី រាងកាយ ។

៧- គ្រាប់ ល្ពៅ
គ្រាប់ ល្ពៅ សម្បូរ ទៅដោយ អង់ ទី អុក ស៊ីដង់ ហើយ ក៏ សម្បូរ ទៅ ដោយ ប្រូតេអ៊ីន និង សារជាតិ ចិញ្ចឹម ផ្សេងទៀត ផងដែរ ។ សូម ឧស្សាហ៍ ញ៉ាំ គ្រាប់ ល្ពៅ ដើម្បី ឱ្យ តម្រងនោម ស្អាត ល្អ ។

ដោយ បន្ថែម ចំណី ទាំង ៧ មុខ នេះ ទៅក្នុង របបហូបចុករ បស់ អ្នក វា នឹង ធ្វើឱ្យ តម្រងនោម ធ្វើការ បាន ល្អ ហើយ អ្នក នឹងមាន សុខភាព ល្អ ជា រៀងរហូត ។

Post navigation